ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្ដានុពល​នៃ​ខេត្តរតនគិរី​ដែល​វិនិយោគិន​មិន​គួរ​មើល​រំលង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រតនគិរី ជា​ខេត្ត​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ផ្លូវ​៥៨៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្ត​នេះ​មាន​៨​ស្រុក ក្រុង​១ មាន​៥០​ឃុំ​-​សង្កាត់ ស្មើនឹង​២៤៤​ភូមិ និង​មាន​ប្រជាពលរដ្ឋ​ជាង​១៨​ម៉ឺន​នាក់ ក្នុង​នោះ​៦៥%​ជា​ជនជាតិ​ដើម​ភាគតិច…

ខេត្តរតនគិរី ៖ រតនគិរី ជា​ខេត្ត​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ផ្លូវ​៥៨៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្ត​នេះ​មាន​៨​ស្រុក ក្រុង​១ មាន​៥០​ឃុំ​-​សង្កាត់ ស្មើនឹង​២៤៤​ភូមិ និង​មាន​ប្រជាពលរដ្ឋ​ជាង​១៨​ម៉ឺន​នាក់ ក្នុង​នោះ​៦៥%​ជា​ជនជាតិ​ដើម​ភាគតិច ដែល​បាន​និង​កំពុង​រស់នៅ និង​ប្រកប​អាជីវកម្ម​លើ​គ្រប់​វិស័យ ។

ខេត្តរតនគិរី​អំណោយផល​ដល់​ការ​វិនិយោគ​យ៉ាងច្រើន​លើ​គ្រប់​វិស័យ ពិសេស​កសិកម្ម​, ឧស្សាហកម្ម និង​ទេសចរណ៍ ខណៈ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជា​ច្រើន​ហើយ​ដែល​បាន​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដូច​ជា ដំណាំ​កៅស៊ូ ស្វាយចន្ទី និង​ដំណាំ​ដូងប្រេង​ជាដើម ។ មិនតែប៉ុណ្ណោះ ចម្ការ​កៅស៊ូ និង​ចម្ការ​ស្វាយចន្ទី ជិត​៣​ម៉ឺន​ហិ​កតា​ជា​លក្ខណៈ​គ្រួសារ ក៏​បាន​និង​កំពុង​បន្ត​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​ខេត្ត និង​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ ។

ដោយឡែក វិស័យ​ទេសចរណ៍​វិញ ខេត្ត​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ជាតិ​ចំនួន​១៤​កន្លែង​រួម​មាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន រីក​ដុះដាល​ដូច​ផ្សិត និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ រីឯ​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ និង​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត​មាន​ដូច​ជា បឹង​យក្ស​ឡោម​, ទឹកជ្រោះ​ចា​អុង​, ទឹកជ្រោះ​កាចា​ញ​, ជម្រក​សត្វព្រៃ​លំ​ផាត់​, ទន្លេសេសាន​, សារមន្ទីរ​ជនជាតិភាគតិច​, ភ្នំ​ឥសី​ប៉ា​តា​ម៉ាក់​, ទឹកជ្រោះ​កា​ទៀង​, ទឹកជ្រោះ​អូរ​សៀន​ឡៃ ឬ​ទឹកជ្រោះ​៧​ជាន់​, ទឹកជ្រោះ​តាត​ត​, វាល​រំ​ប្លង់ និង​ឧទ្យាន​ជាតិ​វីរ​ជ័យ ជាដើម ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ បាន​និង​កំពុង​បោះ​ជំហាន​យ៉ាង​លឿន​លើ​ការ​កសាង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ជា​ច្រើន ។ ជាក់ស្តែង ផ្លូវ​ទៅ​កាន់​បណ្តា​ស្រុក​នានា ក៏​ដូច​ជា​ផ្លូវលំ​ក្នុង​ក្រុង​បាន​លុង កាលពីមុន​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម បច្ចុប្បន្ន ជំនួស​ដោយ​ផ្លូវ​ក្រាល​កៅស៊ូ ។
រីឯ​សំណង់​អគារ​រដ្ឋបាល​ក្នុង​ក្រុង និង​តាម​បណ្តា​ស្រុក ត្រូវ​បាន​កសាង​ឡើង​ព្រោងព្រាត​។ នេះ​ក៏​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​អនុវត្ត​យ៉ាង​សកម្ម​នូវ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥​នៃ​រដ្ឋសភា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​និង​កំពុង​កសាង និង​អភិវឌ្ឍន៍​ខេត្ត​នេះ​ឲ្យ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដូច​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ។

ដូច្នេះ​សបញ្ជាក់​ថា ខេត្តរតនគិរី ពិតជា​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ដែល​វិនិយោគិន​ជាតិ ក៏​ដូច​ជា​អន្តរជាតិ​មិន​គួរ​មើល​រំលង ខណៈ​ទូ​ទាំង​ប្រទេស​មាន​ស្ថិរភាព និង​សន្ដិភាព​ពេញលេញ គួប​ផ្សំ​នឹង​នយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល ពិតជា​ផ្ដល់​កាលា​នុ​ភាព​ដល់​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​វត្ត​ឧត្តម​សាមគ្គី​រតនា​រាម នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ កាលពី​ថ្ងៃ​ទី​២៩ មីនា កន្លង​មក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ឈរ​នៅ​លំដាប់​ទី​៥​ក្នុង​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស ដែល​ជា​ប្រទេស​មាន​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ខ្ពស់​ជាងគេ រាប់​ចាប់ពី​មន្ត្រី​ថ្នាក់ទាប​បំផុត​ឡើង​ទៅ ។

សម្តេច​វិបុល​សេនា​ភក្តី​បន្ត​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅ​មាន​គោលនយោបាយ​បន្ធូរ​បន្ថយពន្ធ ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង ។​ល​។ ដែល​សុទ្ធតែ​ជា​គោលនយោបាយ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ »​។
ទន្ទឹម​នឹង​នោះ សម្តេច​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​ឯតទគ្គ​ករ​ខាង​កំណើន និង​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​របស់​ទ្វីបអាស៊ី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ