ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំង​នេះ​ហើយ​ធ្វើ​ឱ្យ​ក្រពះ​អ្នក​ឆាប់​ឈឺ​ គួរ​តែ​ជៀស​វាង

6 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នករក្សា​ទម្លាប់​ទាំង​១០​នេះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ អ្នក​នឹង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ឈឺក្រពះ​ជា​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះ? 1- នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ​មិន​ទៀងពេល ហើយ​បរិភោគ​អាហារ​ដែល​គ្មាន​សារ​ជា​តុ​ចិញ្ចឹម​នោះ​ ក្រពះ​អ្នក​នឹង​ងាយ​ឆាប់​ខូច​ណាស់​។ 2- នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ពេល​ល្ងាច​ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយ​កើត​មាន​បញ្ហា​ដែរ…

នៅ​ពេល​ដែល​អ្នករក្សា​ទម្លាប់​ទាំង​១០​នេះ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ អ្នក​នឹង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ឈឺក្រពះ​ជា​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះ?

1- នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ​មិន​ទៀងពេល ហើយ​បរិភោគ​អាហារ​ដែល​គ្មាន​សារ​ជា​តុ​ចិញ្ចឹម​នោះ​ ក្រពះ​អ្នក​នឹង​ងាយ​ឆាប់​ខូច​ណាស់​។

2- នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ​ពេល​ល្ងាច​ច្រើន​ពេក ក៏​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយ​កើត​មាន​បញ្ហា​ដែរ ព្រោះ​វា​មិន​អាច​រំលាយ​អាហារ​បាន​អស់​។

3-  ការ​មិន​ពិសារ​អាហារ​ពេល​ព្រឹក ក៏​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មាន​ជំងឺ​ឈឺក្រពះ​ផង​ដែរ​។

4- បើ​អ្នក​ញ៉ាំ​អាហារ​ដែល​ហិ​រ​ខ្លាំង ខ្លាញ់​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង។

5- ការ​ញ៉ាំ​កាហ្វេ​នៅ​ពោះ​ទទេ នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​ជាទី​បំផុត​។

6- ការ​ញ៉ាំ​ស្រា​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កើត​មាន​ជំងឺ​យ៉ាង​ងាយ​ដែរ​។

7- អ្នក​មិន​គួរ​ញ៉ាំ​តែ​បៃតង​ច្រើន​ទេ ទោះបីជា​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក៏​ដោយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​អ្នកជា​ខ្លាំង​។

8- នៅ​ពេល​ដែល​អ្នក​មិន​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​បរិភោគ​បាយ វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ដំណើរការ​ជា​ខ្លាំង​។

9- នៅ​ពេល​ដែល​អ្នក​ពិសារ​ផ្លែ​ឈើ​នៅ​ពោះ​ទទេ ដោយ​មិន​ទាន់​ញ៉ាំ​អាហារ​ផ្សេង​ៗ វា​​នឹង​មិន​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ទេ​។ វា​នឹង​អាច​បំផ្លាញ​ក្រពះ​អ្នក​យ៉ាង​ងាយ​។

10- សម្ពាធ​ខ្លាំង និង​អារម្មណ៍មិនល្អ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កើត​មាន​បញ្ហា​ដូច​គ្នា​៕

ដកស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ