ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ ជួប សម្លា.ប់ មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​លើក​ពេល​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ជន​ជាប់​ឈ្មោះ អឿ​ត អាង ហៅ​ជួប សម្លាប់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​លើក​ពេល​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ជន​ជាប់​ឈ្មោះ អឿ​ត អាង ហៅ​ជួប សម្លាប់ ដែល​កន្លង​មក​ត្រូវ​បាន​កាត់ទោស​ពី​បទ​សម្លាប់ លោក កែម ឡី បន្ទាប់​ពី​ជនជាប់ចោទ​មិន​ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​កាន់​បន្ទប់​សវនាការ​តាម​ការ​គ្រោងទុក ។

គួរ​បញ្ជាក់​ថា សាលាឧទ្ធរណ៍​បាន​គ្រោង​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ ជួប សម្លាប់ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ បន្ទាប់​មក​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅ លោក លាង សំណាត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ ។ នៅ​ពេល​សវនាការ​កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៧ «​ជួប សម្លាប់​» បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាង​ថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ ។

ជនជាប់ចោទ​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បាញ់​សម្លាប់ លោក បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន លោក​ហ៊ឹង ប៊ុ​ន​ជា ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ទ​រណ៍​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោកស្រី ប៊ូ រចនា ប្រពន្ធ​លោក​កែម ឡី ចូលរួម​សវនាការ​ក្នុង​នាម​ជាដើម​បណ្តឹងរ​ដ្ប​វេ​ណី​ចូល​មក​សាលាឧទ្ធរណ៍​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ជា​កំណត់ ដើម្បី​ជំនុំជម្រះ​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​លោក ចាយ ច័ន្ទ​តារា​វណ្ណ លោកស្រី ទិ​ត​សុ​ទ្ធី ប៉​រ៉ា​លក្ខណ៍ លោក ស៊ិ​ន វិសាល និង​ក្រឡាបញ្ជី​លោក​ផាត់ មិថុនា ៕

កែសម្រួលដោយ