ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ទម្លាយ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយពាក់ព័ន្ធ​​នឹង​ជនអនាមិក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ជនអនាមិក បាន​ធ្វើអំពើ​នៅ​មុខ​ហាង​របស់​នាង ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​ហាង​របស់​នាង​មាន​អតិថិជន​ច្រើន ។ រឿង​រ៉ាង​ដ៏​គូ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​នាង​ច​ន…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ជនអនាមិក បាន​ធ្វើអំពើ​នៅ​មុខ​ហាង​របស់​នាង ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​ហាង​របស់​នាង​មាន​អតិថិជន​ច្រើន ។

រឿង​រ៉ាង​ដ៏​គូ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​នាង​បាន​ចាត់​ទុក​អំពើ​មួយ​នេះ​កើត​ចេញពី​មនុស្ស​មួយ​ក្រុម​ដែល​តែងតែមាន​បំណង​យាយី​មក​លើ​រូប​នាង ។

តាម​រយៈ​សារ​ដែល​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា «​យប់មិញ​យល់សប្តិ​ឃើញ​ឈាម​ពិតជា​មាន​លាភ​មែន ហេង​ៗ​ហួស​ពី​ការ​ស្មាន អីវ៉ាន់​ថ្មី​ក៏​កុម្ម៉ង់​មិន​ចេញ បង្ហោះ​រូប​លេងសើច​ធម្មតា​ក៏​មាន​អ្នក​ចូល​ជេរ ហើយ​បន់​ឲ្យ​ឆាប់​ស្លាប់ «​បន់​ទៅ​អ្នក​នាង មនុស្ស​យូរ ឬ​ឆាប់​គង់តែ​ស្លាប់​ដូច​គ្នា​ទេ ។ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​មាន​អ្នក​ធ្វើអំពើ​លួច​ដាក់​ក្រណាត់​យ័ន្ត និង​ខ្សែ​គាថា​កុំ​ឲ្យ​ហាង​ឯង​មាន​ភ្ញៀវ ចៃដន្យ​​​ខ្ញុំ​ធ្វើបុណ្យ​បាន​គ្រាន់បើ​ដែរ ទេវតា​តាម​ជួយ​ថែរក្សា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ប្រទះ​ឃើញ​ដោយ​ឯកឯង ។ បាចអង្ករ បាច​អំបិល និង​ដុត​កំឡោច​យ័ន្ត​គាថា​នោះ​ឧទ្ទិស​កុសល​ឲ្យ​អ្នក​ធ្វើ​ទទួលយក​អំពើ​នោះ​វិញ​ចុះ ខ្ញុំ​អហោសិកម្ម​ជូន មាន​ឯណា អំពើ​ល្អ​ខ្ញុំ​ស្នង​វិញ​ព្រលឹម​ឡើង​ហាង​ខ្ញុំ​ដាច់​លើស​ដើម ។

ខ្ញុំ​ជា​មនុស្ស​មិន​ដែល​ជឿ​រឿង​អ៊ីចឹង​ទេ ហើយ​ក៏​មិន​ដែល​មាន​របស់​ការពារ​ខ្លួន​បែប​ផ្លូវ​ងងឹត​ដែរ ខ្ញុំ​អាង​តែ​លើ​ភាព​កតញ្ញូ និង​ការ​ដឹងគុណ​រួម​ទាំង​ការ​ព្យាយាម​តបស្នង​សង​គុណ​ដល់​ព្រះ​រស់​របស់ខ្ញុំ​ទេ តែ​លើក​នេះ​ឃើញនឹងភ្នែក យ័ន្ត​គាថា​ឡើង​ថ្មីចែស ។ អាណិត​គ្នា​ដែរ គ្នា​ខំ​លាក់​កប់​យ៉ាង​ជ្រៅ តែ​គុណបុណ្យ​អំពើ​ល្អ​របស់ខ្ញុំ​ជួយ​គឺ​ឃើញ​ដោយ​មិនដឹង​ខ្លួន ។ មនុស្ស​អើយ​មនុស្ស​ខ្ជិល​ខ្វល់ ខ្វល់​ក៏​មិន​បាន​អ្វី​មក​វិញ មាន​តែ​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ដែល​មាន​ប្រយោជន៍ »​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ពើបប្រទះ​រឿងរ៉ាវ​ជា​ច្រើន ជា​ពិសេស​ការ​ផ្ទុះ​ជម្លោះ​ជាមួយ​មនុស្ស​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ ។

បើ​ទោះបីជា​ជម្លោះ​ទាំងនោះ​បាន​ស្ងប់ស្ងាត់​ទៅ​ហើយ​ក្តី ប៉ុន្តែ​ការ​យាយី​មក​លើ​ជីវិត​ឯក​ជន និង​សិ​ល្បៈ​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ដែល​​សកម្មភាព​ទាំង​អស់នោះ​ភាគច្រើន​កើតឡើង​ចេញពី​ប្រភព​មនុស្ស​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ