ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​កាត់​ស្មៅ​ផ្ទុះ​លាន់​កក្រើក​ក្នុង​ព្រៃ​ចម្ការ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គ្រាប់​យុ​ទ្ឋ​ភ័​ណ​មិន​ផ្ទុះ​មួយ​គ្រាប់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​គ្រាប់ ប្រភេទ M79 សេសសល់​យូរ​ឆ្នាំ​មក​ហើយ​បាន​ផ្ទុះ​លាន់​កក្រើក​ដី​ក្នុង​ព្រៃ​ចម្ការ​មួយ​កន្លែង និង បាន​បង្ក​ឲ្យ​បុរស​ជា​អ្នកចម្ការ​ម្នាក់​រង​របួសធ្ងន់ ។…

ខេត្តក្រចេះ ៖ គ្រាប់​យុ​ទ្ឋ​ភ័​ណ​មិន​ផ្ទុះ​មួយ​គ្រាប់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​គ្រាប់ ប្រភេទ M79 សេសសល់​យូរ​ឆ្នាំ​មក​ហើយ​បាន​ផ្ទុះ​លាន់​កក្រើក​ដី​ក្នុង​ព្រៃ​ចម្ការ​មួយ​កន្លែង និង បាន​បង្ក​ឲ្យ​បុរស​ជា​អ្នកចម្ការ​ម្នាក់​រង​របួសធ្ងន់ ។

ការ​ផ្ទុះ​គ្រាប់​នេះ​ត្រូវ​បាន​ន​របាល​ស្រុក​ស្នួល​ប្រាប់​ឲ្យ​ដឹង​ថា បាន​បង្ក​ឡើង​កាលពី​រសៀល ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រៃ​ចម្ការ​មួយ​កន្លែង ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល នៅ​ពេល​ដែល​ជន​រង​គ្រោះ​ឈ្មោះ ផល្លា ធឿ​ន អាយុ​២៧​ឆ្នាំ កំពុង​តែ​កាត់​ស្មៅ ។ ជន​រង​គ្រោះ​ត្រូវ​បាន​រង​របួស​ធ្ងន់ធ្ងរ​ចំ​ក្បាល និង​ជើង​សុះសាច់​ដោយសារ​អំ​បែក​គ្រាប់​ខ្ទាត​ត្រូវ ។ ហើយ​ក៏​ត្រូវ​បាន​នគរបាល និង​ក្រុម​គ្រួសារ​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ទំនងជា​ជន​រង​គ្រោះ​បាន​ប្រើ​ម៉ាស៊ីន​កាត់​ស្មៅ​ចម្ការ ប៉ះ​ចំ​ពីលើ គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​តែ​ម្តង ។ ករណី​ផ្ទុះ​គ្រាប់​យុ​ទ្ឋ​ភ័​ណ​មិន​ទាន់​ផ្ទុះ ត្រូវ​គេ​មើលឃើញ​ថា​បាន​កើត​មាន​ជា​ញឹកញាប់​នា​ពេល​ថ្មី​ៗ​នេះ និង​បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ច្រើន​នាក់​ខ្លះ​ស្លាប់ ខ្លះ​រង​របួស​ពិការ ដោយសារ​តែ​រង​ការ​ផ្ទុះ ខណៈ​ដែល​ស្រុក​នៅ​តំបន់​ប៉ែក​ឥ​សាន្ត​មួយ​នេះ​ក៏​ប្រឈម​នឹង​របប សង្គ្រាម​ធ្ងន់ធ្ងរ​កាលសម័យ​របប​ខ្មែរក្រហម ។ ហើយ​រហូត​មក​ទល់​និង​សព្វ​ថ្ងៃនេះ ការ​ផ្ទុះ​គ្រាប់ យុ​ទ្ឋ​ភ័​ណ គឺ​នៅ​តែ​គំរាមកំហែង​អាយុជីវិត​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ហូរហែរ បើ​ទោះបីជា​មាន ការ​រុករក​ពី​ក្រុម​មន្ត្រី​ជំនាញ​តែ​ការ​រុករក​ក៏​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ