ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ថ្ងៃ​ទី​០៩ ខែមេសា ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​២​រូប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា លោក​ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​០២​រូប…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា លោក​ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​០២​រូប ព្រមទាំង​របៀបវារៈ​មួយ​ចំនួន ។

លោក​ឡេ​ង ប៉េង​ឡុ​ង​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ពិភាក្សា​លើ​របៀបវារៈ​ដូច​ដូច​ជា ៖ ទី​១- អង្គប្រជុំ​បាន​អនុម័ត​ទទួលយក​បេក្ខជន ចំនួន​២​រូប​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​ល័ក្ខខ័ណ្ឌ​ក្នុង​ចំណោម​បេក្ខជន​ចំនួន​១២​រូប ដែល​បាន​ដាក់​ពាក្យ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដើម្បី​ដាក់​ជូន​សម័យប្រជុំ​រដ្ឋ​ស ភា នា​ពេល​ខាង​មុខ បោះ​ឆ្នោត​ជ្រើសតាំង ។ ២- អង្គប្រជុំ​បាន​អនុម័ត​លើ​របាយការណ៍​ស្តី​ពី​សកម្មភាព របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥ ។ ៣ – អង្គប្រជុំ​បាន​អនុម័ត​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ចំនួន​៣​រូប​មាន ៖ – លោក នឹម ច័ន្ទ​តារា – លោកស្រី នួ​ម សុ​ភ័​ណ – លោក ប៉ុន ណា​រ៉ែ​ន – អង្គប្រជុំ​បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ ។

លោក​បន្ត ដោយ​មាន​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ មាន ៖ ១ – ព្រះរាជ​សារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ២ – របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥ ។ ៣- ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ចំនួន​២​រូប ។ ៤ – ការ​ពិភាក្សា និង​អនុម័ត​សេច ក្តី​ព្រាង​ច្បាប់​ស្តី​ពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ ។

ទាក់ទិន​នឹង​ការ​ទទួល​ពាក្យ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ លោក​ឡេ​ង ប៉េង​ឡុ​ង​មិន​បាន​បង្ហាញ​ឈ្មោះ បេក្ខជន​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ប្រកាស​ទទួល​ពាក្យ​រហូត​ដល់​ថ្ងៃ​បិទ​ការ​ទទួល​មាន​ចំនួន​១៦​រូប តែ​ពេល​ក្រោយ​មាន​ចំនួន​៤​រូប បាន​ដក​ពាក្យ​ទៅ​វិញ ។

លោក​បញ្ជាក់​ថា «​តាម​ការ​ពិនិត្យ​មាន​បេក្ខជន​តែ​ពីរ រូប​ប៉ុណ្ណោះ​ដែល​បាន​បំពេញ​គ្រប់​ល័ក្ខខ័ណ្ឌ ។ អី​ញ្ចឹ​ង​បាន​អចិន្ត្រៃយ៍​បាន​ជ្រើសរើស​បេក្ខជន​តែ​ពីរ​រូប » ។

លោក​បន្ថែម​ជា អុ្ន​ក​បេក្ខជន​នោះ​មិន​បាន​មក​ពី​គណបក្ស​នយោបាយ​ណា​នោះ​ទេ គឺ​ឲ្យ​តែ​ពលរដ្ឋ​ដែល​មាន​អាយុ​គ្រប់​មាន​អត្ថ​សញ្ញាណ​ប័ណ្ណ មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​លិខិត​ថ្កោលទោស​…​អាច​ដាក់​ពាក្យ ។ លោក​បញ្ជាក់​ថា « អី​ិ​ញ្ចឹ​ង​ហើយ​ទទួល​ពាក្យ​មិន​ប្រកាន់​មក​ពី​គណបក្ស​នយោបាយ​ណា​ទេ ។ យើង​មិន​គិត​ពី​គណបក្ស​ណា​ទេ ឲ្យ​តែ​គ្រប់​លក្ខខណ្ឌ យើង ទទួល » ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មួយ​រូប សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ុន​ប៉ិច​បា​នប​ញ្ចូ​ន​ឈ្មោះ បេក្ខជន​ចំនួន​ពីរ​រូប​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ