ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះសម្តេច​ប្រកាស​ដំណឹង​ល្អ​ថ្មី​មួយទៀត រឿង​ជិះឡាន​ក្រុង​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​នូវ​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្ត​-​ក្រុង​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ គឺ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នឹង​ដឹក​ជញ្ជូន​មិន​គិតថ្លៃ ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤,…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​នូវ​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្ត​-​ក្រុង​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ គឺ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នឹង​ដឹក​ជញ្ជូន​មិន​គិតថ្លៃ ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤, ៣, ៦ បន្ថែម​ទៀត ។

សម្តេច​បាន​ប្រកាស​ថា ៖ «​កាលពី​ឆ្នាំ​មុន​ៗ ខ្ញុំ​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កុំ​តម្លើង​តម្លៃ ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត​នានា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ ។ ដូច្នេះ​ហើយ​បានជា​ពេល​នេះ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សាលាក្រុង​ភ្នំពេញ ហើយ​បាន​សម្រេច​ផ្តល់​សេវា​ឡានក្រុង​ដឹក​ជញ្ជូន​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ដោយ «​មិន​បង់ថ្លៃ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃអាទិត្យ គឺ​សម្តេច​ប្រកាស​ដាក់​គម្រោង តែ​២​ទិស​ទេ គឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ និង​លេខ ៥ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ៖ «​ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស​ថា យើង​បាន​ត្រៀម​ឡានក្រុង​ដឹក​ជញ្ជូន​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ដោយ​មិន​បង់ថ្លៃ នៅ​តាម​ផ្លូវជាតិ​មួយ​ចំនួន​ដូច​ជា ៖ ផ្លូវជាតិ​លេខ ១ (​ពី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង​), ផ្លូវជាតិ​លេខ​៣ (​ពី​ចោម​ចៅ​ទៅ​កំពត​) , ផ្លូវជាតិ​លេខ​៤ (​ពី​ចោម​ចៅ កំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ​), ផ្លូវជាតិ​លេខ​៥ (​ពី​ភ្នំពេញ​ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ​), ផ្លូវជាតិ​លេខ ៦ (​គឺ​ពី​ភ្នំពេញ កំពង់ធំ និង​សៀមរាប​) ។
ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក៏​នឹង​រៀបចំ​ឡានក្រុង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ ។ នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​បន្ថែមចំនួន​ឡានក្រុង​ច្រើន​ជាង​ឆ្នាំ​នេះ​ទៀត ។

សូម​ជូនពរ​បងប្អូន​កូនក្មួយ​ធ្វើ​ដំណើរ​សុខ​សប្បាយ​តាម​ផ្លូវ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ