ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតា​ប្រជាជាតិ​អាហ្វ្រិក​ខាងត្បូង​ទទួលមរណភាព

5 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ លោកស្រី WINNIE MANDELA អតីត​ភរិយា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ស្បែក​ខ្មៅ​ដំបូង​គេ លោក​ណែ​ល​សុ​ន​ម៉​ង់​ដឺ​ឡា ជា​វីរៈបុរស​នៃ​ការ​តស៊ូ​ប្រឆាំង​អា​បា​ថេ​ត បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២ មេ​សា…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ លោកស្រី WINNIE MANDELA អតីត​ភរិយា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ស្បែក​ខ្មៅ​ដំបូង​គេ លោក​ណែ​ល​សុ​ន​ម៉​ង់​ដឺ​ឡា ជា​វីរៈបុរស​នៃ​ការ​តស៊ូ​ប្រឆាំង​អា​បា​ថេ​ត បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២ មេ​សា ក្នុង​ជន្មាយុ​៨១​ឆ្នាំ នាំ​ឱ្យ​មានការ​គោរព​វិញ្ញាណក្ខន្ធ​លោកស្រី​យ៉ាងគគ្រឹកគគ្រេង​បំផុត ខណៈ​លោកស្រី​ចាត់ទុកជា​មាតា​ប្រជាជាតិ​មាន​ខ្សែជីវិត​ចម្រូងចម្រាស់​បំផុត ។

ជា​ប្តី​ប្រពន្ធ​នឹង​គ្មាន​រយៈពេល​ជាង​៣០​ឆ្នាំ លោក​ណែ​ល​សុ​ន ម៉​ង់​ដឺ​ឡា និង​លោកស្រី WINNIE បាន​ប្រឡូក​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​របប​ប្រកាន់ពូជសាសន៍​ស្បែក​ស ។
រូបថត​កាន់​ដៃ​គ្នា​ពេល​លោក​ម៉​ង់​ដឺ​ឡា​ចេញពីគុក​កាលពី​ឆ្នាំ​១៩៩០ ក្រោយ​ជាប់​ឃុំឃាំង​ដល់ទៅ​២៧​ឆ្នាំ ដែល​ក៏​ជា​និមិត្តរូប​នៃ​ជ័យជម្នះ​របស់​អ្នក​ទាំង​២ ប្រឈម​មុខ​នឹង​របប​អា​ប៉ា​ថេ​ត ត្រូវ​គេ​លុប​ចោល​ជា​ផ្លូវការ​កាលពី​ឆ្នាំ​១៩៩៤ ។ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​លោកស្រី ដែល​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ហៅ​ដោយ​គោរពថា «WINNIE» ត្រូវ​បំផ្លាញ​ដោយសារ​រលក​នយោបាយ និង​រឿង​ចោទប្រកាន់​ទាំងឡាយ​ពី​បទ​ពុក​រលួយ ។

អ្នកនាំពាក្យ​របស់​លោកស្រី WINNIE លោក VICTOR DELAMINI ប្រកាស​ថា ជាមួយ​មហា​ទុក្ខសោក​ដែល​យើង​សូម​ជូនដំណឹង​ដល់​សាធារណជន​ថា លោកស្រី WINNIE MADIKIZALA MANDELA ទទួលមរណភាព​ហើយ​នៅ​មន្ទីរពេទ្យ MILPARK ក្រុង​ចូ​ហាន​នេ​ស្បួ​រ​ថ្ងៃ​ទី​២ មេ​សា ក្រោយ​ពី​លោកស្រី​មាន​ជំងឺ​អស់​ពេល​ដ៏​យូរ ។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក CYRIL RAMAPHOSA ប្រមុខ​គណបក្ស​សមាជ​ជាតិ​អាហ្វ្រិក​ជា​គណបក្ស​ដែល​តស៊ូ​ប្រឆាំង​អា​ប៉ា​ថេ​ត បាន​សម្តែង​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោកស្រី​ដែល​ចាត់ទុកជា​សំឡេង​ប្រឆាំង​អា​ប៉ា​ថេ​ត​យ៉ាង​មុះ​មុត​បំផុត ។ បន្ទាប់​ពី​ទៅ​កាន់​ផ្ទះ​លោកស្រី​នៅ​ក្រុង SOWETO ប្រធានាធិបតី​រូប​នេះ​ប្រកាស​ថា ប្រជាជាតិ​ត្រូវ​គោរព​វិញ្ញាណក្ខន្ធ​លោកស្រី​ពេល​បុណ្យសព​ផ្លូវការ​នា​ថ្ងៃ​ទី​១៤ មេ​សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ