សមាគម​អាហារ​​មិន​ស័ក្តិសម​ក្នុង​ការ​ដឹកនាំ​វិស័យ​អង្ករ


ទីក្រុង​ហាណូយ ៖ សមាគម​អាហារ​វៀតណាម​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ ទាក់ទង​នឹង​បញ្ហា​អនុគ្រោះ​និយម សកម្មភាព​អាជីវកម្ម​ទន់ខ្សោយ និង​សមត្ថភាព​នាំ​ចេញ​អង្ករ ។

វិទ្យាស្ថាន Vietnam Institute for Economic and Policy Research បាន​និយាយ​ក្នុង​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា សមាគម​អាហារ​វៀតណាម គឺ​តំណាង​តែ​អត្ថ​ប្រយោជន៍​​របស់សហគ្រាស​រដ្ឋ​ប៉ុណ្ណោះ​ក្នុង​វិស័យ​កសិកម្ម ហើយ​សមាគម​នេះ​មិន​ទទួលខុសត្រូវ​ជួយ​ដល់​កសិករ ឬ​ក្រុមហ៊ុន​ឯកជន​ឡើយ ។

លោក Ngyen Duc Thanh ប្រធាន​វិទ្យាស្ថាន​នេះ និយាយ​ថា សមាគម​គ្រាន់តែ​ជា​ភ្នាក់ងារ​គ្រប់គ្រង​របស់​រដ្ឋ​មួយ និង​ចែក​កូតា​នាំ​ចេញ​អង្ករ​ប៉ុណ្ណោះ ។ លោក​ថា ៖ «ឧបសគ្គ​ធំ​ជាងគេ​ក្នុង​ការ​ចូល​ជា​សមាជិកសមាគម គឺ​សញ្ញាបត្រ​បញ្ជាក់ ដែល​ក្រុមហ៊ុននាំចេញ​ទ្រង់ទ្រាយ​តូច​ពិបាក​ទទួល​បាន » ។

លោក​បន្ត​ថា សកម្មភាព​ជាក់ស្តែង​អាច​បង្ហាញ​ថា ការ​សម្រេចចិត្ត​របស់​សមាគម គឺ​យោង​ទៅ​តាម​បញ្ជា​ពី​ថ្នាក់ខ្ពស់ និង​ខ្វះ​ការ​ប្រឹក្សា​យោបល់​ជាមួយ​សមាជិក ។

ជាមួយ​គ្នា​នេះ លោក Nguyen Dinh Bich អ្នកជំនាញ​ផ្នែក​ធ្វើ​ពាណិជ្ជកម្ម​អង្ករ បាន​និយាយ​ថា តម្លៃ​អង្ករ​អប្បបរមា​របស់​សមាគម គឺ​ទទួល​បរាជ័យ និង​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ឆាប់​។ លោក​ថា ៖« បទ​ពិសោធន៍​អន្តរជាតិ​បង្ហាញ​ថា តម្លៃ​អប្បបរមា​អាច​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​កង្វះខាត​ទីផ្សារ​។ លើស​ពី​នេះ ការ​នាំ​ចូល​អង្ករ​កើនឡើង​ពី​ប្រទេស​ចិន ក៏​បាន​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​សមាគម​នេះ​ដែរ»។

លោក Vo Hung Dung ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម បាន​ថ្លែង​ថា សមាគម​អាហារ​វៀតណាម​ខ្វះ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីផ្សារ​ច្បាស់លាស់​មួយ និង​ធនធាន​ជួយ​ដល់​វិស័យ​ឯកជន ។

ជាមួយ​គ្នា​នេះ សមាគម​នេះ​បរាជ័យ​ក្នុង​ការ​ដាក់​កំហិត​លើ​សហគ្រាស​រដ្ឋ ដើម្បី​កាត់​បន្ថយ​ចន្លោះ​ទីផ្សារ​រវាង​សហគ្រាស​ទាំងនោះ និង​សហគ្រាស​តូច​ៗ ។

លោក Thanh បន្ថែម​ថា សកម្មភាព​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​សមាគម ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ។ មិន​ត្រឹមតែ​សមាគម​នេះ​គ្មាន​សំណើ​ស្រាវជ្រាវ និង​ការ​វិនិយោគ​ច្បាស់​លាស់​សម្រាប់​ផលិតកម្ម ការ​កែ​ច្នៃ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អាហារ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​មិន​អាច​បង្កើត​ឱកាស​ច្រើន​សម្រាប់​សមាជិក​ក្នុង​ការ​ទទួល​ធនធាន​ក្នុងស្រុក និង​ពី​បរទេស​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ