ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាមួយ​ចំនួន​បញ្ចេញ​ចង្វាក់​ប្រពៃណី ខណៈ​ផលិតកម្ម​ជា​ច្រើន​ផលិតបទ​ទទ្រាក់​ទទ្រើក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ផលិត​ចម្រៀង​ចង្វាក់​ប្រពៃណី​សម្រាប់​​​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខណៈ​បទ​ចម្រៀង​ចង្វាក់​សម័យ​ទំនើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​ច្រើន ។ តារា​ស្រី​ទាំងនោះ​ខ្លះ​បាន​ផលិត​ចម្រៀង​បញ្ចូល​ក្នុង​ផលិតកម្ម​របស់​ខ្លួន និង​ខ្លះ​ទៀត​បាន​ផលិត​ឡើង​បែប​លក្ខណៈ​ផ្ទាល់ខ្លួន សហការ​ជាមួយ​ក្រុម​ការងារ​ផលិត​រួច​បញ្ចេញ​តាម​យូ​ធូប​និង​ហ្វេ​ស​ប៊ុ​ក​ជាដើម ។ អ្នក​នាង​ខាត់…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ផលិត​ចម្រៀង​ចង្វាក់​ប្រពៃណី​សម្រាប់​​​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខណៈ​បទ​ចម្រៀង​ចង្វាក់​សម័យ​ទំនើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជា​ច្រើន ។ តារា​ស្រី​ទាំងនោះ​ខ្លះ​បាន​ផលិត​ចម្រៀង​បញ្ចូល​ក្នុង​ផលិតកម្ម​របស់​ខ្លួន និង​ខ្លះ​ទៀត​បាន​ផលិត​ឡើង​បែប​លក្ខណៈ​ផ្ទាល់ខ្លួន សហការ​ជាមួយ​ក្រុម​ការងារ​ផលិត​រួច​បញ្ចេញ​តាម​យូ​ធូប​និង​ហ្វេ​ស​ប៊ុ​ក​ជាដើម ។

អ្នក​នាង​ខាត់ សុ​ឃី​ម ដែល​ជា រឿយ​ៗ​ចេញ​សារ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ហើយ​ត្អូញត្អែរ​ថា ​ផ្នែក​ទម្រង់​បុរាណ​ខ្មែរ​មានការ​ធ្លាក់​ចុះ ឯ​ចង្វាក់​ទទ្រាក់​ទ្រើ​ក​បែប​បរទេស​វាយលុក​ខ្លាំង​ណាស់ ។ នាង​បាន​ចេញ​បទ​ថ្មី​មួយ​បទ​មានឈ្មោះ​ថា​«​រងា​» ដែល​មាន​ន័យ​រៀបរាប់​ពី​វប្បធម៌​ខ្មែរ​មាន​ទាំង​បញ្ចូល​ទម្រង់​ភ្លេងបុរាណ​ខ្មែរ​ក្នុង​បទ​នោះ​ស​ម្តៅ​ភាព​ទាក់ទាញ​ក្រើនរំលឹក​យុវជន​មួយ​ចំនួន​កុំឱ្យ​ភ្លេចខ្លួន ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ បាន​ចូលរួម​បង្ហាញ​បទ​ចម្រៀង​បែប​ចង្វាក់​ប្រពៃណី​ខ្មែរ​បង្ហោះ​នៅ​​លើ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​រហូត​មានការ​គាំទ្រ​ច្រើន​ពី​អ្នកគាំទ្រ ។ នាង​លើក​ឡើង​ថា​បើ​សិនជា ម្នាក់​ៗ​ផលិត​តែ​ជា​បទ យេ​ៗ​ពេក​នៅ​ក្នុង​រដូវ​ចូល​ឆ្នាំ​នាំ​ឱ្យ​បាត់​ច្រើន​ទម្រង់​ចង្វាក់​របស់​ខ្មែរ ។​នាង​មិន​បាន​ហាម​បិទ​ឡើយ​ព្រោះ​បទ​សម័យ​ដែល​ចេញ​មក​ក៏​មាន​លក្ខណៈ​បញ្ចូល​នូវ​ទម្រង់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ដែរ ។

អ្នក​នាង​គឹ​ម សុ​គ​ន្ឋា តារាចម្រៀង​មាន​សំឡេង​ពីរោះ​ស្រ​ដៀង​រស់ សេរី​សទ្ធា បាន​ចូលរួម​ដែរ​ក្នុង​ការ​យក​ចង្វាក់​ចម្រៀង​ជំនាន់​ដើម​មក​ច្រៀង​តាម​ស​ម្តៅ​អភិរក្ស ។ នាង​ថា​មិន​ទាន់​​មាន​ផលិតកម្ម​ណា​ច្រៀង​ដូច​ពី​មុន​ទេ តែ​បំណាច់​ចិត្ត​ស្រឡាញ់​នាង​ខំ​ច្រៀង​ថត​ចម្រៀង​ពី​ដើម ទាំង​មនោសញ្ចេតនា និង​រាំវង់ រាំក្បាច់​របស់​អ្នកស្រី​រស់ សេរី​សុទ្ធា ដើម្បី​គាំពារ ឬ​រំលឹក​ស្នាដៃ​ចម្រៀង​ពី​ដើម ព្រោះ​ចម្រៀង​ពី​ដើម​ចូលរួម​ផ្តល់​ការងារ​ជូន​សិល្ប​ករ សិល្ប​ការិនី​ច្រើន​ណាស់​ដើម្បី​រួម​លើក​ស្ទួយ​ជីវភាព ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ក៏​បាន​សហការ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ខាង​ភ្លេង ហើយ​ចេញ​បទ​ចម្រៀង​បែប​ចង្វាក់​ប្រពៃណី​ខ្មែរ​បំណង​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

បទ​ចម្រៀង​ក​ន្ទ្រឹ​ម ឡាំ​លាវ មួយ​ចំនួន​ត្រូវ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ផលិត​ឡើង​ក្នុង​ន័យ​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ចំ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ដែល​គួរតែ​មាន​បទ​ចម្រៀង​លក្ខណៈ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ