ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ពេល​បាន​ស្ពាន​ថ្មី


ខេត្តកំពង់ឆ្នាំង ៖ គេ​នៅ​ចាំ​បាន​ថា ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង ៤,៥០​គី​ឡួ​ម៉ែត្រ កាត់​ចេញពី​ភូមិ​ស្រងាំ​ទេ ភូមិ​ស្ដុក​កប្បាស ឡើង​ទៅ​ភូមិ​ឈើ​នាគ​មាន​ស្ពាន​ទ្រុឌទ្រោម​៦​កន្លែង ប្រជាពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ យ៉ាង​ខ្លាំង ជា​ពិសេស​សិស្សានុសិស្ស ដែល​ធ្វើ​ដំណើរ​ទៅ​សាលារៀន ក្នុង​ពេល​ខែវស្សា ត្រូវ​ជួប​ការ​លំបាក ។ ក្នុង​គ្រានោះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា និង​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ​។ ប៉ុន្តែ​ដំណោះស្រាយ គឺ​ពុំ​ទាន់​ពេលវេលា​ឡើយ​។ កាល​ណោះ ប្រជាពលរដ្ឋ​បាន​សម្រេចចិត្ត​រៃ​ប្រាក់ បដិភាគ ហើយ​បាន​កសាង​ស្ពានឈើ​៣​កន្លែង និង​លុប​ស្ពាន​៣​កន្លែង លើក​ជា​ផ្លូវ ហើយ​ក្រោយ​ពី​កសាង​បាន​ហើយ បាន​ធ្វើ​ពិធីបុណ្យ​ឆ្លង​ផង​ដែរ​។

កាល​ណោះ​ទាំង​ការ​អំពាវនាវ រក​សប្បុរសជន និង​ទាំង​កោះសន្តិភាព ក៏​បាន​ផ្សាយ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ពេល​នេះ​ក្តី​រំពឹង​ប្រជាពលរដ្ឋ បាន​មក​ដល់​ហើយ គឺ​ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កសាង​ស្ពាន ទាំង​៣​កន្លែង ជា​បេតុង​រួម​នៅ​ការ​កសាង​ផ្លូវ​បន្ថែម ជូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ធ្វើ​ឲ្យ​ពួក​គាត់​មាន​សេចក្តី​រីករាយ​ក្រៃ​លែង​។ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវលំ​ខាងលើ មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង ដោយ​ម្នាក់​ៗ​បាន​សម្ដែង​ទឹកចិត្ត​រីករាយ និង​ថ្លែងអំណរគុណ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​កសាង​ស្ពាន​សម្រាប់​ធ្វើ​ដំណើរ​ដល់​ពួក​គាត់​។ ពួក​គាត់​បាន​បញ្ជាក់​ថា កាល​មុន​ផ្លូវ​មួយ​ខ្សែ​នេះ​ជួប​ការ​លំបាក​ណាស់ មិន​អាច​ដឹក​ទំនិញ​អ្វី​បាន​ទេ បាន​ត្រឹម​ឆ្លង​កង់​ម៉ូតូ​ប៉ុណ្ណោះ ចំណែក​ពេល​ខ្លះ​សិស្ស​ត្រូវ​បង្ខំចិត្ត​ហែល​ទឹក​ឆ្លង​ទៅ​រៀន​ក៏​មាន​ដែរ​។ តែ​ពេល​នេះ​ពួក​សប្បាយ​ចិត្តជា​ខ្លាំង រំពឹង​ថា បន្ទាប់​ពី​ស្ពាន​នោះ​រួចរាល់​ពួក​មិន​ជួប​ការ​លំបាក​ដូច​មុន​ទៀត​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ស្រី សា​រុន មេ​ភូមិ​ភូមិ​ស្តុក​កា​បាស់ ឃុំ​បន្ទាយ​ព្រាល មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​៤ គីឡូម៉ែត្រ​កន្លះ បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ច្រើន​ឃុំ មាន​ឃុំ​ពង្រ ឃុំ​ប្រ​ស្នឹ​ប និង​ឃុំ​បន្ទាយ​ព្រាល​ជាដើម​។ ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​ឯកឧត្តម​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចាប់ផ្តើម​កសាង​ស្ពាន​ពី​ចុង​ផ្លូវ​ផ្នែក​ខាងកើត​មុន​ដែល​មាន​ប្រវែង​៤៥​ម៉ែត្រ ទទឹង​៨​ម៉ែត្រ និង​កម្ពស់​៣ ម៉ែត្រ​។ នាម​អាជ្ញាធរ​ភូមិ តាំង​នាម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គ​សេនា​មហា​បតី​តេ​ជោ ហ៊ុន សែន និង​សូម​អរគុណ​ឯកឧត្តម អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ចុះ​ជួយ​កសាង​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​និរន្តរ៍​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ