ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចុះហត្ថលេខា​ការពារ​អ្នក​វិនិយោគ​ជាមួយ​បណ្ដា​ប្រទេស​ជាង​៣០

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ការពារ​អ្នក​វិនិយោគ​ជាមួយ​ប្រទេស​ជាង​៣០ ដើម្បី​ការពារ​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​កម្ពុជា ។ អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុ​ទ្ធី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ការពារ​អ្នក​វិនិយោគ​ជាមួយ​ប្រទេស​ជាង​៣០ ដើម្បី​ការពារ​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​កម្ពុជា ។
អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុ​ទ្ធី បាន​ថ្លែង​បែប​នេះ​ក្នុង​ជំនួប​ធុរកិច្ច និង​ឱកាស​វិនិយោគ ដែល​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មីនា កន្លង​មក ។

ក្នុង​ចំណោម​ប្រទេស​ជាង​៣០ ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​នោះ គឺ​មាន​តែ​ប្រទេស​កម្ពុជា ​និង​ជប៉ុន​ប៉ុណ្ណោះ ដែល​មានការ​ចុះហត្ថលេខា​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក ស៊ី​ន​ហ្សូ អា​បេ នាយក​រដ្ឋមន្ត្រី​ជប៉ុន ។

លោក​បន្ត​ថា ៖« បន្ទាប់​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ការពារ​អ្នក​វិនិយោគ​ជាមួយ​ជប៉ុន អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដែល​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ចង់បាន » ។
លោក​បន្ត​ថា ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​បើក​ទូលាយ​ជាងគេ​នៅ​ក្នុង​តំបន់ កម្ពុជា​អាច​ទាក់ទាញ​បាន​វិនិយោគិន​ជប៉ុន និង​វិនិយោគិន​ជា​ច្រើន​ទៀត​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​បាន​កំណើន​៧% ។ នេះ​បើ​តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ​ជប៉ុន​មាន​សារសំខាន់​ណាស់ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​យើង » ។ លោក​បន្ត​ថា ៖« អ្នក​វិនិយោគ​ជប៉ុន​មិន​ត្រឹមតែ​យក​ទុន​មក​ជាមួយ​ទេ តែ​ពួក​គេ​យក​បេះដូង​មក​ជាមួយ ហើយ​ពួក​គេ​មិន​បាន​ចាត់​ទុក​អ្នកធ្វើការ​ឲ្យ​ខ្លួន​ជា​កម្មករ​ទេ តែ​ជា​ប្រតិបត្តិ​ករ​របស់​ខ្លួន » ។
ជាមួយនឹង​ការ​បង្ហាញ​នូវ​ការ​វិនិយោគ ដែល​គោរព និង​ថែរក្សា​បរិស្ថាន ក្រុមហ៊ុន​យក្ស​ជប៉ុន​A2A Town Cambodia បាន​ប្រកាស​លក់​ផ្ទះ​លំហែកាយ​របស់​ខ្លួន ជា​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន​V Kirirom Pine Resort ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក​បណ្ឌិត ហេង វុ​ទ្ធី បាន​ថ្លែង​ថា ក្រុមហ៊ុន​A2A Town Cambodia​បាន​ទទួល​សិទ្ធិ សម្បទាន​ពី​រាជរដ្ឋាភិបាល​លើ​ផ្ទៃដី​២​ពាន់​ហិ​កតា ដើម្បី​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​V Kirirom ដោយ​ដំណាក់កាល​ទី​១ ក្រុមហ៊ុន​វិនិយោគ​លើ​ផ្ទៃដី​៥០០​ហិ​កតា និង​គ្រោង​បោះទុន​វិនិយោគ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុមហ៊ុន A2A Town Cambodia បាន​និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​នេះ ដោយ​មាន​រៀបចំ​ភោជនីយដ្ឋាន ទីលាន​បោះ​តង់ ដែល​អាច​ផ្ទុក​មនុស្ស​បាន​២​ពាន់​នាក់ រៀបចំ​ជា​ផ្ទះ​បែប​ខ្មែរ ផ្ទះ​ប្រអប់ និង​ប្រភេទ​វីឡា​ជា​ច្រើន​ទៀត ព្រមទាំង​គ្រោង​សាងសង់​ទីលាន​វាយ​កូន​ហ្គោ​ល ព្រ​លាន​យន្តហោះ ពិសេស​ក្រុមហ៊ុន​នេះ​បាន​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ព័ត៌មានវិទ្យា​ស្តង់ដា​អន្តរជាតិ ព្រមទាំង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​អាច​ចូល​សិក្សា​នៅ​ទីនោះ​ដោយ​ឥត​គិតថ្លៃ ។

អគ្គនាយក​ក្រុមហ៊ុន A2A Town Cambodia លោក Takeshi Izuka​បាន​ថ្លែង​ថា លោក​មាន​គោលដៅ​អភិវឌ្ឍន៍​រមណីយដ្ឋាន​នេះ​ឲ្យ​ស័ក្តិសម​ជាទី​ក្រុង​មួយ​នា​ពេល​អនាគត និង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ទាប់​ពី​ខេត្តសៀមរាប ព្រោះ​រមណីយដ្ឋាន​នេះ​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ មាន​ដើម​ស្រល់​ដ៏​ស្រស់​ស្អាត ហើយ​គោលដៅ​នៃ​ការ​វិនិយោគ​របស់​យើង គឺ​មិន​កាត់​ដើមឈើ​ទេ តែ​យើង​រក្សា​ដើមឈើ និង​គិតគូរ​ដល់​ការ​អភិរក្ស​បរិស្ថាន​ជា​ចម្បង ។
លោក​បន្ត​ថា ៖« យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មាន​អារម្មណ៍​ថា គិរី​រម្យ​ជា​ផ្ទះ​ទី​២​របស់​ពួក​គេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ