ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ចង់​ឲ្យ Barcelona ទិញ​កីឡាករ​សំខាន់​ម្នាក់​ពី​ក្លិប​យក្ស Bayern

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ស្នើ​ឲ្យ​ក្លិប​ទិញ​យក​កីឡាករ​ម្នាក់​មក​ពី​ក្លិប Bayern Munich…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ស្នើ​ឲ្យ​ក្លិប​ទិញ​យក​កីឡាករ​ម្នាក់​មក​ពី​ក្លិប Bayern Munich នៅ​រដូវ​កាល​ក្រោយ​នេះ ។

កីឡាករ​ម្នាក់​នោះ​គឺជា​ជើង​ខ្លាំង​នៅ Bayern គឺកីឡាករ David Alaba ដែល Messi គិត​ថា​ទិញ​មក​ដើម្បី​បង្កើត​កម្លាំង​នៅ​ខ្សែការពារ ។ តែ​សម្រាប់ Barcelona គោលដៅ​ចម្បង​របស់​គេ​គឺ​កីឡាករ​ក្លិប Atletico Madrid ឈ្មោះ Antoine Griezmann ។

មូល​ហេ​ត​ចម្បង​សម្រាប់​ការ​យក Alaba មក​លេង​នៅ​ក្លិប​គឺ​ដោយសារ​តែ​ភាព​អាច​បត់បែន​បាន​ច្រើន​តួនាទី ។ កីឡាករ​នេះ​សព្វថ្ងៃ​លេង​នៅ​ខាងឆ្វេង​-​ក្រោយ កណ្តាល​-​ក្រោយ និង ធ្វើ​ជា​ខ្សែបម្រើ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Alaba បាន​លេង​ឱ្យ Bayern ចំនួន​២៩៦​ប្រកួត​មក​ហើយ​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​២៥​គ្រាប់ និង Assist បាន​៣៨​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ