ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ដឹង​ទីតាំង​ត្រូវ​ឡើង​ជិះឡាន​ក្រុង Free ថា​នៅ​ទីណា​ខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា រថយន្តក្រុង​សាធារណៈ​៦០​គ្រឿង​របស់​រដ្ឋ​នឹង​ធ្វើការ​ដឹក​ជ​ញ្ជួ​ន​បងប្អូន​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ និង​លេខ​១​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​ព័ត៌មាន​ពិស្តារ អំពី​ទីតាំង​សម្រាប់​ការ​ចេញដំណើរ​សម្រាប់​បងប្អូន​ជនរួមជាតិ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា រថយន្តក្រុង​សាធារណៈ​៦០​គ្រឿង​របស់​រដ្ឋ​នឹង​ធ្វើការ​ដឹក​ជ​ញ្ជួ​ន​បងប្អូន​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ និង​លេខ​១​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​ព័ត៌មាន​ពិស្តារ អំពី​ទីតាំង​សម្រាប់​ការ​ចេញដំណើរ​សម្រាប់​បងប្អូន​ជនរួមជាតិ​ខ្មែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ និង​ចុះហត្ថលេខា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជ​ញ្ជួ​ន​សាធារណៈ​រថយន្តក្រុង (City Bus) ដែល​មាន​ស្លាក​សញ្ញា «​រាជធានី​ភ្នំពេញ​» ដើម្បី​បម្រើសេវា​ដឹក​ជ​ញ្ជួ​ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមេសា ឆ្នាំ​២០១៨ ដោយ​មិន​បង់ប្រាក់ ។

លិខិត​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​កន្លែង​រថយន្តក្រុង​ចេញដំណើរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ទីតាំង​ចំនួន​៣​ដូច​ខាងក្រោម ៖ ១- ទីតាំង​ទី​១ ៖ នៅ​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស​ប៊ិ​ន (Mercedes Benz) ដោយ​ចូល​តាម​ផ្លូវ​មុខ​វត្ត​ចាក់​អង​ក្រែ​ក្រោម ចម្ងាយ​ប្រមាណ​៧០០ ម៉ែត្រ ឬ​ចូល​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ទៅ​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមាណ​១៥០០​ម៉ែត្រ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង ។ ២ – ទីតាំង​ទី​២ ៖ នៅ​ចំណត​ឫស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ ៣ – ទីតាំង​ទី​៣ ៖ នៅ​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ -​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។

យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ការ​ដឹក​ជ​ញ្ជួ​ន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​មហាជន​នានា ហើយ​ក៏​មាន​សំណូមពរ​ឲ្យ​មានការ​ដឹក​ជ​ញ្ជួ​ន​ដោយ​រថយន្តក្រុង​សាធារណៈ​មិន​គិត​ប្រាក់​បែប​នេះ​សម្រាប់​បណ្តា​ផ្លូវជាតិ​ផ្សេង​ទៀត ។

ហើយ​អ្វី​ដែល​សំខាន់​ការ​សម្រេច​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​មួយ​ភាគ​ធំ ព្រោះ​ការ​ដឹក​ជ​ញ្ជួ​ន​ដោយ​សេវាកម្ម​ឯកជន គឺ​មាន​តម្លៃ​ថ្លៃ​ខុស​ពី​ធម្មតា នា​ឱកាស​បុណ្យ​ជាតិ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ