ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រង់​នាវា​មួយ​​នៅក្នុង​​បាតសមុទ្រ​អស់​​៧៥​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ក្នុង​សេចក្តី​ប្រកាស​មួយ កង​ម៉ា​រី​ន​ស្រី​លង្កា​រាយការណ៍​នា​ថ្ងៃ​ទី​១ មេ​សា នៅ​ក្រុង​កូ​ឡុំ​បូ​ថា នាវា​អង់គ្លេស​មួយគ្រឿង​ឈ្មោះ SS SAGAING ដែល​លិច​ក្នុង​សម័យ​​​សង្គ្រាមលោក​លើក​ទី​២​នៅ​កំពង់​ផែ…

ប្រទេស​ស្រី​លង្កា ៖ ក្នុង​សេចក្តី​ប្រកាស​មួយ កង​ម៉ា​រី​ន​ស្រី​លង្កា​រាយការណ៍​នា​ថ្ងៃ​ទី​១ មេ​សា នៅ​ក្រុង​កូ​ឡុំ​បូ​ថា នាវា​អង់គ្លេស​មួយគ្រឿង​ឈ្មោះ SS SAGAING ដែល​លិច​ក្នុង​សម័យ​​​សង្គ្រាមលោក​លើក​ទី​២​នៅ​កំពង់​ផែ TRINCOMALEE ខាងកើត​ស្រី​លង្កា​នោះ​ត្រូវ​បាន​ស្រង់​ពី​ទឹក​ដោយ​អ្នក​មុជទឹក​មួយ​ក្រុម​របស់​កង​ម៉ា​រី​ន​ស្រី​លង្កា ក្រោយ​ស្ថិត​នៅ​បាតសមុទ្រ​អស់​រយៈពេល​៧៥​ឆ្នាំ​មក ។

នាវា​ដឹក​អ្នកដំណើរ និង​ទំនិញ​បណ្តោយ​ប្រវែង​១៣៨​ម៉ែត្រ​នេះ ដែល​ដាក់​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ​១៩២៤ ជា​របស់​កង​ម៉ា​រី​ន​អង់គ្លេស ។ វា​រង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ជប៉ុន ពេល​បោះ​យុថ្កា​នៅ​កំពង់​ផែ​នា​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​១៩៤២ ហើយ​ត្រូវ​បោះបង់​ចោល​ដោយ​មាន​ភ្លើង​ឆាបឆេះ ។ ថ្ងៃ​ទី​២៤ សីហា ១៩៤៣ នាវា​រង​ការ​ខូចខាត​នេះ​បាន​លិច​ដោយសារ​កង​ម៉ា​រី​ន​ស្រី​លង្កា​ប្រើ​វា​ជា​ផែ​សម្រាប់​កង​ម៉ា​រី​ន​យោធា ។

កង​ម៉ា​រី​ន​ស្រី​លង្កា​ឱ្យ​ដឹង​ថា យើង​សម្រេច​ស្រង់​នាវា​នេះ​ដែល​លិច​ទាំងស្រុង​ក្នុង​ជម្រៅ​ជិត​១១​ម៉ែត្រ ដើម្បី​កុំឱ្យ​ទើស​ទែង​ដល់​កំពង់​ផែ ។ គួរ​កត់​សម្គាល់ថា ប្រតិបត្តិការ​ស្រង់​នាវា​នេះ​ប្រើ​ពេល​ដល់​ទៅ​ច្រើន​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ