ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​បាន​ហើយ​មេ​ការ​សិប្បកម្ម​ផលិត​ទឹកកក (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ សមត្ថកិច្ច​បាន​ឃាត់​​ខ្លួន​មេ​ការ​សិប្ប​កម្ម​​ផលិត​ទឹកកក​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ស្ត្រី​ជា​កម្ម​ករ​ម្នាក់​អស់​៣​ដៃ បណ្តាល​ឱ្យ​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ ។ ការ​ឃាត់​ខ្លួន​នេះ​ប្រព្រឹត្តិ​ទៅ​​នៅ​វេលា​ម៉ោង​ជាង១០​ព្រឹក ថ្ងៃទី​០៣ ខែមេសា…

រាជធានីភ្នំពេញ ៖ បើ​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ សមត្ថកិច្ច​បាន​ឃាត់​​ខ្លួន​មេ​ការ​សិប្ប​កម្ម​​ផលិត​ទឹកកក​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ស្ត្រី​ជា​កម្ម​ករ​ម្នាក់​អស់​៣​ដៃ បណ្តាល​ឱ្យ​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ ។ ការ​ឃាត់​ខ្លួន​នេះ​ប្រព្រឹត្តិ​ទៅ​​នៅ​វេលា​ម៉ោង​ជាង១០​ព្រឹក ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​​សិប្ប​កម្ម​​ផលិត​ទឹកកក​អនាម័យ ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀត​ថា បុរស​​ខាងលើ​នេះ​មានឈ្មោះ បុ​ង សៅ អាយុ​៣០​​ឆ្នាំ មុខរ​បរជា​មេកា​នៅ​រោងចក្រ​ផលិត​ទឹកកក មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ទ រ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​ ​ស្នាក់​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោុ។

ក្រោយ​ពេល​ឃាត់ខ្លួន​​មក​សាកសួរ​បុរស​ជា​មេ​ការ​ខាងលើ​នេះ​បាន​ឆ្លើយ​សារ​ភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា មូល​ហេតុ​ដែល​គាត់​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ គឺ​មក​ស្ត្រី​រូប​នោះ​នៅ​ពេល​ដែល​គាត់​ប្រើ​ឱ្យ​ធ្វើ​ការ​ តែ​ស្ត្រី​រងគ្រោះ​មិន​ព្រម​ធ្វើ ដល់​ពេល​គាត់​មាត់​ធ្ងន់​ទៅ ស្រាប់តែ​ស្ត្រី​នោះ​​ជេរ​ម្តាយ​គាត់ ថែមទាំង​ជេរម្រាយគាត់​ទៀត ទើបធ្វើ​ឱ្យ​គាត់​​ខឹង​ទប់​​កំហឹង​មិន​បាន​ក៏​វាយ​ស្ត្រី​រងគ្រោះ​៣​ដៃ​តែម្តង​ទៅ ។

ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលា​ការ​ ដើម្បីចាត់​ការ​តាម​ច្បាប់ ។ ហើយ​ស្ត្រី​រងគ្រោះ​បាន​ទាម​ទារ​សំណង​ពី​បុរស​ជាមេ​ការ​ចំនួន​៥០០​ដុល្លារ​ ប៉ុន្តែ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​​មិន​បាន​ដោះ​ស្រាយទេ គឺបញ្ជូន​ទៅ​​តុលាការ​​ចាត់​ការ​​តាម​ច្បាប់​ ។

គួរ​រំលឹកថា

https://kohsantepheapdaily.com.kh/article/618207.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ