ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺ​ដំបៅ​មាត់​កាន់ច្បាស់​ជាង​មុន

6 ឆ្នាំ មុន

ការ​ដែល​មាន​ដំបៅ​នៅ​ក្នុង​មាត់ ​គឺជា​កន្លែង​ដែល​ឈឺចាប់​បំផុត ជា​ពិសេស​នៅ​តំបន់​អញ្ចាញ​​ធ្មេញ​តែ​ម្តង​។ ខណៈ​ពេល​ដែល​វា​ជា​អាកា​រៈ​ដែល​គ្មាន​គ្រោះថ្នាក់ តែ​ដំបៅ​​មាត់​អាច​បង្ក​ឲ្យ​ការ​គ្មាន​ផាសុកភាព​ខ្លាំង និង​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ ផឹក​ និង​ដុស​សម្អាត​ធ្មេញ​។ ដំបៅ​នៅ​ក្នុង​មាត់​មាន​ទំហំ​ច្រើន​ប្រភេទ ហើយ​អាកា​រៈ​ពិត​ប្រាក​ដ​របស់​វា​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ដំបៅ​នោះ​ដែរ​។…

ការ​ដែល​មាន​ដំបៅ​នៅ​ក្នុង​មាត់ ​គឺជា​កន្លែង​ដែល​ឈឺចាប់​បំផុត ជា​ពិសេស​នៅ​តំបន់​អញ្ចាញ​​ធ្មេញ​តែ​ម្តង​។ ខណៈ​ពេល​ដែល​វា​ជា​អាកា​រៈ​ដែល​គ្មាន​គ្រោះថ្នាក់ តែ​ដំបៅ​​មាត់​អាច​បង្ក​ឲ្យ​ការ​គ្មាន​ផាសុកភាព​ខ្លាំង និង​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ ផឹក​ និង​ដុស​សម្អាត​ធ្មេញ​។

ដំបៅ​នៅ​ក្នុង​មាត់​មាន​ទំហំ​ច្រើន​ប្រភេទ ហើយ​អាកា​រៈ​ពិត​ប្រាក​ដ​របស់​វា​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ដំបៅ​នោះ​ដែរ​។

ការ​ពិត​មួយ​ចំនួន​អំពី​ដំបៅ​ក្នុង​មាត់​៖
– ដំបៅ​ក្នុង​មាត់​ភាគច្រើន​កើតឡើង​ម្តង​ហើយ​ម្តងទៀត
– ​ឈប់​ជក់បារី និង​អាហារ​មាន​ជាតិ​អាស៊ីត​ច្រើន​អាច​ធ្វើ​ឲ្យ​ដំបៅ​ក្នុង​មាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ

– យក​ល្អ​គួរតែ​សម្គាល់ថា វេជ្ជបណ្ឌិត ឬ​ទន្តពេទ្យ​គួរតែ​ពិនិត្យ​ទៅ​លើ​ដំបៅ​ថ្មី​ៗ​និង​ដំបៅ​​ទាំង​ឡាយ​ណា​ដែល​មាន​រយៈពេល​យូរ​ជាង ៣​ស​ប្តា​ហ៍​។
-សម្រាប់​មនុស្ស​ភាគច្រើន ដំបៅ​ក្នុង​មាត់​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​។

ប្រភេទ
ដំបៅ​បែប​ស្តង់ដា​កើតឡើង​នៅ​ផ្នែក​ខាងក្នុង​របស់​ថ្ពាល់ និង​មាន​រយៈពេល​យូរ​បំផុត​ប្រហែល​មួ​យស​ប្តា​ហ៍​។ ដំបៅ​​ភាគច្រើន ​គឺ​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ហើយ​វា​ក៏​បាត់​ទៅ​វិញ​ដោយ​​មិនបាច់​ព្យាបាល​អ្វី​ដែរ​។ យ៉ាងណាមិញ ដំបៅ​ក្នុង​មាត់​មាន​បី​ប្រភេទ​សំខាន់​ៗ​ដូច​ជា​៖

Herpetiform Ulceration (HU)
ដំបៅ​ប្រភេទ​នេះ​ ជា​ប្រភេទ​អាប់​ប៉ា ហើយ​វា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​បែប​នេះ​ដោយសារ​តែ​វា​ជាប់​ទាក់ទង​នឹង​វីរុស​បង្ក​ជំងឺ​ប៉េ​ស​។ វា​មិន​ដូច​ជំងឺ​ប៉េះ​ទេ ដោយសារ​តែ​វា​មិន​ឆ្លង​ទៅ​អ្នក​​ដទៃ​។ ដំបៅ​ប្រភេទ HU កើតឡើង​ម្តង​ហើយ​ម្តងទៀត​លឿន​ណាស់ ហើយ​វា​ប្រហែល​ជា​កើតឡើង​ក្នុង​ស្ថានភាព​ដែល​មិន​ងាយស្រួល​បួល​វិញ​ដែរ​។

Minor Ulcers
ដំបៅ​ប្រភេទ​នេះ​អាច​មាន​ទំហំ​ប្រហែលជា ២​មី​លី​ម៉ែត្រ​ទៅ ៨​មី​លី​ម៉ែត្រ​។ ដំបៅ​បែប​នេះ​ច្រើន​កើតឡើង​រយៈពេល ២​ស​ប្តា​ហ៍ បន្ទាប់​មក​នឹង​ធូរស្រាល​មក​វិញ ហើយ​វា​ក៏​បង្ក​ជា​ការ​ឈឺចាប់​តិចតួច​ដែរ​។

Major Ulcers
វា​ជា​ប្រភេទ​ដំបៅ​ដែល​ធំ​ជាង Minor Ulcers ហើយ​ក៏​ច្រើន​តែ​មាន​រូបភាព​មិន​ច្បាស់​លាស់ ហើយ​ប្រហែលជា រីក​ធំ​ឡើយ និង​ចាក់​ជ្រៅ​ទៅ​ក្នុង​ជាលិកា​ជាង Minor Ulcers ទៅ​ទៀត​។ វា​អាច​កើតឡើង​រយៈពេល​ច្រើន​ស​ប្តា​ហ៍ និង​ទំនងជា​បន្សល់​នូវ​ស្នាម​ទៀត​ផង​ក្រោយ​ជា​រួច​។

រោគ​សញ្ញា
ដំបៅ​អាច​មាន​លក្ខណៈ​ឈឺចាប់​ខ្លាំង ហើយ​ការ​ឈឺចាប់​នេះ ​អាច​បង្ក​ឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​​ពេល​ញ៉ាំ​អាហារ ភេសជ្ជៈ និង​អនាម័យ​មាត់​ធ្មេញ​មិនល្អ​។ ដំបៅ​ប្រភេទ HU ប្រហែលជា​៖

– កើត​ឡើងជា​ដំបៅ​ដែល​ឈឺចាប់​ខ្លាំង​បំផុត​ក្នុង​មាត់
– កើតឡើង​ម្តង​ហើយ​ម្តងទៀត​យ៉ាង​លឿន ដូច្នេះ​ការ​បង្ក​រោគ​ហាក់បីដូចជា​បន្ត​ជាប់
– ទំហំ​កាន់តែ​ធំ កើតឡើង​ជាមួយ​គ្នា​ទៅ​នឹង​ទំហំ​ដែល​ធំ​ៗ
– ត្រូវការ​ពេល ១០​ថ្ងៃ​ឡើង​ទៅ​ទើប​ជា​វិញ
– កើតឡើង​គ្រប់កន្លែង​នៃ​មាត់

ដំបៅ​ក្នុង​មាត់​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ច្រើន​នៅ​លើ​មនុស្ស​ស្រី ហើយ​ក៏​លើ​មនុស្ស​ចាស់​ផង​ដែរ​។

រោគ​សញ្ញា​នៃ​ដំបៅ Minor​និង Major Ulcers មាន​ដូច​ជា​៖
– ដំបៅ​មួយ ឬ​ច្រើន​ដែល​កើតឡើង​នៅ​ក្នុង​ថ្ពាល់ គល់​បំពង់ក ឬ​អណ្តាត
– កើត​ឡើងជា​ដំបៅ​មូល ដែល​ជាយ​ៗ​របស់​វា​ក្រហម និង​លឿង ស ឬ​ប្រផេះ​នៅ​កណ្តាល​។

ក្នុង​ពេល​កើត​ដំបៅ​ក្នុង​មាត់​ខ្លាំងក្លា អ្នកជំងឺ​ខ្លះ​អាច​មាន​អាកា​រៈ​ក្តៅខ្លួន អស់កម្លាំង និង​ហើម​កូនកណ្តុរ​ទៀត​។

មូលហេតុ
មូលហេតុ​ពិត​ប្រា​កដៃ​ដំបៅ​ក្នុង​មាត់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើ​ទេ ហើយ​វា​ក៏​មានការ​ប្រែ​ប្រួល​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ​។ មាន​មូលហេតុ​មួយ​ចំនួន និង​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ដំបៅ​ក្នុង​មាត់​កាន់តែ​ធ្ងន់ធ្ងរ​ដូច​ជា​៖

– ជក់បារី
– ផ្លែ​ឈើ​ជូរ​ៗ និង​អាហារ​ផ្សេង​ៗ​ទៀត​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់
– ធ្មេញ​ដាក់​មិន​បាន​ល្អ​ដែល​វា​នាំ​ឲ្យ​កកិត​ដល់​អញ្ចាញធ្មេញ និង​មាត់
– ស្ត្រេ​ស ឬ​ថប់​អារម្មណ៍
– បម្រែបម្រួល​អ័រម៉ូន​ក្នុង​ពេល​មាន​ផ្ទៃពោះ ភាព​ពេញវ័យ និង​រាំង​រដូវ
– ការ​ប្រើប្រាស់​ថ្នាំ​ដូច​ជា Beta-blocker និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់
– កត្តា​ហ្សែ​ន

អ្នកខ្លះ​ប្រហែលជា​កើតជា​ដំបៅ​ដោយសារ​តែ​ជំងឺ​ខុស​ៗ​គ្នា ឬ​ការ​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​។ ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ដំបៅ​ក្នុង​ពោះវៀន Crohn’s Disease ការ​កង្វះ​វីតាមីន B12 ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ក៏​អាច​បង្ក​ជា​ដំបៅ​ក្នុង​មាត់​បាន​ដែរ​។

តើ​ដំបៅ​ក្នុង​មាត់​គឺជា​មហារីក​ដែរ​ទេ?
ជំងឺមហារីក​មាត់ និង​ដំបៅ​ក្នុង​មាត់​ គឺជា​លក្ខណៈ​មួយ​នៃ​រោគ​សញ្ញា​របស់​វា​។ យ៉ាង​ណាមិញ ដូច​អ្វី​ដែល​បាន​និយាយ​ពី​ខាងលើ​អ​ញ្ចឹ​ង​គឺថា រាល់​ដំបៅ​ថ្មី​ៗ ឬ​ដំបៅ​ដែល​កើតឡើង​ជាប់​រហូត​ គឺ​ត្រូវការ​ពិនិត្យ​។

មាន​ភាព​ខុស​គ្នា​មួយ​ចំនួន​រវាង​ដំបៅ​នៅ​មាត់ និង​អ្វី​ដែល​អាច​ជា​មហារីក​ដូច​ជា​ ៖

– ដំបៅ​ក្នុង​មាត់ច្រើន​តែ​ឈឺចាប់​ខ្លាំង ខណៈ​ពេល​ដែល​មហារីក​មាត់​មិន​មានការ​ឈឺចាប់​ទេ

• ដំបៅ​ក្នុង​មាត់​នឹង​ជា​ទៅ​វិញ​រយៈពេល​ប្រហែល ២​ស​ប្តា​ហ៍ ខណៈ​ពេល​ដែល​មហារីក​មាត់​​នឹង​មិន​បាត់​ទៅ​វិញ​ទេ ហើយ​ច្រើន​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង

• ដំបៅ​មហារីក​មាត់​ប្រហែលជា​មាន​រូបភាព​គ្រឺ​ម​ៗ រឹង និង​ងាយ​ដាច់ដោច
• មហារីក​មាត់ច្រើន​តែ​ច្របល់​ចូល​គ្នា​នៃ​តំបន់​ក្រហម ស ឬ ពណ៌​ស​ធំ​ៗ ដែល​កើតឡើង​នៅ​លើ​អណ្តាត ចុង​បំពង់ក អញ្ចាញធ្មេញ ឬ​ថ្ពាល់

• ជំងឺមហារីក​មាត់ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ឬ​ជក់បារី​។

ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ
អ្នក​ដែល​ឧស្សាហ៍​មាន​ដំបៅ​ក្នុង​មាត់​ប្រហែលជា​ពិបាក​នឹង​ដឹង​ថា​ពេល​ណា​ដែល​ត្រូវ​ទៅ​​ជួប​ពេទ្យ​ណាស់​។ យ៉ាងណាមិញ មាន​ស្ថានភាព​មួយ​ចំនួន​ដែល​មនុស្ស​ម្នាក់​គួរតែ​ទៅ​​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​ទៅ​បាន​។ កាលៈទេសៈ​មួយ​ចំនួន​មាន​ដូច​ជា​ ៖
– លក្ខណៈ​ដំបៅ​ដែល​មិន​ឈឺ
– ដំបៅ​ខុសធម្មតា​ដែល​មាន​រូបរាង​ថ្មី​ក្នុង​មាត់
– ដំបៅ​ដែល​កំពុង​តែ​រាលដាល
– ដំបៅ​ដែល​មាន​រយៈពេល​យូរ​ជាង ៣​ស​ប្តា​ហ៍

មូលហេតុ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ដែរ​មាន​ដូច​ជា​៖
– មានការ​ឈឺចាប់​ខ្លាំង ឬ​ដំបៅ​ធំ​ៗ
– ក្តៅខ្លួន
– កើតឡើង​ក្រោយ​ពី​កំពុង​តែ​ចាប់ផ្តើម​លេបថ្នាំ​ថ្មី​មួយ
– ការ​បង្ក​រោគ​ដោយ​បាក់តេរី​ប្រភេទ secondary

ការ​ព្យាបាល
លើ​ករណី​ភាគច្រើន ការ​ឈឺចាប់ និង​ការ​មិន​មាន​ផាសុកភាព​ដោយសារ​តែ​ដំបៅ​មាត់​នឹង​​​ស្រួលបួល​វិញ​ក្នុង​រយៈពេល ពីរ​បី​ថ្ងៃ បន្ទាប់​មក​នឹង​បាត់​ទៅ​វិញ​ប្រហែល ២​ស​ប្តា​ហ៍ ដោយ​មិនបាច់​ព្យាបាល​អ្វី​ឡើយ​។ សម្រាប់​អ្នកខ្លះ​ទៀត​ដែល​មានការ​ឈឺចាប់​ខ្លាំង ឬ​ដំបៅ​នោះ​ឧស្សាហ៍​កើតឡើង​ពេក ពេទ្យធ្មេញ​ប្រហែលជា​ណែនាំ​នូវ​សូ​លុយ​ស្យុ​មួយ​ដើម្បី​អាច​បន្ថយ​ការ​ហើម និង​ការ​ឈឺចាប់​បាន​។ ពេទ្យធ្មេញ​ប្រហែលជា​ចេញ​ជា​ទឹក​ខ្ពុរមាត់​សម្រាប់​សម្លាប់​បាក់តេរី ឬ​ថ្នាំលេប​នៅ​លើ​ដំបៅ​នោះ​ដោយ​ផ្ទាល់​តែ​ម្តង​។

ការ​បង្ការ
ដំបៅ​ក្នុង​មាត់​គឺ​មិន​មានការ​ព្យាបាល​អ្វី​ឡើយ ហើយ​ជា​ធម្មតា​វា​កើតឡើង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​មាត់​តែ​ម្តង​។ ថ្វីបើ​លក្ខណៈ​រូបរាង​របស់​ដំបៅ​ប្រហែលជា​កើតឡើង​ដោយ​មិន​អាច​​ចៀស​ផុត​ក៏​ដោយ ក៏​មានរឿង​មួយ​ចំនួន​ដែល​មនុ​ស្សយើ​ង​អាច​ធ្វើ​បាន​ ដើម្បី​បន្ថយ​ភាព​ធ្ងន់ធ្ងរ ឬ​បន្ថយ​ពេលវេលា​នៃ​ការ​កើត​ជំងឺ​នេះ​បាន​ដែរ​។

វិធីសាស្ត្រ​បង្ការ​មួយ​ចំនួន​មាន​ដូច​ជា​៖
• ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ផ្លាស់​ប្តូរ​ថ្នាំ​ប្រើប្រាស់​ដែល​ត្រូវ​បានដឹង​ថា​ ជា​មូលហេតុ​នៃ​ដំបៅ​ក្នុង​មាត់

• ចៀសវាង​អាហារ​ដែល​ធ្វើ​ឲ្យ​កើតរោគ​សញ្ញា ឬ​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​ធ្ងន់ធ្ងរ
• រក្សា​មាត់​ឲ្យ​ស្អាត​ល្អ​ជាមួយនឹង​ការ​ដុស​សម្អាត​មាត់​ជា​ប្រចាំ
• ចៀសវាង​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ដំបៅ​មាត់​កាលពីមុន​ៗ៕

ដកស្រង់​ពីគេហ​ទំព័រ​ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ