ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​នៅ​ខេត្តស្វាយរៀង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា…

ខេត្តស្វាយរៀង ៖ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ចូលរួម​ជាមួយ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ឈរជើង​នៅ​ក្នុង​ខេត្តស្វាយរៀង ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួម​មាន​លោក​អនុរដ្ឋលេខាធិការ លោកនាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង អគ្គស្នងការ​រង និង​ប្រតិភូ នៃ​ក្រសួងមហាផ្ទៃ លោក​អភិបាលរង​ខេត្ត​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​បា​វិត ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន ព្រមទាំង​កម្លាំង នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ និង​៦១១ សរុប​ចំនួន​២៩២​នាក់ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជា​និច្ច​ដល់​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន និង​សម្តែង​នូវ​ការ​កោតសរសើរ​ដល់​វីរភាព​ពុះពារ​ការ​លំបាក​ខិតខំ​បំពេញភារកិច្ច​របស់​កងកម្លាំង ដោយ​មាន​កិច្ចសហការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​បណ្ដា​សមត្ថកិច្ច​ដទៃ​ទៀត តាម​បណ្តោយ​ព្រំដែន​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​អធិបតេយ្យ​ជាតិ ចូលរួម​កសាង​ព្រំដែន​មិត្តភាព សន្តិភាព​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ជា​មិត្ត​ភូមិ​ផង​របង​ជាមួយ​បាន​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ ។ ស្នាដៃ​នេះ​គឺជា​ចំណែក​នៃ​សមិទ្ធផល​ដ៏​ធំធេង​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​ជឿនលឿន​ជា​លំដាប់ ។

លោក​រដ្ឋលេខាធិការ​ក៏​បាន​គូសបញ្ជាក់​ពី​កត្តា​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​ដើម្បី​ធានា​ដល់​ភាព​រុងរឿង​ថ្កំថ្កើង​របស់​ប្រទេស​ជាតិ និង​វិបុលភាព​សុខសាន្ត​របស់​ប្រជាជន​យើង​នា​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​ទៅ​អនាគត​គឺ​សន្តិភាព និង​ស្ថិរភាព​ហើយ​នោះ​ក៏​ជា​បុព្វបទ​ដើម្បី​ធានា​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​បាន​នាំ​មក​ជាមួយ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ឧបត្ថម្ភ​ដល់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ និង​៦១១ ក្នុង​មួយ​អង្គភាព​៥​លាន​រៀល ឧបត្ថម្ភ​កម្លាំង​អង្គភាព​ទាំង​ពីរ​ចំនួន​២៩២​នាក់ ក្នុង​១​នាក់​១០​ម៉ឺន​រៀល ព្រមទាំង​សម្ភារ​ជូន​អង្គភាព​ទាំង​ពីរ​សរុប​រួម​មាន អង្ករ​៣​តោន មី​១២៨​កេស ត្រីខ​៣៤​កេស ទឹកក្រូច​២៤​កេស ទឹកបរិសុទ្ធ​១១៤​កេស ជ្រូក​២​ក្បាល ស្មើនឹង​១៦០​គីឡូក្រាម នំអន្សម បន្លែ និង​ស្រា​បៀរ​៤០​កេស ។ ដោយឡែក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​៨ ក្នុង​១​អង្គភាព​ទទួល​បាន អង្ករ​២​បាវ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង​៨០​ក្នុង​១​អង្គភាព ទទួល​បាន​អង្ករ​១​បាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ