ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុះ ម៉ាច ថា ​ចង្វាក់​ក​ន្ទ្រឹ​មមិនមែន​របស់​ខ្មែរទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ក្រោយ​ពី​តារាចម្រៀង​លោក​សុះ ម៉ាច អះ​អាង​​ថា ចង្វាក់​ក​ន្ទ្រឹ​ម​មិនមែន​ជា​មរតក​ដូនតា​ខ្មែរ​ទេ ដោយ​ចាត់​ទុក​ថា​ចង្វាក់​នេះ​បាន​ហូរ​ចូល​ពី​ប្រទេស​ជិតខាង ពោល​គឺ​មិនមែន​ជា​របស់​ខ្មែរ​សុទ្ធសាធ​ទេ ។ បន្ទាប់​ពី​ការ​អះអាង​ដូច្នេះ​មក​មាន​មហាជន…

រាជធានី​ភ្នំពេញ ៖ មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ក្រោយ​ពី​តារាចម្រៀង​លោក​សុះ ម៉ាច អះ​អាង​​ថា ចង្វាក់​ក​ន្ទ្រឹ​ម​មិនមែន​ជា​មរតក​ដូនតា​ខ្មែរ​ទេ ដោយ​ចាត់​ទុក​ថា​ចង្វាក់​នេះ​បាន​ហូរ​ចូល​ពី​ប្រទេស​ជិតខាង ពោល​គឺ​មិនមែន​ជា​របស់​ខ្មែរ​សុទ្ធសាធ​ទេ ។

បន្ទាប់​ពី​ការ​អះអាង​ដូច្នេះ​មក​មាន​មហាជន សិល្បករ និង​ផលិតករ​មួយ​ចំនួន​ប្រតិកម្ម​តប ជាមួយ​ភាព​ជាក់លាក់​មួយ​ថា ចង្វាក់​ក​ន្ទ្រឹ​ម​នេះ​ជា​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ ។

អ្នកដឹកនាំ​សម្តែង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក​កៅ សីហា បញ្ជាក់​ថា «​ច្បាស់​ទេ​ដែល​ថា​ចង្វាក់​ក​ន្ទ្រឹ​ម​មិនមែន​ជា​របស់​ដូនតា​ខ្មែរ ? បើ​មិនមែន​ជា​របស់​ដូនតា​ខ្មែរ​គេ​ចាំបាច់​ច្រៀង​ជា​ភាសា​ខ្មែរ​ធ្វើ​អ្វី ? តើ​ពាក្យ​ថា​ខ្មែរសុរិន្ទ ឬ​សូ​រិ​ន្ទ​មាន​ដើម​កំណើត​ចេញ​មកពីណា​ទេ ? ក្រែង​ល​កាយ​កប់​វប្បធម៌​ប្រពៃណី ឬ​ប្រវត្តិសាស្ត្រ​ខ្លួនឯង យក​ល្អ​គួរតែ​មានការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​សិន​ទៅ !​ចាំ​ប្រាកដ​តាម​ក្រោយ ។

ខ្មែរលើ ខ្មែរ​កណ្ដាល ខ្មែរក្រោម ខ្មែរ​តែ​មួយ​តើ ដូច្នេះ​វប្បធម៌​ខ្មែរ​ទាំង​បី​សណ្ឋាន​ដី គឺ​ខ្មែរ​តែ​មួយ​ដូច​គ្នា កុំ​បែងចែក​គ្នា ។ បើ​អីចឹង​តើ​យើង​ប្រឹង​រក្សា​ល្ខោនបាសាក់​ធ្វើ​អី ?

ល្ខោនបាសាក់​មាន​ប្រភព​កំណើត​មក​ពី​កម្ពុជា​ក្រោម ខែត្រ​ព្រះ​ត្រពាំង ។ ចង្វាក់រាំ ផ្សេង​ៗ​ដែល​រាប់​ចូល​ជា​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​របស់​ខ្មែរលើ ក៏​ជា​សម្បត្តិ​វប្បធម៌​មរតក​របស់​ខ្មែរ​ដែរ ។

មិន​ចាំ ឬ​មិនដឹង​ថា ទឹកដី​ខ្មែរ បាត់បង់​ប៉ុន្មាន​ខែត្រ​ទៅ​ខាងលិច ប៉ុន្មាន​ខែត្រ​ទៅ​កើត ? ប្រជាជន​ប៉ុន្មាន​លាន​នាក់​ត្រូវ​បន្ត​រស់នៅ​លើ​ទឹកដី​នោះ ? ការ​រស់នៅ​រមែង​ក្រសោប​ជាប់​វប្បធម៌​របស់​ខ្លួន​ត​ពី​ដូនតា ។

ត្រូវ​ចាំ​ថា វប្បធម៌​ប្រពៃណី កើត​មុន​ខ្មែរ​បាត់បង់​ទឹកដី​ពី​អតីតកាល ។ ប្រ​សិន​ដឹង​ឮ​ដល់​ប្រជាជន​ខ្មែរលើ និង​ខ្មែរក្រោម​នូវ​ពាក្យពេចន៍​ទាំងនេះ តើ​ពួក​គាត់​ឈឺចាប់​យ៉ាងណា ខណៈ​ដែល​ពួក​គាត់​ប្រឹង​តស៊ូ​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សម្បត្តិ​ទាំងនេះ តែ​បែរជា​មនុស្ស​នៅ​ដី​កណ្ដាល​បោះ​បោល​ឲ្យ​អ្នក​ទាំងឡាយ​កាត់ចិត្ត​បំភ្លេច​នូវ​អ្វី​ដែល​ជា​របស់​ខ្លួន​បែប​នេះ​ទៅ​វិញ »​។

តារា​សម្តែង​លោក​ដួងតារា ផា​ឌី​ន ក៏​បាន​បង្ហោះ​សារ​ប្រតិកម្ម​ជុំវិញ​ការ​អះអាង​របស់​លោក​​សុះ ម៉ាច ដែរ​ថា ខំ​ថែរក្សា ការពារ ឱ្យ​តម្លៃ វប្បធម៌​ប្រពៃណី​ដូនតា​ខ្លួន តែ​ត្រូវ​គេ​បំផ្លាញ​ទឹកចិត្ត​អស់ ។ គួរ​អន់ចិត្ត​ទេ ? ឈឺចាប់​ទេ ? ក្នុង​នាម​ជា​អ្នកសិល្ប​:​ស្រករ​ក្រោយ​ពិត តែ​ក្ដី​ស្រលាញ់​របស់ខ្ញុំ គឺ​ធំធេង តែ​មិន​គួរ​ចេញ​មក​បំបាក់ទឹកចិត្ត​គ្នា​ខ្លាំង​បែប​នេះ​ទេ បើ​ការ​លើក​ឡើង​នេះ​វា​ត្រឹមត្រូវ​ក៏​មិន​ថា​ដែរ តែ​ធ្លាប់​ធ្វេ​ី​ដល់​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ពី​មុន​ដែរ តែ​បែរមក​និយាយ​អារកាត់ ឈិ​ន​ឆៃ ឆៅ​ៗ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ព្រោះតែ​យល់​ពី​សាវតារ​ដូនតា​ខ្លួនឯង​មិន​ទាន់​ច្បាស់​មែន​ទេ លោក​បង ? បានជា​លេង​កាត់ឆៅ​ៗ ជាន់ពន្លិច យកបែប​នេះ »​។

ចំណែក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ដាក់​ឈ្មោះ​ថា នាយ​ម៉ៃ កូន​ខ្មែរ​សុវណ្ណ​ភូមិ បាន​ចេញ​សារ​ប្រតិកម្ម​ថា «​លោក​សុះ ម៉ាច គាត់​និយាយ​ថា​ក​ន្ទ្រឹ​ម​មិនមែន​ជា​ចង្វាក់​របស់​ខ្មែរ​យើង​ទេ ហេតុ​អ្វី​គាត់​និយាយ​ខុស​ពី​ការ​អះអាង​របស់​ថៃ​ដែល​និយាយ​ថា​ក​ន្ទ្រឹ​ម​ជា​ប្រភេទ​តន្ត្រី​ប្រចាំ​បន់របស់​ជនជាតិ​ថៃ​ភាគ​ឦសាន​ខាងត្បូង​ដើម​កំណើត​ខ្មែរ​ខេត្ត​បុរី​រ៉ាំ សុរិន្ទ​ស៊ី​សាកេ​ត ផ្នែក​ខ្លះ​នៃ​ខេត្ត​ឧ​បុ​ន​រាជធានី និង​រ៉​យ​អិត និង​ខេត្ត​ស៊ី​សុ​ផុ​ន និង​ឧត្តរមានជ័យ​ប្រទេស​កម្ពុជា ។ ក​ន្ទ្រឹ​ម​ប្រៀប​បាន​នឹង​ស្ពាន​ទាក់ទង​វប្បធម៌​រវាង​បងប្អូន​ជនជាតិ​ខ្មែរ និង​បងប្អូន​ជនជាតិ​ថៃ​អំបូរ​ខ្មែរ ឬ​អាច​និយាយ​បាន​ថា​ក​ន្ទ្រឹ​ម​ជា​តន្ត្រី​សម្ព័ន្ធភាព​រវាង​ពីរ​ជាតិ​សាសន៍ ។ សម្រាប់​អ្នក​បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ក​ន្ទ្រឹ​ម​ខ្លាំង​ជាង​ចង្វាក់​ប្រជាប្រិយ​ខ្មែរ ផ្សេង​ៗ​ដូច​ជា រាំវង់ សា​រ៉ា​វ៉ា​ន់ ចូក​កំពឹស រាំក្បាច់ ឡាំ​លាវ ម៉ា​ឌី​សុ​ន​ទៅ​ទៀត ។ ក​ន្ទ្រឹ​ម​អាច​ទើបនឹង​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​តំបន់​ភូមិភាគ​កណ្ដាល ឬ​ក៏​អាច​ត្រូវ​បាន​បំភ្លេច​ចោល​ក្នុង​សម័យ​សង្គ្រាម ហើយ​ទើបនឹង​ចាប់​កំណើត​ជា​ថ្មី​វិញ​ក៏​មិនដឹង តែ​សម្រាប់​ខ្មែរ​ភាគ​ខាងលើ​បន្ទាយ​មាន​ជ័យ​និង​ឧត្តរមានជ័យ​ក​ន្ត្រឹ​ម​គឺជា​ជីវិត »​។

លោក​សុះ ម៉ាច តប​វិញ​ថា «​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​បងប្អូន​អ្នកចម្រៀង​ខ្មែរសុរិន្ទ ក​ន្ទ្រឹ​ម​មាន​វត្ត​មាននៅ​សតវត្សរ៍​ទី​៧​របស់​បងប្អូន​នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន និង​ខេត្ត​មួយ​ចំនួន​ដែល​សព្វថ្ងៃ​ក្លាយជា​របស់​ថៃ សុរិន្ទ បុរីរម្យ ស៊ី​សាកេ​ត ក​ន្ទ្រឹ​ម​ជា​ចម្រៀង​បញ្ជាន់​អារក្ស​ដែល​សព្វថ្ងៃ​ក្លាយជា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​របស់​បងប្អូន​ខ្មែរសុរិន្ទ​រួម​ទាំង​ខ្មែរ​កណ្តាល​ផង​ដែរ​…​តែ​សោកស្តាយ​ណាស់​ដោយសារ​ខេត្ត​ទាំងនោះ​ទៅ​ជា​របស់​ថៃ​យើង​ពិបាក​នឹង​យក​ក​ន្ទ្រឹ​ម​មក​គ្រប់គ្រង​ជា​របស់​យើង​ខ្មែរ​កណ្តាល​ផ្តាច់មុខ​វិញ​។ រីឯ​ថៃ​ក៏​គេ​មិន​អាច​ថា​ជា​របស់​គេ​ដែរ អ៊ីចឹង​ហើយ​យើង​ក៏​ពិបាក​នឹង​ថា​ជា​របស់​យើង​តែ​ម្នាក់​ដែរ ដូចដែល​ខ្ញុំ​សរសេរ​ថា​មិនមែន​ជា​របស់​ខ្មែរ​យើង​សុទ្ធសាធ​នោះ គឺ​ហេតុផល​អ៊ី​ចឹ​ង​ឯង ។

តែ​យ៉ាងណា​ក៏​សូម​អរគុណ​បងប្អូន​ខ្មែរលើ​ដែល​ថែរក្សា​មរតក​ប្រពៃណី​ដូនតា​យើង​រហូត​​ដល់​សព្វថ្ងៃ ។ បើ​ខ្មែរលើ​ខ្មែរ​កណ្តាល​រួម​គ្នា​នោះ​ក​ន្ទ្រឹ​ម​នឹង​ក្លាយទៅជា​របស់​យើង​ផ្តាច់មុខ ថៃ​ក៏​មិន​អាច​ថា​ជា​របស់​គេ​ដែរ ។ ចូរ​ខ្មែរ​យើង​គ្រប់​ជំនាន់​ទាំងអស់​នាំ​គ្នា​ថែរក្សា​មរតក​ដូនតា​យើង​ឱ្យ​បាន​គង់វង្ស​ទោះ​ខ្មែរ​នៅ​ទីណា​ក៏​ដោយ​។ សូមទោស​ផង​នូវ​រាល់​កង្វះខាត​ដែល​ខ្ញុំ​បាន​សរសេរ​ផុស​កន្លង​មក​មិន​បាន​សព្វ​ជ្រុងជ្រោយ​បាន​អស់​សេចក្តី ដែល​ធ្វើ​ឱ្យ​បងប្អូន​ខ្លះ​គាត់​អាច​មានការ​យល់​ច្រឡំ​» ។

ជា​ការ​កត់សម្គាល់​មុន​មាន​ប្រតិកម្ម​នេះ អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​បង្ហោះ​សារ​ថា «​ឈប់​នាំ​គ្នា​បន្ត​យល់​ច្រឡំ​ទៀត​ទៅ​លោក អ្នក​កវី និង​មិត្ត​អ្នក​សិល្បៈ​ទាំងឡាយ រួម​ទាំង​បងប្អូន​មហាជន ដែល​និយម​គាំទ្រ​សិល្បៈ​ជាតិ​យើង​អើយ ។

តាំងពី​ឆ្នាំ​១៩៥០ រហូត​មក​ដល់​១៩៧៥ ពុំ​មា​នវ​រក​វីវរ​សិល្បករ​-​សិល្ប​ការិនី​និពន្ធ និង​ច្រៀង​បទ​ចម្រៀង​ក​ន្ទ្រឹ​ម​នោះ​ទេ គឺ​មាន​តែ​ចង្វាក់​ដែល​ស្រ​ដៀង ហើយ​រាំ​ដូច​គ្នា​នោះ គឺ​ឡាំ​លាវ​ប៉ុណ្ណោះ ។​ក​ន្ទ្រឹ​ម​ទើបតែ​មាន​វត្តមាន​ក្នុង​ប្រទេស​យើង​ក្នុង​ឆ្នាំ​១៩៩៦-១៩៩៧​នេះ​ទេ ។ ក​ន្ទ្រឹ​ម​ជា​របស់​បងប្អូន​ជាយ​ដែន​សុរិន្ទ បុរី​រ៉ាំ ស្រះ​កែវ ស៊ី​សាកេ​ត​…​ដែល​ច្រៀង​ជា​ភាសា​ខ្មែរ​រដឺន​ជាមួយ​ភាសា​ថៃ ដែល​ប្រគំ​ដោយ​ស្គរ​ដៃ​និង​ទ្រអ៊ូ ដែល​សព្វ​ថ្ងៃនេះ​គេ​ប្រគំ​បញ្ចូល​ជាមួយ​ហ្គី​តា និង​អ៊័​ក ស្គរ​ឈុត និយាយ​ជា​រួម​ក​ន្ទ្រឹ​ម​មិនមែន​ជា​របស់​ខ្មែរ​សុទ្ធសាធ​នោះ​ទេ​» ។

បន្ថែម​ពីលើ​នេះ​អតីត​ប្រធាន​សមាគម​សិល្បរ​ខ្មែរ​លោក​សុះ ម៉ាច បាន​លើក​ឡើង​ទៀត​ថា «​គួរ​ឈប់​បន្ត​យល់​ច្រឡំ​របស់​គេ​ថា​ជា​របស់​ខ្លួន​ទៀត​ទៅ ។ ក្រៅពី​របាំ​បុរាណ​របាំ​ប្រជា​ប្រិយ និង​ចម្រៀង​ប្រពៃណី​ប្រជាប្រិយ (​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ តា​លុង ចូក​កំពឹស ប្រឺ​ន ខម​) ពុំ​មែន​ជា​របស់​យើង​នោះ​ទេ ចូរ​ឈប់​យល់​ច្រឡំ ហើយ​នាំ​គ្នា​ថែរក្សា​នូវ​អ្វី​ដែល​ជា​សម្បត្តិ​មរតក​ដូនតា​យើង​ទាំងនោះ​ឲ្យ​គង់វង្ស​ទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ