ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ បច្ចុប្បន្ន​នេះ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ ហើយ​ការ​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​នោះ បាន​ប៉ះពាល់​ដល់​តួនាទី​របស់​ព្រះ​អង្គ ។ ការ​លើក​ឡើង​បែប​នេះ របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​រួម​នឹង​អតីត​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី​ដែល​ព្រះ​អង្គ​ទើបនឹង​យាង​មក​ដល់​មាតុប្រទេស​វិញ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ ហើយ​ការ​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​នោះ បាន​ប៉ះពាល់​ដល់​តួនាទី​របស់​ព្រះ​អង្គ ។

ការ​លើក​ឡើង​បែប​នេះ របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​រួម​នឹង​អតីត​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី​ដែល​ព្រះ​អង្គ​ទើបនឹង​យាង​មក​ដល់​មាតុប្រទេស​វិញ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​ក៏​ដូច​ជា ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ទាមទា​នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ នេះ នៅ​ក្នុង​ពេល​មាន​ព្រះ​វត្តមាន​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស​បែរជា​លេច​ចេញ​នូវ​មតិ​មួយ​ចំនួន មក​ធ្វើការ​អំពាវនាវ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះរាជ​តួនាទី​របស់​ព្រះ​អង្គ ទៅ​លើ​របស់​ដែល​ពួក​គេ​ហៅ​ថា ការ​ជាប់​គាំង​ខាង​នយោបាយ​នៅ​កម្ពុជា ។ ប៉ុន្តែ​ការ​អំពាវនាវ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ទូទៅ​វាយតម្លៃ​ថា មិន​ត្រឹមត្រូវ និង​មិន​ស្រប​តាម​ស្ថានការណ៍​ពិត​នៃ​ប្រទេស​ជាតិ​ឡើយ ដោយសារ មិន​មាន​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ » ។

លោក​បន្ត​ថា ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​សន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​សុខ​សុវត្ថិ​ភាពល្អ​ប្រសើរ ប្រជាជន​រស់នៅ​ក្នុង​សភាព​សប្បាយ​រីករាយ​នៅ​ក្នុង​សង្គម មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​គួរ​ជាទី​កក់ក្តៅ​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​រុងរឿង នា​ពេល​អនាគត ។ អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​ដោយសារ​តែ​ទ​ង្វើ និង​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​ដោយ​ខ្លួនឯង ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រព្រឹត្ត​អំពើ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​ជា​ទោស​ក្បត់ជាតិ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។ ការ​រំលាយ​អតីត​បក្ស​ប្រឆាំង និង​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង គឺជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នី​តី​រដ្ឋ​នៅ​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។ ដូច្នេះ​នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​អ្វី​ទេ ។ ការ​អំពាវនាវ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោយ​ខុស​ទំនង គឺជា​ការ​រំខាន​ដល់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ទៅ​វិញ​ទេ ។

សូម​ជម្រាប​ថា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី​បាន​យាង​មក​ដល់​កម្ពុជា​វិញ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០២ មេ​សា ដោយ​មានការ​ទៅ​ដង្ហែ​ពី​សំណាក់ ថ្នាក់ដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ​នៅ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ។ ដំណើរ​យាង​ទៅ​ពិនិត្យ ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ និង​យាង​ត្រឡប់​មក​វិញ​នៅ​ពេល​នេះ គឺ​ស្រប​ពេល ដែល​អ្នកនយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ណាមួយ​បាន​នៅឡើយ ។

ក្រុម​អ្នកវិភាគ​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ថា អន្តរាគមន៍​របស់​ព្រះ​អង្គ​ក្នុង​វិបត្តិ​នយោបាយ គឺជា​រឿង​ដ៏​ចាំបាច់​មិន​អាច ខ្វះ​បាន ដើម្បី​ស្វែងរក​ឯកភាព​ជាតិ ។

ដំណើរ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ​មុនីនាថ​សីហ​នុ​នា​ពេល​នេះ គឺ​បន្ទាប់​ពី​ព្រះ​អង្គ បាន​គង់នៅ​ប្រទេស​ចិន​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់ ។

អ្នកជំនាញ​វិញ​ដំណើរ​យាង​ទៅ​ប្រទេស​ចិន​លើក​នេះ ដោយសារ​ទ្រង់​មិន​សព្វព្រះរាជហឫទ័យ​ក្នុង​ការ​ឡាយ ព្រះ​ហ​ស្ថ​លេខា​លើ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​ដែល​រដ្ឋសភា​បាន​អនុម័ត កាល​ពេល​កម​ន្ល​ង​មក ។
លោក ហង្ស វិទូ​អ្នកវិភាគ​នយោបាយ​វ័យក្មេង​ត្រូវ​វិទ្យុ​អាស៊ី​សេរី​ស្រង់​សម្តី​ថា វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​នៅ ពេល​នេះ គឺជា​ការ​ចាំបាច់ ដើម្បី​ឱ្យ​អ្នកនយោបាយ គូបដិបក្ខ គឺ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ វិល មក​រក​តុ​ចរចា​សា​ជា​ថ្មី ។ លោក​ថា នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​ជាប់​គាំង​បែប​នេះ ព្រះមហាក្សត្រ​ទ្រង់​គួរ កោះហៅ អ្នកនយោបាយ​ឱ្យមក​ជួប​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់ទំនាស់​នយោបាយ​ដែល​រ៉ាំរ៉ៃ​មក ហើយ​នោះ​ឱ្យ​ផុតរលត់​ត្រឹមនេះ ដើម្បី​មានឱកាស​ជជែក​ពី​រឿង​រួម​គ្នា កសាង​ជាតិ​មួយ​រឹង​មាំ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ