ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ត្រូវ​ដេក​មាន​ខុស​អី តែ​នេះ​គាត់​ដេក​ធ្វើ​ឲ្យ​គេ​ព្រលឹង​ចុង​សក់គ្រប់​គ្នា

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​ខ្លាំង​ពេក​ដល់​ថ្នាក់​ទៅ​ដេក​នៅ​លើ​ធ្នើ​អគារ​កម្ពស់​២៩​ជាន់ (​ជាង​១០០​ម៉ែត្រ​ពី​ដី​) ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​តែ​រក​សម្លាប់​ខ្លួន​។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​មុន…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​ខ្លាំង​ពេក​ដល់​ថ្នាក់​ទៅ​ដេក​នៅ​លើ​ធ្នើ​អគារ​កម្ពស់​២៩​ជាន់ (​ជាង​១០០​ម៉ែត្រ​ពី​ដី​) ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​តែ​រក​សម្លាប់​ខ្លួន​។

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​មុន ប៉ូលិស​នៅ​ខេត្ត​ស៊ី​អាន បាន​ទទួល​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ករណី​ប្រុង​សម្លាប់​ខ្លួន​នៅ​លើ​អគារ​ជាន់​ទី​២៩​។ តែ​នៅ​ពេល​ពួក​គេ​ទៅ​ដល់ គេ​ឃើញ​​តែ​បុរស​ម្នាក់​ដេក​លង់លក់​សោះ​។

ដូច​ជា​យើង​ឃើញ​នៅ​ក្នុង​រូបថត​ស្រាប់ ខ្វះ​តែ​បន្តិច​តែ​ប៉ុណ្ណោះ បុរស​ម្នាក់​នោះ​អាច​ធ្លាក់​ចុះ​មក​ស្លាប់​បាន ព្រោះថា វា​មានការ​កម្ពស់​មិន​តិច​ជាង​១០០​ម៉ែត្រ​នោះ​ទេ​។ នេះ​ពិតជា​សំណាងល្អ​ហើយ ដែល​បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​មិន​ស្លាប់ ព្រោះ​មាន​ក្រុម​ជួយ​សង្គ្រោះ​មក​ទាន់​ពេលវេលា​។

តាម​ការ​រាយការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​នេះ មាន​បញ្ហា​ខ្លះ​ក្នុង​ជីវិត ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​គេ​ឈឺចាប់​ពេក​។ ក្រោយ​ពី​ទាញ​ដប​ស្រា​មក​ផឹក​ប៉ុន្មាន​ដប​ហើយ ស្រាប់តែ​ដើរ​ឡើង​លើដំបូល​ហើយ​ដេក​តែ​ម្តង​។ សូមកុំ​ពិសារ​ស្រា ឲ្យ​ដល់​ថ្នាក់​នេះ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ