ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​៣​ប្រទេស​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ នាយក​រដ្ឋមន្ត្រី​ចំនួន​បី​ប្រទេស​ដែល​ជាប់​នឹង​ព្រំប្រទល់​ជាមួយ​កម្ពុជា និង​ដឹកនាំ​គណៈប្រតិភូ​ចូល​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​ទីក្រុង​សៀមរាប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ នាយក​រដ្ឋមន្ត្រី​ចំនួន​បី​ប្រទេស​ដែល​ជាប់​នឹង​ព្រំប្រទល់​ជាមួយ​កម្ពុជា និង​ដឹកនាំ​គណៈប្រតិភូ​ចូល​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​ទីក្រុង​សៀមរាប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា
ធិ​ប​តេ​យ្យ​ប្រជាមានិត​ឡាវ លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក​ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ។

តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ដៃគូ​សន្ទនា​របស់​គណៈកម្មការ​ទន្លេមេគង្គ​ចិន និង​មី​យ៉ា​ន់​ម៉ា និង​ដៃគូ​អភិវឌ្ឍន៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​ក៏​នឹង​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ ។
ប្រភព​បន្ត​ថា កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ «​ការ​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​អាង​ទន្លេមេគង្គ​-​ទន្លេមេគង្គ​តែ​មួយ ស្មារតី​តែ​មួយ​» ដែល​មាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ នឹង​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព និង​សមិទ្ធផល ដែល​គណៈកម្មការ​ទន្លេមេគង្គ​សម្រេច​បាន ក្នុង​ការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេមេគង្គ និង​ដាក់​ចេញ​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ដើម្បី​ជម្រុញ និង​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នូវ​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ។

កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អនុម័ត​សេចក្ដីថ្លែងការណ៍​ក្រុង​សៀមរាប​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​របស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ក្នុង​ការ​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ច​សហប្រតិបត្តិការ​តំបន់ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ។

នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី ដាច់​ដោយឡែក​ពី​គ្នា ជាមួយ​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត ឯកឧត្តម ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា និង​ឯកឧត្តម ង្វៀ​ន សួន​ហ្វ៊ុ​ក ព្រមទាំង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​របស់​ឯកឧត្តម ដា​តុ លី​ម ចូក ហួយ អគ្គលេខាធិការ​អាស៊ាន​ថ្មី ក៏​ដូច​ជា​របស់​ប្រធាន​គណៈប្រតិភូ​ដទៃ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ