ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ ! តាម​ពិត Real Madrid ចង់​យក Bale ជា​ថ្នូរ​ដូរ​យក​កីឡា​ឆ្នើម​ម្នាក់​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​នៅ​ដើមរដូវ​កាល​នេះ​ធ្លាប់​និយាយ​ថា «​ទេ​» ទៅ​កាន់ Liverpool ចំពោះ​ការ​យក Philippe…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​នៅ​ដើមរដូវ​កាល​នេះ​ធ្លាប់​និយាយ​ថា «​ទេ​» ទៅ​កាន់ Liverpool ចំពោះ​ការ​យក Philippe Coutinho និង​ប្រាក់​ជាង​៦០​លាន​ផោន មក​ដោះ​ដូរ​នឹង​កីឡាករ​របស់​ខ្លួន Gareth Bale ។ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​តាម​រយៈ​សៀវភៅ​ដែល​ទើប​បោះពុម្ពផ្សាយ​ដោយ​លោក Edicinoes Amphora ។

សៀវភៅ​នោះ​មាន​ចំណងជើង​ថា «PSG: revelations of a revolution» ដែល​និយាយ​ច្រើន​អំពី​ការ​ទិញ​យក​កីឡាករ Neymar ក្នុង​តម្លៃ​១៩៨​លាន​ផោន​ពី Barcelona ។ ក្នុង​នោះ​ក៏​និយាយ​អំពី​ការ​បដិសេធ​របស់ Real Madrid ទៅ​លើ​ការ​ទិញ​យក​កីឡាករ Coutinho ពី Liverpool ផង​ដែរ ខណៈ​ដែល​កីឡាករ​ម្នាក់​នេះ​គឺជា​គោលដៅ​សំខាន់​របស់ Barcelona ។

លោក Edicinoes បាន​សរសេរ​ពី​ការ​សន្ទនា​របស់​ភ្នាក់ងារ​របស់ Neymar ម្នាក់​ឈ្មោះ Pini Zahivi ជាមួយនឹង PSG ។ Zahivi ដឹង​ពី​ការ​មិន​ចង់​លក់​កីឡាករ Bale របស់ Real Madrid ទៅ​ឲ្យ Liverpool បាន​ទោះបីជា​រូបគេ​កំពុង​តែ​មាន​របួស​ក៏​ដោយ ។ Real ចង់បាន​តែ Kylian Mbappe ហើយ​ដល់​ថ្នាក់​ថា ប្រសិនបើ​កីឡាករ​របស់ PSG ម្នាក់​នេះ​សុខចិត្ត​មក​លេង​នោះ គេ​សុខចិត្ត​ឲ្យ Bale ជា​ថ្នូរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Coutinho គឺជា​គោលដៅ​របស់ Barcelona និង PSG កាលពី​ដើមរដូវ​កាល ។ តែ​ខាង​ក្លិប​ហង្ស​ក្រហម Liverpool មិន​ព្រម​លក់​នោះ​ទេ រហូត​ទាល់តែ​នៅ​ខែមករា​ទើប​សុខចិត្ត​លក់​ឲ្យ​ទៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្នុង​តម្លៃ​១៤៥​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ