ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រឈម​​ដាក់​គ្នា​រវាង​រុ​ស្ស៊ី និង​​លោក​ខាងលិច​បន្តិច​ម្តង​ៗ​មាន​រូបភាព​ជា​សង្គ្រាម​ត្រជាក់

6 ឆ្នាំ មុន

ពួក​លោក​ខាងលិច​-​ប្រទេស​រុ​ស្ស៊ី ៖ កាសែត​រុ​ស្ស៊ី NEZAVISSIMAIA GAZETA សរសេរ​កាលពី​ថ្ងៃ​ទី​២ មេ​សា ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុ​ស្ស៊ី និង​ពួក​លោក​ខាងលិច​…

ពួក​លោក​ខាងលិច​-​ប្រទេស​រុ​ស្ស៊ី ៖ កាសែត​រុ​ស្ស៊ី NEZAVISSIMAIA GAZETA សរសេរ​កាលពី​ថ្ងៃ​ទី​២ មេ​សា ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុ​ស្ស៊ី និង​ពួក​លោក​ខាងលិច​
ដែល​​​មានការ​កើនឡើង​ក្រោយ​រឿង​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់ បន្តិច​ម្តង​ៗ​មាន​រូប​ភាព​ជា​សង្គ្រាមត្រជាក់ ដោយ​ពិតប្រាកដ​មួយ ទោះបីមនុស្ស​មួយ​ចំនួន​នៅ​បដិសេធ​ពុំ​ទទួលស្គាល់​ក្តី ។

តាម​កាសែត​នេះ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​មាន​លើ​គ្រប់​រណសិរ្ស គឺ​ខាង​សេដ្ឋកិច្ច​ជា​មួយ​​ការ​ដាក់​ទណ្ឌកម្ម និង​ការ​សងសឹក​តបត​វិញ ខាង​នយោបាយ​ជាមួយ​ការ​បណ្តេញ​ពួក​អ្នកការទូត​ទៅ​វិញ​ទៅ​មក ព្រមទាំង​ការ​បិទ​ស្ថាន​កុងស៊ុល និង​យោធា ។ គេ​បាន​លើក​ដូច​ទម្លាប់​ពី​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​បង្ហាញ​មី​ស៊ី​ល​កាន់តែ​ទំនើប​ៗ ។ សំណាង​ដែរ​សម្រាប់​ពេល​នេះ​មាន​ត្រឹមតែ​ការ​ធ្វើ​សមយុទ្ធ និង​ការ​បង្ហាញ​កម្លាំង ។ ថ្ងៃ​ទី​២៦ មីនា នាវាមុជទឹក​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​អា​េ​ម​រិ​ក USS NEBRASKA បាន​បាញ់​សាក​បង្ហាញ​ឥទ្ធិពល​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ធុន TRIDENT II D5 ២​គ្រាប់។

នេះ​ជា​ការ​សាកល្បង​លើក​ទី​២៨ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​បង្កើត និង​ធ្វើ​ឱ្យ​សុ​ក្រិ​ត្យ​ប្រព័ន្ធ​អាវុធ​យុទ្ធសាស្ត្រ​របស់​កង​ម៉ា​រី​ន​អា​េ​ម​រិ​ក រួច​ការ​បាញ់​សាក​មី​ស៊ី​ល TRIDENT គឺជា​លើក​ទី​១៦៧ ក្រោយ​ការ​ដាក់​មី​ស៊ី​ល​ធុន​នេះ​ឱ្យ​ប្រើប្រាស់​ពី​ឆ្នាំ​១៩៨៩​មក ។

រុ​ស្ស៊ី​ក៏​មិន​ណ​យ​បាន​ចេញ​ប្រតិកម្ម​តបត​វិញ ដោយ​នា​ថ្ងៃ​ទី​៣០ មីនា នៅ​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច PLESSETSK បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​ជំនាន់​ថ្មី​ដេ​ល​រត់​លឿន​បំផុត​ធុន RS-28 SARMAT ។ មី​ស៊ី​ល​ថ្មី​នេះ​គ្រោង​យក​មក​ជំនួស​មី​ស៊ី​ល​ប្រភេទ​នោះ​ដែរ​ធុន R-32 M2 VOEVODA ដែល​ដាក់​ឱ្យ​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ប្រើប្រាស់​៣០​ឆ្នាំ​មក​ហើយ ។ ការ​ផលិត​ជា​ខ្សែ​សង្វា​ក់​មី​ស៊ី​ល SARMAT ត្រូវ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២០ រួច​នា​ឆ្នាំ​ខាង​មុខ​កងវរសេនាធំ​ដំបូង​នឹង​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ​នុយ​ក្លេអ៊ែរ​នេះ ។

ចំណែក​ប្រទេស​ចិន​វិញ​ក្រោយ​ពី​ការ​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ពី​ការ​យកពន្ធ​ធ្ងន់ធ្ងរ​លើ​បណ្តា​ផលិតផល​ចិន​នាំ​ចូល​បាន​ប្រកាស​ការ​ដាក់​ទណ្ឌ​កម្ម​តបត​វិញ ដោយ​ចេញ​បញ្ជី​បណ្តា​ផលិតផល​អា​មេ​រិ​ក​១២៨​មុខ ដែល​ត្រូវ​យកពន្ធ ។ ចិន​អះអាង​ថា ពុំ​ខ្លាច​ឡើយ​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ទោះ​ពុំ​ចង់ឱ្យ​មាន​បែប​នេះ​ក្តី ។

ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​វិញ ចិន​បង្ហាញ​ពី​ម៉ូ​ដែល​យន្តហោះ​អវកាសមានមុខ​ងារ​ច្រើន​មួយ​ដោយ​ធ្វើការ​សាកល្បង​នៅ​ឯ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប JIUQUAN ។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​រត់លឿន​ជាង​សំឡេង​៥​ដង ហើយ​អាច​ហោះ​ក្នុង​កម្ពស់​តារាវិថី​មុន​ពេល​ហោះ​ត្រឡប់​មក​ផែនដី​វិញ ។

មក​ទល់​ពេល​នេះ​បច្ចេកវិទ្យា​អវកាស​មានការ​រីក​ចម្រើន​យ៉ាង​លឿន​បំផុត ដែល​គេ​ពុំ​ប​ដិ
សេ​ធ​ដែល​ទី​អវកាស​បន្តិចទៀត​នឹង​ក្លាយជា​ទីលាន​សំខាន់​នៃ​ការ​ប្រណាំងប្រជែង​គ្រឿង​​សព្វាវុធ ។ ទិស​ដៅ​របស់​ចិន​គឺ​ផលិត​យន្តហោះ​អវកាសដែល​អាច​បំពេញ​បេសក​កម្ម​យោធា និងស៊ី​វិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ