ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងប្តីស្ងប់ចិត្ត ដោយសារ​ប្រពន្ធចាប់ឃាតករ​ផ្ទាល់​ដៃ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ បន្ទាប់​ពី​ឃាតករ​បាន​​ប្រើ​​កាំភ្លើងខ្លី​ ម៉ា​កឡុក​ ធ្វើ​សកម្មភាព​បាញ់ប្រហារ​​សម្លាប់​បុរស​ជា​ប្ដី​ចំនួន​១៥​គ្រាប់ឡើង​សុះសាច់​​ស្លាប់​នៅ​ក្នុង​វង់​ផឹកស៊ី (ពិធី​ខួបកំណើត​សាច់ញាតិ) ដោយ​​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ​​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូលរង់ចាំ​រក​យុត្តិធម៌​​​​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជាង​២​ឆ្នាំ​​​មក​ហើយ​ ។ ​​ជន​ដៃដល់​នៅ​តែ​មានឱកាស​គេចខ្លួន​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​រហូត…

ខេត្តកណ្ដាល ​៖ បន្ទាប់​ពី​ឃាតករ​បាន​​ប្រើ​​កាំភ្លើងខ្លី​ ម៉ា​កឡុក​ ធ្វើ​សកម្មភាព​បាញ់ប្រហារ​​សម្លាប់​បុរស​ជា​ប្ដី​ចំនួន​១៥​គ្រាប់ឡើង​សុះសាច់​​ស្លាប់​នៅ​ក្នុង​វង់​ផឹកស៊ី (ពិធី​ខួបកំណើត​សាច់ញាតិ) ដោយ​​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ​​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូលរង់ចាំ​រក​យុត្តិធម៌​​​​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជាង​២​ឆ្នាំ​​​មក​ហើយ​ ។ ​​ជន​ដៃដល់​នៅ​តែ​មានឱកាស​គេចខ្លួន​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​រហូត លុះដល់​ពេល​ចុង​ក្រោយ​នេះ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ បាន​ស៊ើប​ដឹង​ថា ​ជន​ជា​ឃាតករ​សម្លាប់​ប្ដី​នាង ​មាន​ប្រពន្ធចុង​ម្នាក់​ទៀត​ហើយ​មាន​ប្អូន​ខាង​ប្រពន្ធចុង​ម្នាក់នោះ​​ត្រូវ​រៀប​ការ ទើប​នាង​តាមដាន​រហូត​ដល់​រោងការ ​ហើយ​ក៏​បាន​ចាប់ខ្លួន​ជន​នោះ ​ដោយ​ផ្ទាល់​ដៃ​នៅ​ក្នុង​រោងការ​ប្អូន​ខាង​ប្រពន្ធចុង​នោះ​ រួច​ប្រគល់​ឱ្យ​នគរបាល​តែ​ម្ដង​។ ការ​​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ​មេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ក្តួច ឃុំគ្រ​​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ។

​ជនសង្ស័យ​ឈ្មោះទឹម សារី អាយុ​៣៥​ឆ្នាំ ​ជា​មន្ត្រី នគរបាល​នៅ​នាយកដ្ឋាន​អង្គរក្ស​អង្គភាព​អ​ប្ត​រាគ​មន៍​ មាន​ស្រុក​កំណើត​ នៅ​ក្នុងភូមិ​កាប់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​  និង​មាន​ទីលំនៅ​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។ ​ជន​នេះ ​មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​២ ​​។ ដោយ​ឡែក​​ជន​រង​គ្រោះ​ឈ្មោះ​ស្រី វុ​ទ្ធី អាយុ​ជាង​៣០​ឆ្ នាំ​មាន​ទៅ​លំនៅ​ក្នុងភូមិ​គោក​ពពេល ស្រុក​អង្គស្នួល នោះ​ដែរ ត្រូវ​ឃាតករ​ខាងលើ​បាញ់​រហូត​ដល់​ទៅ​ចំនួន​១៥​គ្រាប់ គឺ​បាញ់​១​គ្រាប់​ដួល​ស្លាប់​ហើយ មិន​អស់ចិត្ត​ទេ​បាន​បាញ់​ស្រោច​ចំនួន​១៤​គ្រាប់​ទៀត ​ពិតជា​សាហាវ​ខ្លាំង​បំផុត​។

​ព័ត៌​មានលម្អិត​នឹ​ង​មាន​ផ្សាយជូនលើ​ទំព័រ​កាសែតកោះសន្តិភាព ។

គួររំលឹកថា ៖​

https://kohsantepheapdaily.com.kh/article/617706.html

អត្ថបទសរសេរ ដោយ