ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​មាន​ច្រើន​ម្ល៉េះ ជិត​៥​ម៉ឺន​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៤៩,៤៨៥​គ្រឿង ក្នុង​ខែមីនា ឆ្នាំ​២០១៨​កន្លង​មកនេះ ដែល​ចំនួន​នេះ​កើន​ជាង​ខែកុម្ភៈ ។ នេះ​របាយការណ៍​របស់​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៤៩,៤៨៥​គ្រឿង ក្នុង​ខែមីនា ឆ្នាំ​២០១៨​កន្លង​មកនេះ ដែល​ចំនួន​នេះ​កើន​ជាង​ខែកុម្ភៈ ។ នេះ​របាយការណ៍​របស់​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ។

យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដាក់​ជូន​ទៅ​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ នឹង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស​បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស សរុប​បាន​ចំនួន​៤៩,៤៨៥​គ្រឿង ក្នុង​នោះ​កាត់​ទ្រុង​បាន​ចំនួន​២៩៦​គ្រឿង ដោះ​រាន​ខាងក្រោយ​បាន​ចំនួន​១៧៨​គ្រឿង អ្នកបើកបរ​គ្មាន​បណ្ណ​បើកបរ​ចំនួន​៨១​នាក់ រថយន្ត​គ្មាន​ស្លាក​លេខ​ចំនួន​១៥​គ្រឿង ណែនាំ​រថយន្ត​ដឹក​ទំនិញ​ខុស​បច្ចេកទេស​ចំនួន​៧១២​គ្រឿង ខ្វះ​ឯកសារ​ចំនួន​៤៨១​គ្រឿង ដោះ​ភ្លើង​រថយន្ត​បំភ្លឺ​ខុស​បច្ចេកទេស​ចំនួន​៣៦​គ្រឿង ប្រើ​បណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​ចំនួន​១៩​នាក់ និង​រថយន្ត​ត្រួតពិនិត្យ ឃើញ​ថា ត្រឹមត្រូវ​ចំនួន​៤៧,៦៦៧​គ្រឿង ។

យ៉ាងណា​ក្តី​បើ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សាធារណៈការ នឹង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ទោះបីជា​មានការ​ចាប់​បាន​រថយន្ត​ខុស​បច្ចេកទេស​យ៉ាងណា​ក្តី ក្រុមការងារ​ត្រួ​t​ពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​លក្ខណៈ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​នៅ​តែ​បន្ត​ពង្រឹង​អនុវត្ត​ច្បាប់​ផ្សា​ព្វ​ផ្សាយ អប់រំ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន​យ៉ាង​យកចិត្តទុកដាក់ ដោយ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ចាប់​វិធានការ​ជាក់ស្តែង ដើម្បី​លុប​បំបាត់​រាល់​បទល្មើស​រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​តាម​គ្រប់​រូបភាព ទោះបី​តែ​មាន​បញ្ហា​ប្រឈម​ខ្លះ​ក៏​ដោយ ។​

លោក​ឯក​រដ្ឋ​ទីប្រឹក្សា​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ជា​អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញ​វ ត្ថុ និង​ជា​សមាជិក​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណ​:​បច្ចេកទេស​ថ្នាក់​ជាតិ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នៅ​តែ​បន្ត​ការ​ចុះ​ផ្សាយ​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដល់​ម្ចាស់​យានដ្ឋាន ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ឲ្យ​បានដឹង​បន្ថែម​ទៀត ។ បន្ត​រឹត​បន្តឹង​ដូច​ភ្លៀងរលឹម​ដូច​ជា នៅ​តាម​គោលដៅ​ដើម​ទី​កំពង់​ផែ យានដ្ឋាន​ជួសជុល និង​កែ​ច្នៃ និង​ដំឡើង​យានយន្ត និង​តាម​ដងផ្លូវ ។

លោក​ក៏​បាន​ស្នើ និង​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​តម្លើង និង​កៃ​ច្នៃ​យានយន្ត​ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ជាប់លាប់ ព្រោះថា ក្រុមការងារ​ធ្វើការ​គ្មាន​ការ​លើកលែង​នោះ​ទេ ។

យ៉ាងណា​ក្តី បើ​របាយការណ៍​បាន​ឲ្យ​ដឹង​បញ្ហា​ប្រឈម​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​នីមួយ​ៗ ដូច​ជា ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​មាន​កម្រិត ហើយ​ពុំ​ទាន់​ភ្ញាក់រលឹក​ចូលរួម​គោរព​ច្បាប់​ចរចា​រណ៍​ផ្លូវគោក​នៅឡើយ ដោយ​ខ្លាច​តែ​សមត្ថកិច្ច​នគ​បាល​ត្រួតពិនិត្យ​តាម​ដងផ្លូវ​តែ​ប៉ុណ្ណោះ មិន​ខ្លាច​ច្បាប់ មិន​រាងចាល និង​មានការ​លាក់លាម រង់ចាំ​ឱកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ