ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បិសាច​ក្រហមមក​ដល់​ស្រុក​ខ្មែរ​ហើយ​! តោះតោះ!!!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាបាល់ទាត់​ឆ្នើម របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ​Ruud van Nistelrooy ដែល​ប្រិ​យ​មិត្ត​ស្គាល់​គ្រប់​គ្នា​ពេល​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United…

រាជធានី​ភ្នំពេញ ៖ តារាបាល់ទាត់​ឆ្នើម របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ​Ruud van Nistelrooy ដែល​ប្រិ​យ​មិត្ត​ស្គាល់​គ្រប់​គ្នា​ពេល​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United និង​ស្ដេច​ស Real Madrid បាន​មក​ដល់​ស្រុក​ខ្មែរ​ហើយ ​ក្នុង​ការ​នាំ​យក​ពាន​រង្វាន់ UEFA Champions League ពី​ថ្ងៃ​ទី​២​ដល់​៤ ខែមេសា ឆ្នាំ​២០១៨​។

ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក Nistelrooy បាន​លើកដៃ​សំពះ​ស្វាគមន៍​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​ស្អាត​នៅ​ចំពោះ​មុខ​អ្នក​ទទួល​ស្វាគមន៍ និង​សារព័ត៌មាន​ជា​ច្រើន​។ កាយវិការ​នេះ​ពិតជា​គួរ​ឲ្យ​គោរព និង​ស្រឡាញ់​ពេញចិត្ត​។

ចំណែក​កម្មវិធី​វិញ ថ្ងៃ​ទី​២ មេ​សា គេ​នឹង​មានការ Sharing Trophy UCL នៅ​កោះ​ពេជ្រ ចាប់ពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​តទៅ ។ ថ្ងៃទី​៣ មេ​សា មានកម្ម​វិធី Press Conference ១​នៅ​កោះ​ពេជ្រ​ដូច​គ្នា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ។ នៅ​ថ្ងៃ​ទី​៤ មេ​សា ដែល​​ជា​ថ្ងៃ​ចុង​ក្រោយ នឹង​មានការ​ថតរូប​អនុស្សាវរីយ៍​នៅ​កោះ​ពេជ្រ​ដូច​ថ្ងៃ​ទី​២​ដែរ ប៉ុន្តែ​មាន​វត្តមាន​របស់ លោក​Nistelrooy ជាមួយ​អ្នកគាំទ្រ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ