ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​រទេះ​ជន​ពិការ​ជូន​ដល់​ពលរដ្ឋ​ជន​ពិការ​មក​ពី​២​ភូមិ​ក្នុងស្រុក​ជីក្រែង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំ​យក​រទេះ​ជន​ពិការ​ដែល​ជា​អំណោយ​របស់…

ខេត្តសៀមរាប ៖ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំ​យក​រទេះ​ជន​ពិការ​ដែល​ជា​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ជន​ពិការ ដោយ​ជំងឺ​ចំនួន​២​គ្រួសារ មក​ពី​២​ភូមិ នា​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថ្នល់​ដាច់ និង​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​របាយការណ៍​របស់ លោក ស៊ុំ សំ​អន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​បញ្ជាក់​ថា រទេះ​ជន​ពិការ​ទាំង​ពីរ​គ្រឿង​នេះ ១​គ្រឿង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប្អូនស្រី ស៊ុត លឹះ អាយុ​៤២​ឆ្នាំ មាន​មុខរបរ​កសិករ ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ពិការ​ជើង​ទាំង​ពីរ មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ភូមិ ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង និង​មានកូន​៦​នាក់​នៅ​ក្នុង​បន្ទុក ហើយ​ប្តី​ក៏​មាន​ជំងឺ​ភ្នែក​មើល​មិនសូវ​ឃើញ ។ ហើយ​ប្អូនស្រី​បាន​ខិតខំ​ត្បាញកន្ទេល​ស្លឹក​រំចេក ដើម្បី​លក់​បាន​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​កូន​ៗ​បាន​ទៅ​សិក្សា​រៀនសូត្រ​ទៀត​ផង ។ ចំណែក​រទេះ​១​គ្រឿង​ទៀត ត្រូវ​បាន​ប្រគល់​ជូន​អ្នក​មីង អឿ មុំ អាយុ​៥៨​ឆ្នាំ មានមុខ​របរ​នៅផ្ទះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ទន់​ដៃជើង ដើរ​មិន​រួច​ស្ថិត​នៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង មាន​ប្តី​រស់នៅ​ជាមួយ​កូន​ដែល​មាន​ជីវភាព​ក្រីក្រ ។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​គ្រួសារ​ទាំង​ពីរ​នា​ឱកាស​នោះ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណា​ឡើយ ។

ក្នុង​នោះ​លោកស្រី​ក៏​បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ចំពោះ​គ្រួសារ​ទាំង​ពីរ ដែល​មាន​ជីវភាព​ខ្វះខាត​ហើយ ភរិយា​ខ្លួន​មាន​ជំងឺ​រ៉ាំរ៉ៃ ក្លាយជា​ជន​ពិការ​ដែល​ជា​អំ​រែក​មួយ​ដ៏​ធ្ងន់​ក្នុង​គ្រួសារ ។ ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​មិន​ទុក​ឲ្យ​បងប្អូន​ទាំង​ពីរ​គ្រួសារ​នៅ​ឯក​កោរ​ឡើយ ។ ទាំងនេះ​ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពី​សំណាក់​ថ្នាក់ដឹកនាំ​សំខាន់​កាកបាទក្រហមកម្ពុជា ដូចដែល​ប្រធានបទ​បាន​លើក​ឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល គឺ​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ហើយ​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។

លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ក៏​បាន​បន្ត​ទៀត​ថា នៅ​ពេល​ប្អូនស្រី​បងស្រី​ទាំង​ពីរ ទទួល​បាន​រទេះរុញ​នេះ​ហើយ​គឺជា​មធ្យោបាយ​ក្នុង​ការ​សម្រួល​ធ្វើ​ដំណើរ​របស់​ប្អូនស្រី​បងស្រី និង​ការ​បន្លាស់​ទី​ទៅ​តាម​ដែល​ចិត្ត​យើង​ចង់ទៅ​នោះ ។ ដូច្នេះ​នៅ​ពេល​ដែល​ទទួល​បាន​រទេះ​ពិការ​នេះ​ហើយ សូម​បងស្រី​ប្អូនស្រី និង​ក្រុម​គ្រួសារ​ជួយ​ថែរក្សា​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​នូវ​ពេល​ខូចខាត​ត្រូវ​ធ្វើការ​ជួសជុល​ថែទាំ​ផង​ដែរ ។ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង បាន​មើលឃើញ​នូវ​ភាព​ក្រលំបាក​របស់​គ្រួសារ​ប្អូនស្រី ស៊ុត លឹះ រស់នៅ​ក្រោម​ដំបូល​ធ្លុះធ្លាយ​បាំង​កៅស៊ូ ដែល​មាន​ឈើ​តែ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋា​ន​រស់នៅ លោកស្រី​អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​ធ្វើការ​ផ្តល់​ផ្ទះ​មួយ​ខ្នង​ជូន​គ្រួសារ​ប្អូនស្រី និង​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រុក​ត្រូវធ្វើ​ឯកសារ​ស្នើ​សុំ​ទៅ​ខាង​សាខា​កាកបាទក្រហម​ខេត្ត​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​យក​មក​ប្រគល់​ជូន​បងប្អូន​ពិការ​ទាំង​ពីរ​គ្រួសារ នា​ពេល​នេះ​ដែរ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​៥០​គីឡូក្រាម​, មុង​១, ភួយ​១ , សារុង​១, ក្រមា​១, ទឹកត្រី​១​យួរ​, មី​១​កេស​, ត្រីខ​១​យួរ និង​ថវិកា​១០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ