ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ត្រេកអរ​ដល់​ក្មួយ​ៗ​កុមារ​កំព្រា កុមារ​ពិការ​ភ្នែក និង​កុមារ​គរ​ថ្លង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​មាន​សម្លៀក​បំពាក់ និង​ខ្នើយ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​អង្គការ​ចំនួន​០៣​ដូច​ខាងក្រោម…

រាជធានី​ភ្នំពេញ ៖ អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​មាន​សម្លៀក​បំពាក់ និង​ខ្នើយ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​អង្គការ​ចំនួន​០៣​ដូច​ខាងក្រោម រួម​មាន​អង្គការ​មូ​និ​ធិ​កុមារ​កម្ពុជា​(CCF) សម្លៀក​បំពាក់​ចំនួន​២៥០​ឈុត និង​ខ្នើយ​ចំនួន​៥០០ សាលា​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​ភ្នំពេញ​ថ្មី សម្លៀក​បំពាក់​ចំនួន​២០០​ឈុត ខ្នើយ​ចំនួន​៣០០ និង​អង្គការ​អា​រុណ​រះ​(Sunrise)​សម្លៀក​បំពាក់​ចំនួន​២០០​ឈុត និង​ខ្នើយ​ចំនួន​៣០០ ។

លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បាន​បញ្ជាក់​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មិន​ត្រឹមតែ​ផ្តល់​ការ​ព្យាបាល​ដោយ​មិន​គិតថ្លៃ ចំពោះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ TYDA គឺ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់ និង​ជួយ​ផ្តល់​ក្តី​សង្ឃឹម​ថ្មី សុភមង្គល​ដល់​អ្នកជំងឺ និង​ក្រុម​គ្រួសារ នេះ​គឺជា​ជោគជ័យ​របស់​យើង ។

ជាក់ស្តែង​ការ​ផ្តល់​អំណោយ​រួម​មាន​សម្លៀក​បំពាក់ និង​ខ្នើយ​ដល់​ក្មួយ​នៅ​ក្នុង​អង្គការ​ទាំងនេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ការ​រស់នៅ​របស់​ក្មួយ​ៗ ដើម្បី​ផ្តល់​ស្នាមញញឹម និង​ភាព​កក់ក្តៅ​ដល់​ពួក​គេ ។ គណៈ​គ្រប់គ្រង​លោកគ្រូ អ្នកគ្រូ ក្មួយ​ៗ​នៃ​អង្គការ​ទាំង​៣​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​សុខមាលភាព​របស់​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ក្នុង​អង្គការ​នេះ ។

សូម​បញ្ជាក់​ថា ក្រៅពី​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ការ​ព្យាបាល​កម្មករ​- កម្មការិនី​ដោយ​ឥត​គិតថ្លៃ​តាម​បណ្តា​រោងចក្រ TYDA​បាន​ចុះ​អប់រំ​សុខភាព និង​ពិនិត្យ​ជំងឺ​មាត់​ធ្មេញ​ដល់​ក្មួយ​ៗ​កុមារ​កំព្រា កុមារ​ពិការ​ភ្នែក និង​កុមារ​គរ​ថ្លង់ រួម​ទាំង​ការ​យកចិត្តទុកដាក់​ផ្សេង​ៗ​ជា​ច្រើន​ទៀត នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ