ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសរកសាច់ញាតិជាបន្ទាន់…!

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ ​​កាលពី​វេលា​ម៉ោង​១១និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​មេសា ស្ថិតនៅ​ក្នុង​អូរ​ល្វា​ ​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ…

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ដែល​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ ​​កាលពី​វេលា​ម៉ោង​១១និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​មេសា ស្ថិតនៅ​ក្នុង​អូរ​ល្វា​ ​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។ ក្រោយ​ការ​ប្រទះ​ឃើញ​សព សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ខេត្ត​-​ស្រុក សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ ភូមិ និង​គ្រូពេទ្យ​ឃុំ បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​មាន​សភាព​រលេះរលួយ​សាច់​ទៅ​ហើយ ​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា ​ជា​បុរស អាយុ​ប្រហែល​ចន្លោះ​ពី​៤០​ឆ្នាំ ទៅ​៥០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ​ជេ​ី​ង​វែង ក្រណាត់​យឺត​ពណ៌​ខៀវ ខ្សែក្រវាត់​ទាហាន​ពណ៌​ខ្មៅ​ក្បាល​ដែក​រូប​ផ្កាយ អត់​មាន​ពាក់អាវ ស្លៀកខោ​លី​អូ ពណ៌​ខ្មៅ សក់ស្លូត មាន​ស្នាម​ចាក់​សាក់​លើ​កំភួនដៃ​រូប​ផ្កា​កុលាប និង​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ​មាន​នា​ទ្បិ​កា​១​គ្រឿង ពណ៌​.ស និង​លុយ​ចំនួន​១៦.០០០​រៀល ។

សមត្ថកិច្ច​បន្ថែម​ថា នៅ​លើ​ដងខ្លួន​សព​មាន​ស្នាម​កាប់់​រយះ​ក្បាល​ផ្នែក​ខាងក្រោយ​ដល់​ខាង​មុខ រហូត​លេ​ី​ចុង​ចិ​ញ្ចេ​ី​ម​ខាងឆ្វេង កាប់​លេ​ី​ជេ​ី​ង​សក់​ផ្នែក​ខាងក្រោយ​កាត់​ទទឹង​ដល់​ស្លឹកត្រចៀក ខាងឆ្វេង មក​ដល់​លេ​ី​ចិ​ញ្ចេ​ី​ម​ខាងស្តាំ មាន​ស្នាម​បាក់ឆ្អឹង​កំភួនដៃ​ខាងឆ្វេង​ជា​ពីរ​កំណាត់​ដាច់​ចេញពី​គ្នា និង​បាក់​ភ្លៅ​ខាងឆ្វេង ។ តាម​​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ ករណី​នេះ ​គឺជា​ឃាតកម្ម ហើយ​សព​ត្រូវ​បាន​បញ្ចុះនៅ​វត្ត​ឧទុម្ពរ ក្នុងភូមិ​ឃុំ​ខាងលើ ។

ដូច្នេះ បើ​បងប្អូន​ប្រជាពលរដ្ឋ​ណា ​មាន​បាត់​សមាជិកគ្រួសារ​ដូច​ភិនភាគ​រៀបរាប់​ខាងលើ សូម​មក​ទាក់ទង​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ល្វាឯម គាស់​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ដាក់​ពាក្យបណ្តឹង​ដេ​ី​ម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ជា​ការ​ពិត​ណាស់ ប្រសិនបើ​សព​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ នោះ​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរក​ឃាត
ករ ៕ ​

អត្ថបទសរសេរ ដោយ