ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អវកាស​ចិន​ធ្លាក់​ចូល​ក្នុង​បរិយាកាស​​ឆេះ​អស់​មួយ​ផ្នែក​ធំ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ខណៈ​ស្ថានីយ​អវកាស TIANGONG-1 ធ្លាក់​ចូល​នា​ថ្ងៃ​ទី​២ មេ​សា ក្នុង​បរិយាកាស​ផែនដី​ចិន​និយាយ​ថា លា​ហើយមន្ទីរពិសោធន៍​អវកាស​ដែល​ចាត់​ទុក​ថា​ជា​ស្ថានីយ​សាកល្បង​ដំបូង​មួយ​សម្រាប់​ស្ថានីយ​អ​វកាស​ចិន​នា​ពេល​អនាគត ។ ការិយាល័យ​វិស្វកម្ម​អវកាស​ចិន​រាយការណ៍​ថា…

ប្រទេស​ចិន ៖ ខណៈ​ស្ថានីយ​អវកាស TIANGONG-1 ធ្លាក់​ចូល​នា​ថ្ងៃ​ទី​២ មេ​សា ក្នុង​បរិយាកាស​ផែនដី​ចិន​និយាយ​ថា លា​ហើយមន្ទីរពិសោធន៍​អវកាស​ដែល​ចាត់​ទុក​ថា​ជា​ស្ថានីយ​សាកល្បង​ដំបូង​មួយ​សម្រាប់​ស្ថានីយ​អ​វកាស​ចិន​នា​ពេល​អនាគត ។

ការិយាល័យ​វិស្វកម្ម​អវកាស​ចិន​រាយការណ៍​ថា ស្ថានីយ TIANGONG-1 ធ្លាក់​ចូល​ក្នុង​បរិយា​កាស​ផែនដី​នា​ថ្ងៃ​ទី​២ មេ​សា វេលា​ម៉ោង​៨​និង​១៥​នាទី​នៅ​ភាគ​ខាងត្បូង​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិ​ក ហើយ​ផ្នែក​មួយ​យ៉ាង​ធំ​របស់​វា​ឆេះ​អស់​ក្នុង​បរិយាកាស ។

បាញ់​បង្ហោះ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប JIUQUAN ភា​គា​ពាយ័ព្យ​ចិន​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១១ ស្ថានីយ TIANGONG-1 មាន​បេសកកម្ម​សាកល្បង​បណ្តា​បច្ចេក​វិទ្យា​នៃ​ការ​ជួប និង​ភ្ជាប់​គ្នា​ជាមួយ​បណ្តា​យានអវកាស ហើយ​ប្រមូល​បទ​ពិសោធន៍​ទាំង​ឡាយ​សម្រាប់​បង្កើត​ស្ថានីយ​អវកាស​ពិតប្រាកដ​មួយ ។ វា​អាច​ធ្វើ​ឱ្យ​សម្រេចការ​ទៅ​ភ្ជាប់​របស់​យានអវកាស SHENZHOU-8 SHENZHOU-9 និង SHENZHOU-10 ហើយ​ទទួល​ទស្សនកិច្ច​របស់​អវកាសយានិក​៦​រូប ក្នុង​នោះ​មាន​នារី​២​រូប ។

ស្ថានីយ TIANGONG-1 បម្រើ​សេវាកម្ម​រយៈពេល​៤​ឆ្នាំ​កន្លះ​ជា​រយៈពេល​មួយ​យូរ​ជាង​ការ​គ្រោងទុក​ដល់​ទៅ​២​ឆ្នាំ​កន្លះ ដែល​រួមចំណែក​យ៉ាង​សំខាន់​ដល់​បុព្វហេតុ​អវកាស​មាន​មនុស្ស​ឡើង​ទៅ​របស់​ចិន ហើយ​ដែល​បើកផ្លូវ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​៣​នៃ​ពិភព​លោក ដែល​កសាង​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​នា​ឆ្នាំ​២០២២​ខាង​មុខ ។

ក្រសួង​វិទ្យាសាស្ត្រ​កូរ៉េ​ខាងត្បូង​និយាយ​នា​ថ្ងៃ​ទី​២ មេ​សា ថា ស្ថានីយ​អវកាស​ចិន​នេះ​ត្រូវ​ធ្លាក់​លើ​ផែនដី​រវាង​ម៉ោង​៩​និង​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២ មេ​សា ហើយ​កូរ៉េ​ខាងត្បូង​ពុំ​រង​ការ​ប៉ះពាល់​ឡើយ ។ ក្រសួង​នោះ​នា​ពេល​មុន​នេះ​វាយតម្លៃ​ថា កូរ៉េ​ខាង​ត្បូងអាច​ជា​ផ្នែក​មួយ​នៃ​តំបន់​ធ្លាក់​កម្ទេច​ស្ថានីយនេះ តែ​ក្រោយមក​លុប​ចោលការ​សន្និដ្ឋាន​នេះវិញ ដោយសារ​ពិនិត្យ​ទិស​ដៅ​ដែល​វា​ធ្លាក់​ចូលស្រទាប់​បរិយាកាស ។ ពួក​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ផ្នែក​យ៉ាង​ធំ​របស់​ស្ថានីយ TIANGONG-1 ត្រូវ​ឆេះ​អស់​ពេល​វិល​ត្រឡប់​ចូលបរិយាកាស ទោះ​ប្រសិនបើ​កម្ទេច​ជា​ច្រើន​អាច​ធ្លាក់​លើ​ដី​តែ​ក៏​ពុំ​គ្រោះ​ថ្នាក់​​ខ្លាំង ព្រោះ​មាន​ទំហំតូច​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ