ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ចោទ​លោក GULEN ថា សម្លា.ប់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ខណៈ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី កាសែត HABERTURK រាយការណ៍​នា​ថ្ងៃ​ទី​២ មេ​សា…

ប្រទេស​តួ​ក​គី ៖ ខណៈ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី កាសែត HABERTURK រាយការណ៍​នា​ថ្ងៃ​ទី​២ មេ​សា ថា អាជ្ញាធរ​តួ​ក​គី​បាន​ចេញ​ដីកាចាប់ខ្លួន​ប្រឆាំង​គ្រូ​ប្រដៅ​សាសនា​លោក FETHULLAH GULEN ព្រមទាំង​មនុស្ស​៧​នាក់​ទៀត​ពី​បទបញ្ជា​ឱ្យធ្វើ​ឃាត​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​អង់កា​រ៉ា​កាលពី​ឆ្នាំ​២០១៦ ។

ឯកអគ្គរដ្ឋទូត​រូប​នេះ លោក​អាន​ដ្រេ​កាឡូ​វ ត្រូវ​បាញ់​សម្លាប់​ដោយ​ប៉ូលិស​ម្នាក់​ដែល
ស្រែក​ពាក្យ​ថា «​ព្រះ​អាល់​ឡា​ហ៍​ជា​ធំ​» និង​ពាក្យ​ថា «​ចូរ​កុំ​បំភ្លេច​ក្រុង​អា​ឡែ​ប​» ពេល​លោក​ទៅ​ចូលរួម​បើក​ពិព័រណ៍​មួយ ។ ប៉ូលិស​រូប​នេះ​បន្ទាប់​មក​ត្រូវ​គេ​បាញ់​ស្លាប់ ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ចោទ​បណ្តេញ​លោក FETHULLA GULEN ដែល​រស់នៅ​និរទេស​ឯ​សហរដ្ឋ​អា​េ​ម​រិ​ក​ចាប់តាំងពី ឆ្នាំ​១៩៩៩​មក ថា​ជា​អ្នក​ធ្វើឃាត​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី ព្រមទាំង​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោកពូ​ទី​ន មក​កាន់​តួ​ក​គី​នា​ថ្ងៃ​ទី​៣ មេ​សា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃមួយ​នៅ​ទីនោះ រួច​ជួប​ពិភាក្សា​ជាមួយ​លោក​អ័​រ​ដូ​ហ្គា​ន ព្រមទាំង​សម​ភាគី​អ៊ីរ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី ផង​ដែរ ។

ប្រទេស​ទាំង​៣​ជា​អ្នក​ជ្រោមជ្រែង​ដល់​ដំណើរការ​សន្តិភាព​នៅ​ស៊ី​រី​នាទី​ក្រុង​អា​ស្តា​ណា ដែល​សម្រេច​លើ​ការ​បង្កើត​តំបន់​ធូរស្រាល​ទាំងឡាយ ដែល​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​លើក្រដាស​នៅឡើយ ព្រោះ​កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ព្រមទាំង​អីុ​រ៉​ង់​នៅ​បន្ត​ការ​វាយលុក​ខាង​យោធា​នៅ​តំបន់ GHOUTA ខាងកើត និង​នៅខេត្ត​អីុដ​លី​ប ចំណែក​តួ​ក​គី​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​ពួក​ឃើ​ត​ស៊ី​រី​នៅ​ភាគ​ខាងជើង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ