ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចុង​វាយ​ឪ​ចុង​ពិការ​ជើង​បាក់​ក្ដោងច្រមុះ​

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ពិការ​ជើង​ម្នាក់​ត្រូវ​កូនចុង​របស់​ខ្លួន​យក​ដុំ​ថ្ម​វាយ​ពេញទំហឹង បណ្ដាល​ឱ្យ​បាក់​ខ្ទង់ច្រមុះ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ភ្លាម​ៗ​នោះ​ខាង​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ តែ​ជន​រង​គ្រោះ​មិន​និយាយ​ការ​ពិត​នោះ​ទេ ដោយ​ប្រាប់​ថា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ។ ប៉ុន្តែ​ក្រោយមក​ដោយ​អត់​ឃើញ​ខាង​នគរបាល​ធ្វើការ​ដោះស្រាយ​ជូន…

ខេត្ត​ប៉ៃលិន ៖ បុរស​ពិការ​ជើង​ម្នាក់​ត្រូវ​កូនចុង​របស់​ខ្លួន​យក​ដុំ​ថ្ម​វាយ​ពេញទំហឹង បណ្ដាល​ឱ្យ​បាក់​ខ្ទង់ច្រមុះ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ភ្លាម​ៗ​នោះ​ខាង​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ តែ​ជន​រង​គ្រោះ​មិន​និយាយ​ការ​ពិត​នោះ​ទេ ដោយ​ប្រាប់​ថា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ។ ប៉ុន្តែ​ក្រោយមក​ដោយ​អត់​ឃើញ​ខាង​នគរបាល​ធ្វើការ​ដោះស្រាយ​ជូន ក៏​ទម្លាយ​រឿងរ៉ាវ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​តែ​ម្តង ។

ហេតុការណ៍​បុរស​ម្នាក់​ទម្លាយ​រឿងរ៉ាវ​កូនចុង​វាយ​បាក់​ខ្ទង់ច្រមុះ​នេះ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​ត្រូវ​បានកូន​ចុង​វាយ​បាក់​ខ្ទង់ច្រមុះ​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​ផ្សារ​ត្រី​ថ្មី ក្បែរ​ផ្ទះ​ជួល​ស្នាក់​នៅ ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ស៊ុម វណ្ណៈ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រង​របួស​បាក់​ក្ដោងច្រមុះ ។ ចំណែក​កូនចុង​មានឈ្មោះ ម៉ៅ ស្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ស្តីឱ្យ​ប្រពន្ធ​របស់​ខ្លួន មិន​ព្រមយក​លុយ​ដែល​រកបាន​មក​ចាយវាយ​សម្រាប់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ បែរជា​យក​ទៅ​ឱ្យ​កូន​របស់​ខ្លួន​ដែល​ជា​អ្នក​ញៀន​ថ្នាំ យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ជាមួយ​មិត្តភក្តិ​ទៅ​វិញ ។ ពេល​នោះ​រូបគេ​ប្រកែក​គ្នា​ចុះឡើង​ៗ​ជាមួយ​ប្រពន្ធ ស្រាប់តែ​កូនចុង​របស់​ខ្លួន​ដែល​នៅ​ក្បែរ​នោះ បាន​ស្ទុះ​ទាញ​យក​ដុំ​ថ្ម​១​ដុំ​វាយ​ទៅ​លើ​មុខ​របស់​ខ្លួន បណ្ដាល​ឱ្យ​បាក់​ក្ដោងច្រមុះ​ដួល​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បាន​អ្នក​ជិតខាង​ឃើញ​ក៏​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​កូនចុង​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​នគរបាល​ប៉ុស្តិ៍​ប៉ៃលិន ចុះ​ទៅ​ចាប់​យក​មក​សួរនាំ​អ្វី​នោះ​ទេ ហើយ​គាត់​ក៏​អស់ជំនឿ​លើ​នគរបាល​យុត្តិធម៌​ផង​ដែរ ។ គាត់​បញ្ជាក់​ថា បើសិនជា​មិន​ចាត់ការ​ជន​ដៃដល់​ដែល​ជា​កូនចុង​របស់​គាត់​នោះ​ទេ ថ្ងៃ​ណាមួយ​នឹង​បង្ករឿង​ជាមួយ​អ្នក​ជិតខាង​ជាក់​ជា​មិន​ខាន ព្រោះ​មាន​មិត្តភក្តិ​របស់​ពួក​គេ​៤​ទៅ​៥​នាក់ សុទ្ធតែ​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​ទៅ​លោក ថី អៀន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន ដើម្បី​បំភ្លឺ​បាន​ឡើយ ខណ​:​លោក​បាន​បិទ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ