ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១ មេ​សា នូវ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ ។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា សមយុទ្ធ​ហ្វឹកហ្វឺន​លើ​ទីលាន​ឈ្មោះ…

ប្រទេស​កូរ៉េ​ខាងត្បូង​-​សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តាសារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១ មេ​សា នូវ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា សមយុទ្ធ​ហ្វឹកហ្វឺន​លើ​ទីលាន​ឈ្មោះ FOAL EAGLE ចាប់ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី​១ មេ​សា ដូច​ការ​គ្រោងទុក ហើយនឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ប្រមាណ​ជា​៤​ស​ប្តា​ហ៍ ចំណែក​សមយុទ្ធ​ឈ្មោះ KEY RESOLVE នឹង​ចាប់ផ្តើម​នា​ពាក់កណ្តាល​ខែមេសា សម្រាប់​រយៈពេល​២​ស​ប្តា​ហ៍ ។

សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​ទាំងនេះ​ត្រូវ​ពន្យារពេល​ដោយសារ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ PYONGCHANG ដើម្បី​ជា​ការ​គោរព​ចំពោះ​ស្មារតី​សន្តិភាព​របស់​កីឡា​នេះ ។

ក្នុង​ឆ្នាំ​២០១៧ សមយុទ្ធ​យោធា FOAL EAGLE និង KEY RESOLVE ត្រូវ​បាន​អូស​​បន្លាយ​ពេល​ដល់​២​ខែ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ មីនា ទៅ​ហើយ ប្រមូលផ្តុំ​បណ្តា​នាវា​ផ្ទុក​យន្ត​ហោះ និង​បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ ព្រមទាំង​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និងបណ្តា​យន្តហោះ​ប្រដេញ​បំបាំងកាយ​អា​មេ​រិ​ក ។

ឆ្នាំ​នេះ​ប្រទេស​ទាំង​២​បាន​សម្រេច​ដាក់ពង្រាយ​ឧបករណ៍​យោធា​អា​មេ​រិ​កតិច​ជាង​លើក​មុន​ៗ ។ ទោះបី​កងទ័ព​អា​មេ​រិ​ក​ដាក់​ពង្រាយ​នៅ​ឧបទ្វីប​កូរ៉េ​ក្តី បណ្តា​គ្រឿង​ឧបករណ៍​ដែល​​ត្រូវ​ដាក់​ពង្រាយ​នឹង​ពុំ​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ឡើយ ។ ចំពោះ​ចំនួន​ទាហាន​អា​េ​ម​រិ​ក​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​នឹង​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​នឹង​កាលពី​ឆ្នាំទៅ​មិ​ញ​គឺ​១២.២០០​នាក់ ចូលរួម​ក្នុង​សមយុទ្ធ KEY RESOLVE និង​១១.៥០០​នាក់​ចូលរួម​ក្នុង​សមយុទ្ធ FOAL EAGLE ។ ទាហាន​កូរ៉េ​ខាងត្បូង​ប្រមាណ​ជា​២៩០.០០០​នាក់​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ទាំងនេះ ។

បណ្តា​សកម្មជន​សន្តិភាព​កូរ៉េ​ខាងត្បូង​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំង​២​ឱ្យ​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ទាំងនេះ ។ អង្គការ PEOPLE’S SOLIDARITY FOR PARTICIPATORY DEMOCRACY (PSPD) ជា​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មួយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា សមយុទ្ធ​យោធា​នៅ​បន្ត​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​នៅ​តែ​មាន​ចរិត​ឈ្លានពាន ទោះ​មានការ​កាត់​បន្ថយ​ទំហំ​នា​ឆ្នាំ​នេះ​ក្តី ។ PSPD យល់​ថា រាល់​សកម្មភាព​យោធា​សំដៅលើ​ភាគី​មួយទៀត​អំឡុង​ពេល​មានការ​ចរចា​នឹងជា​​ប្រការ​ពុំ​សម​ស្រប​ឡើយ ។ អង្គការ​នេះ​អំពាវនាវ​ដល់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ឱ្យ​ផ្អាក​សមយុទ្ធ​យោធា​ដែល​គ្រោង​ធ្វើ​សម្រាប់​ឆមាស​ទី​២​នៃ​ឆ្នាំ​២០១៨ ដើម្បី​សម្រួល​ដល់​ព្រឹត្តិ​ការណ៍​​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ