ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រាំ​សប្បាយ​ពិធី​មង្គលការ កែវ​ហោះ​កន្ត្រៃ​ចាក់​ធ្លាយ​ពោះ​ផ្អើល

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទំនាស់​ពេល​រាំ​ក្នុង​ពី​ធី​មង្គលការ​មួយ បង្ក​គប់​កែប​ចូល​ក្នុង​វង់ ត្រូវ​ចំ​ក្បាល​បង្ក​ជា​ទំនាស់​កាន់តែ​ធំ បុរស​ម្នាក់​បាន​ទៅ​យក​កន្ត្រៃ​ចាក់​ទៅ​លើ​យុវជន​ម្នាក់​ធ្លាយ​ពោះ​រង​របួស​ធ្ងន់ធ្ងរ កាលពី​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨…

ខេត្តកណ្ដាល ៖ ទំនាស់​ពេល​រាំ​ក្នុង​ពី​ធី​មង្គលការ​មួយ បង្ក​គប់​កែប​ចូល​ក្នុង​វង់ ត្រូវ​ចំ​ក្បាល​បង្ក​ជា​ទំនាស់​កាន់តែ​ធំ បុរស​ម្នាក់​បាន​ទៅ​យក​កន្ត្រៃ​ចាក់​ទៅ​លើ​យុវជន​ម្នាក់​ធ្លាយ​ពោះ​រង​របួស​ធ្ងន់ធ្ងរ កាលពី​ម៉ោង​០៩​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​រោងការ​កូន​របស់​ឈ្មោះ គង់ គិត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ជន​រង​គ្រោះ ១.​ឈ្មោះ ក្លូ ក​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ មាន​ស្នាម​មុត​លើ​ដៃ​ខាងស្ដាំ​ចំនួន​២​កន្លែង និង​មុត​លើ​ពោះ​ខាងឆ្វេង​ចំនួន​១​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះ​កុសុមៈ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ហៀ​ង រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេ​ត្រក​ណ្ដា ។ មាន​ស្នាម​មុត​ថ្ងាស់​ក្បាល​ចំនួន​២​កន្លែង ព្យាបាល​នៅ​ពេទ្យ​ឃុំ​តា​លន់ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​កើតហេតុ​ខាងលើ មានកម្ម​វិធី​មង្គល​ការកូន​របស់​ឈ្មោះ គង់ គិត ហើយ​ភ្ញៀវ​ប្រុស​ស្រី​បាន​រាំ​កម្សាន្ដ​មុខ​ឆាក​តន្ដ្រី (​អក​កា​ដង់​) ពេល​ជាមួយ​គ្នា​នោះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គប់​កែវ បណ្ដាល​ឲ្យ​ឈ្មោះ ហៀ​ង រស្មី មុត​ថ្ងាស ក្បាល​ចំនួន​២​កន្លែង មនុស្ស​ក៏​បាន​ផ្អើល​ឆោឡោ​ឡើង ។ ភ្លាម​នោះ​ឈ្មោះ ភិន ឃុន បាន​សួរ​ថា អ្នក​ណា​គប់​ៗ ត្រូវ​ឈ្មោះ រស្មី ពេល​ជាមួយ​គ្នា នោះ​មានឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន កាន់​កន្ដ្រៃ​ចំនួន​១​ចាក់ បណ្ដាល​ឲ្យ​មុត​ចំ​.​ពោះ​ខាងឆ្វេង​ឈ្មោះ ភិន ឃុន (​ស្រាល​) ភ្លាម​នោះ​មានឈ្មោះ ក្លូ ក​យ ចូល​ឃាត់ និង​បាន​ប្រតាយប្រតប​គ្នា​ជាមួយ​ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន ឈ្មោះ​ចាន់ ប៊ុ​ន​ធឿ​ន បាន​យក​កន្ដ្រៃ​ចាក់​ឈ្មោះ ក្លូ ក​យ បណ្ដាល​ឲ្យ មុត​ដៃ​ខាងស្ដាំ​ចំនួន​២​កន្លែង និង​មុត​ពោះ​ខាងឆ្វេង​ចំនួន​១​កន្លែង ឃើញ​ដូច្នេះ​មានឈ្មោះ ម៉ៅ ម៉ៃ (​ត្រូវជា​បងជីដូនមួយ​ឈ្មោះ ក​យ បាន​ឃាត់​ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន (​ទុក​) ដោយ​យកឈ្មោះ ក្លូ ក​យ ចេញពី​រោងការ ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តា​លន់ បាន​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន មក​ប៉ុស្ដិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ក្លូ ក​យ បាន​សង្គ្រោះ​បន្ទាន់​ទៅ មន្ទីរពេទ្យ​ព្រះ​កុសុមៈ រាជ​ធានា​ភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ