ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ទ្រហោយំ​ពេញ​ទីអារាមក្នុង​ថ្ងៃ​បូជា​​សព​នាយ​វីតាមីនសេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​នាយ វីតាមីន​សេ ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ឈាបនដ្ឋាន​នៅ​វត្ត​ព្រះ​​បារមី ម​ង្គ​ត់បុ​រី កា​បិ​ល​ភ័ស្ស កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមេ​សា ឆ្នាំ២០១៨…

រាជធានី​ភ្នំពេញ ៖ សព​នាយ វីតាមីន​សេ ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​ឈាបនដ្ឋាន​នៅ​វត្ត​ព្រះ​​បារមី ម​ង្គ​ត់បុ​រី កា​បិ​ល​ភ័ស្ស កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមេ​សា ឆ្នាំ២០១៨ ដែល​មាន​វត្ត​មាន​​តារា​ល្បី​ៗ​​ចូលរួម​ក្នុង​ពិធី​ដង្ហែ​នោះ លុះ​ម៉ោង​ប្រមាណ​៦​​ល្ងាច សព​ត្រូវ​បាន​បូជា​។

នា​គ្រានោះ​សំឡេង​ទ្រហោយំ​ពេញទី​អារាម​ទាំង​សាច់ញាតិ​ ​​មិត្ត​សិល្បករ​ បងប្អូន​នៅ​ក្បែរ​​វត្ត ​ខ្លះ​រត់​មក​ឈរ​​​សម្លឹង​ទៅ​មេរុ​ ដោយ​នឹក​សោកស្តាយ​​តារា​កំប្លែង​វី​តា​មីន​សេ​ ដែល​ជា​សិល្បករ​កំប្លែង​ដ៏​មាន​តម្លៃ​ម្នាក់​ត្រូវ​ឃ្លាត​ឆា្ង​យជា​រៀង​រហូត​។

ចំណែក​អ្នក​នាង ​ប៉េងប៉ោង​វិញ បាន​​យំឡើង​ខ្សោះ​ទឹកភ្នែក​ទន់​ខ្លួន​ហួសប្រមាណ​រក​អ្វី​ថ្លែង​មិន​បាន ​​គ្រា​ដែល​កាល​ឪពុក​នៅ​រស់​ដើរ​សម្តែង​កំប្លែង​ជាមួយ​អ្នក​មានគុណ​គ្រប់​ច្រកល្ហក​ ដើម្បី​ជីវភាព​ ទើប​បន្សល់​នូវ​រូបភាព​ជា​ច្រើន​នៅ​ក្នុង​ដួងចិត្ត​ពិបាក​នឹង​កាត់​ផ្តាច់​ពី​ក្រអៅបេះដូងបាន​។

ទន្ទឹមនឹង​​នោះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សម្តែង​ចិត្ត​អា​ណោះ​អាល័យ​នៅ​ក្នុង​សំណេ​រ​របស់​នាង​ថា «​ការ​បាត់បង់​នាយ វីតាមីន​សេ គឺ​ការ​បាត់បង់ វិ​រៈ​សិល្បករ ដ៏​មាន​តម្លៃ​​បំផុត​នៅ​ក្នុង​វិស័យ​សិល្បៈ​»​។ ទោះជា​យ៉ាងណា នាយ​បាន​លាចាក​លោក​ទៅ​ហើយ ម្ល៉ោះហើយ​អ្នក​នាង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ មាន​តែ​ជូន​ដំណើរ​ជា​លើក​ចុង​ក្រោយ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ