ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រង​គ្រោះ ៖ «​ខ្ញុំ​រើ​មិន​រួច​ទេ វា​ខ្ទប់មាត់​ខ្ញុំ​ ហើយ​ចាប់រំលោ.ភ​ខ្ញុំ​…»

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា​ជនសង្ស័យ​មានឈ្មោះ ឃឹម ដា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​មក​ធ្វើ​ជា​កម្មករ​បើកឡាន​ដឹក​ដី​ធ្វើ​ផ្លូវ​លំនៅ​ក្នុងភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​បាន​ស្នាក់​នៅ​ជិត​ផ្ទះ​នារី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ខាង​នារី​រង​គ្រោះ​ឈ្មោះ ញ​.​ស​.​ខ អាយុ​២៣​ឆ្នាំ ថា​ជនសង្ស័យ​បាន​ចាប់​រំលោក​រូប​នាង​រហូត​បាន​សម្រេច ។

យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​នារី​រង​គ្រោះ​ប្រាប់​ថា រូប​នាង​បាន​ស្រលាញ់​គ្នា​ជាមួយនឹង​ក​ម្លោះ​ម្នាក់​ឈ្មោះ សាក់ នោះ​ទេ ចំណែក​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​រូប​នាង​ឈ្មោះ ឃឹម ដា​រ៉ូ នេះ និង​សង្សារ​របស់​នាង​គឺជា​ពួកម៉ាក​នឹង​គ្នា​គេ​ធ្លាប់​បាន​ស្គាល់​នាង និង​ធ្លាប់​បាន​ទៅ​លេង​ផ្ទះ​របស់​នាង​រយៈពេល​កន្លង​មក លុះ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨ ជន​ល្មោភកាម​រូប​នេះ​ក៏​បាន​ទៅ​លេង​ផ្ទះ​នាង​តែ​ម្នាក់ឯង ខណៈនោះ​ម្តាយ​ឪពុក​នាង​មិន​នៅផ្ទះ​គឺ​នាង​នៅ​ជាមួយនឹង​ក្មួយ​ៗ​ពីរ​នាក់ ហើយ​ជនសង្ស័យ​បាន​និយាយ​លេង​ជាមួយ​រូប​នាង​យ៉ាង​យូរ​រហូត​ដល់​យប់​ជ្រៅ​បន្តិច ក្មួយ​ៗ​របស់​នាង​ក៏​ដេក​លក់​អស់​ពេល​នោះ​ជន​នេះ​ក៏​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​រហូត​បាន​សម្រេច ។

នាង​ខំ​ស្រែក​ក៏​ស្រែក​មិន​រួច​ត្រូវ​វា​ខ្ទប់មាត់​ជាប់ ដោយសារ​នាង​មាន​មាឌតូច​ល្អិត​ផង ចំណែក​ជនសង្ស័យ​មាន​មាឌធំ​នាង​ខំ​រើ​បំរាស់​ធ្វើ​ឲ្យ​ភ្ញាក់​ដល់​ក្មួយ​ៗ​របស់​នាង​វា​ក៏​រត់​ចុះពីលើផ្ទះ​ទៅ​ហៅ​មីងមា​នៅ​ជិតខាង​ឲ្យ​មក​ជួយ​នាង ឃើញ​ដូច្នោះ​ជនសង្ស័យ​ក៏​ចុះ​គេចខ្លួន​បាត់ ក្រោយ​កើតហេតុ​នាង និង​សាច់ញាតិ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ធ្វើ​យ៉ាងនេះ​ទៅ​កើត​នោះ​ដោយសារ​តែ​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នាង​មិន​បាន​ចាប់​នាង​បង្ខំ​នោះ​ទេ តែ​ទោះជា​មានការ​បកស្រាយ​យ៉ាងនេះ​ក៏​ដោយ​បើ​មាន​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​គឺ​ត្រូវ​តែ​ចាត់ការ​ច្បាប់ ។ បន្ទាប់​ពី​ចងក្រង​សំណុំរឿង​រួចរាល់​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន​ស្នងការ​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ