ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar នៅ​ពាក់​ស្បែកជើង​ការពារ​នៅឡើយ​ទេ ទោះ​មក​ជួប​មិត្ត​ស្រី​ក៏​ដោយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បង្ហោះ​រូបថត​ពេល​ខ្លួន​ជាមួយនឹង​មិត្ត​ស្រី​កំពុង​សម្រាកលំហែ​អារម្មណ៍​ដែល​គេ​ឃើញ​ជើង​របស់​លោក​នៅ​មានការ​ការពារ​ពី​ស្បែកជើង​ពេទ្យ​នៅឡើយ ។ នេះ​បង្ហាញ​ថា…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr បាន​បង្ហោះ​រូបថត​ពេល​ខ្លួន​ជាមួយនឹង​មិត្ត​ស្រី​កំពុង​សម្រាកលំហែ​អារម្មណ៍​ដែល​គេ​ឃើញ​ជើង​របស់​លោក​នៅ​មានការ​ការពារ​ពី​ស្បែកជើង​ពេទ្យ​នៅឡើយ ។ នេះ​បង្ហាញ​ថា ជើង​របស់​កីឡាករ​ម្នាក់​នេះ​នៅ​មិន​ទាន់​ជា​ទាំងស្រុង​នោះ​ទេ ។

នា​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ Neymar តាម​បណ្តាញ​សង្គម​ខិតខំ​ហាត់ប្រាណ​ដើម្បី​ត្រៀមខ្លួន​នឹង​ចូល​ប្រកួត​ក្នុង​ការ​ប្រកួត​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី ។ នៅ​ថ្ងៃ​ចន្ទ​នេះ​កន្លង​មកនេះ Neymar បាន​បង្ហោះ​រូប​ពេល​កំពុង​លំហែកាយ​ជាមួយនឹង​មិត្ត​ស្រី Bruna Marquezine ដែល​ជា​តារា​បង្ហាញ​ម៉ូ​ដ ។ ជើង​របស់​លោក​នៅ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ព្រោះ​នៅ​ពាក់​ស្បែកជើង​ការពារ​នៅឡើយ ។

តាំងពី​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង Marseille កាលពី​ខែកុម្ភៈ រួច​មក​ពេល​ដែល Neymar បាក់ឆ្អឹង​ប្រអប់ជើង Neymar ត្រូវ​បង្ខំចិត្ត​មិន​បាន​ចូល​ប្រកួត​ឲ្យ​ក្លិប PSG ចំនួន​៥​ប្រកួត និង​ការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​២​ប្រកួត ។ Neymar គ្រាន់តែ​សង្ឃឹមថា អាច​នឹង​ចូល​លេង World Cup ឲ្យ​បាន​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ