ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​នឹង​​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​ដែកថែប

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ គណៈកម្មាធិការ​អឺរ៉ុប (EC) បាន​សម្រេចចិត្ត​ថា នឹង​ចាប់ផ្តើម​ស៊ើប​អង្កេត​​លើ​ការ​នាំ​ចូល​ផលិតផល​ដែកថែប​ចំនួន​២៦​ប្រភេទ ។ រីឯ​ដែកថែប​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក៏​នឹង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នេះ​ដែរ ។…

ទីក្រុង​ហាណូយ ៖ គណៈកម្មាធិការ​អឺរ៉ុប (EC) បាន​សម្រេចចិត្ត​ថា នឹង​ចាប់ផ្តើម​ស៊ើប​អង្កេត​​លើ​ការ​នាំ​ចូល​ផលិតផល​ដែកថែប​ចំនួន​២៦​ប្រភេទ ។ រីឯ​ដែកថែប​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក៏​នឹង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នេះ​ដែរ ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង ព្រោះតែ​ការ​នាំ​ចូល​ផលិតផល​ដែកថែប​មួយ​ចំនួន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​ចាំបាច់​ត្រូវ​ចេញ​វិធានការ​ការពារ ។

គណៈកម្មាធិការ​នេះ​បាន​ទទួល​ព័ត៌មាន​ថា ការ​នាំ​ចូល​ផលិតផល​ទាំងនេះ​កើនឡើង​ពី​១៧,៨​លាន​តោន មក​ស្មើ​២៩,៣​លាន​តោន​ឯណោះ​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៣ ដល់​២០១៧។

ការ​នាំ​ចូល​ផលិតផល​ទាំងនេះ​កើនឡើង​ប្រមាណ​៦៥% ពីរ​វាង​ឆ្នាំ​២០១៣ ដល់​២០១៦​ផង​ដែរ ។ កំណើន​ខ្លាំង​ជាងគេ គឺ​ក្នុង​ឆ្នាំ​២០១៥ និង​ជា​ពិសេស ឆ្នាំ​២០១៦ ពេល​ដែល​វា​កើន​ដល់​២៨,៦​លាន​តោន ។

កំណើន​នៃ​ការ​នាំ​ចូល​នេះ បង្ក​ឡើង​ដោយសារ​ការ​ផ្លាស់​ប្តូរ​ដែល​មិន​បាន​គិត​ទុកដូចជា ផលិតកម្ម​ដែកថែប​លើសលប់ និង​វិធានការ​ពាណិជ្ជកម្ម​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។

ការ​ស៊ើបអង្កេត​នឹង​មើលទៅ​លើ​ថា តើ​ការ​នាំ​ចូល​ផលិតផល​ទាំងនេះ​ក្នុង​បរិមាណ និង​ក្រោម​លក្ខខណ្ឌ​នេះ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ផលិត​សហជីព ឬ​ប៉ះ​ពាល់​ដល់​ផលិតផល​ដែល​កំពុង​ប្រកួតប្រជែង​ដែរ​ឬទេ ។

លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​អាច​នឹង​នាំ​ឲ្យ​មានការ​ដាក់​ពន្ធ​ថ្មី ឬ​ការ​អនុម័ត​កូតា ដើម្បី​ការពារ​ក្រុមហ៊ុន​ផលិត​នៅ​សហភាព​អឺរ៉ុប ហើយ​ការ​ស៊ើបអង្កេត​នឹង​អនុវត្ត​ក្នុង​រយៈពេល​៩​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ