ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីក្បែរតំបន់ព្រៃឡង់ កំពុងទន្ទ្រានយក​យ៉ាងរង្គាល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​អះអាង​ថា ក្រុម​មន្ត្រី​កំពុង​តែ​បន្ត​ការ​រុករកគ្រឿងចក្រ​របស់​ក្រុម​ជនល្មើស​ ដែល​លួច​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ ខណៈ​ដី​ព្រៃ​ជា​ច្រើន​ហិ​កតា ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុងស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ក្បែរ​ព្រំប្រទល់​ព្រៃ​ឡង់ ​កំពុង​រង​ការ​ឈូស​ឆាយ​យ៉ាង​រង្គាល…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​អះអាង​ថា ក្រុម​មន្ត្រី​កំពុង​តែ​បន្ត​ការ​រុករកគ្រឿងចក្រ​របស់​ក្រុម​ជនល្មើស​ ដែល​លួច​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុសច្បាប់ ខណៈ​ដី​ព្រៃ​ជា​ច្រើន​ហិ​កតា ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុងស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ក្បែរ​ព្រំប្រទល់​ព្រៃ​ឡង់ ​កំពុង​រង​ការ​ឈូស​ឆាយ​យ៉ាង​រង្គាល ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​លោក ប៊ួ​យ រតនា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គ្រឿងចក្រ​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​មន្ត្រី​ចម្រុះ​បង្ក្រាប​នៅ​ពេល​កំពុង​ឈូស​ឆាយដី​ព្រៃ​មួយ​កន្លែង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​៣០ មីនា​ ។ ក្រោយ​ពី​ការ​ចាប់​ឃាត់​យក​មក​រក្សា​ទុក អាជ្ញាធរ​ក៏​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​រក ​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ​ជុំវិញ​ករណី​ទន្ទ្រាន​យក​ដី​ព្រៃ​ខុសច្បាប់​នេះ ។

សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​នៅ​តំបន់​ជាប់​ព្រៃ​ឡង់​សព្វថ្ងៃ​កំពុង​រង​ការ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ​យក​ដី​ជា​ច្រើន​ហិ​កតា និង​រាប់​សិប​ហិ​កតា​ទៀត​ត្រូវ​បាន​កាប់​អារយក​ឈើ​។ ជុំវិញ​ការ​លើក​ឡើង​នេះ ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​តប​ថា អាជ្ញាធរ​មានការ​ស្មុគស្មាញ​លើ​ការ​គ្រប់គ្រង​ដី​ព្រៃ​នៅ​តំបន់​នោះ​ដោយសារ​នៅ​ចំណុច​ខ្លះ​ត្រូវ​បាន​វាស់វែង និង​ខ្លះ​មិន​ទាន់​វាស់វែង ឯ​ខ្លះ​ទៀត​ជា ដី​ព្រៃ​តែ​ត្រូវ​ក្រុម​ជន​ទុច្ចរិត​ចូល​ទៅ​កាប់​ឆ្ការ​រំលោភ​យក ។

ពលរដ្ឋ​មានការ​សោកស្តាយ និង​ព្រួយបារម្ភ​ពី​វិនាសកម្ម​ព្រៃ​នៅ​តំបន់​នោះ​ គឺ​ពិតជា​វិនាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រសិនបើ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ឱ្យ​​បាន​ខ្លាំងក្លា​ទេ​នោះ ។ ពលរដ្ឋ​ថា សព្វថ្ងៃ​ពួក​គាត់​ទទួល​បាន​ប្រយោជន៍​ពី​ព្រៃ​នៅ​តំបន់​នោះ​ជា​ច្រើន​តាមរ​បរជា​លក្ខណៈ​គ្រួសារ ។ ម្យ៉ាងទៀត​ព្រៃ​នៅ​តំបន់​នោះ មាន​តំបន់​ខ្លះ​ជា​ព្រៃ​អភិរក្ស​តែ​ត្រូវ​រង​ការ​រំលោភ​បំពាន​ពី​ឈ្មួញ​ដី និង​ឈ្មួញ​ឈើ ។ ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​កត់​សម្គាល់ថា​ឈ្មួញ​ឈើ និង​ឈ្មួញ​ដី​ដែល​បាន​ចូល​ទៅ​កាប់ ឈើ និង​កាប់​ទន្ទ្រាន​យក​ដី គឺ​សុទ្ធតែ​អ្នកមាន​អំណាច ដោយ​សកម្មភាព​គឺ​កាប់​ឆ្ការ​សុទ្ធតែ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ ។ បើ​ទោះបីជា​មាន​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ជា​ញឹកញាប់​យ៉ាងណា​ក្តី ក៏​សកម្មភាព​នោះ​ហាក់ដូចជា​មិន​ថមថយ​ឡើយ។

ជុំវិញ​ការ​លើក​ឡើង​នូវ​ក្តី​បារម្ភ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ជាប់​ព្រំប្រទល់​ព្រៃ​ឡង់​នេះ​ កោះសន្តិភាព​មិន​អាច​ទំនាក់​ទំ​នង់​សុំ​ការ​បំភ្លឺ​បាន​ទេពី​លោក សេក ប៊ុ​ន​ហេង អភិបាលស្រុក​ព្រែក​ប្រសព្វ​នៅ​ថ្ងៃ​ទី​១ មេ​សា ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ ៕ ​

អត្ថបទសរសេរ ដោយ