ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ពិនិត្យ​មើល​កត្តា​ប្រាក់បៀវត្សរ៍​វិធានការ​យានយន្ត​

5 ឆ្នាំ មុន

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ យោង​តាម​ប្រភពពីរ​បាន​ឲ្យ​ដឹង​ថា អ្នក​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​លើក​ឡើង ពី​គម្រោង​ចេញ​ច្បាប់ ដែល​ចែង​ពី​ចំនួន​យានយន្ត​ផលិត​ក្នុង​ផ្នែក​មាន​ប្រាក់ បៀវត្សរ៍​ខ្ពស់ ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ។…

ទីក្រុង​ម៉ិ​ក​ស៊ី​កូ ៖ យោង​តាម​ប្រភពពីរ​បាន​ឲ្យ​ដឹង​ថា អ្នក​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​លើក​ឡើង ពី​គម្រោង​ចេញ​ច្បាប់ ដែល​ចែង​ពី​ចំនួន​យានយន្ត​ផលិត​ក្នុង​ផ្នែក​មាន​ប្រាក់ បៀវត្សរ៍​ខ្ពស់ ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ។

ការ​ធ្វើ​ដូច្នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា ដែល​មាន​សហជីព​អះអាង​ថា ប្រាក់បៀវត្សរ៍​ទាប​នៅ​ម៉ិ​ក​ស៊ិ​កបាន​ទាក់ទាញ​រោងចក្រ​ទៅ​កាន់​ប្រទេស​នេះ ។

ប្រភព​មួយ​និយាយ​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​ពិចារណា​ទៅ​លើ​ភាគរយ​នៃ​ទិន្ន ផល​ក្នុង​ផ្នែក​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់ ។ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក និង​ដៃគូ​របស់​ខ្លួន បាន​វិភាគ​លើ​គំនិត​របស់​សហរដ្ឋអាមេរិក ។

កាលពី​ស​ប្តា​ហ៍​មុន ប្រភព​ក្នុង​វិស័យ​នេះ​និយាយ​ថា សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការ​ទាមទារ​វត្ថុ​ធាតុ​សម្រាប់​ផលិត​យានយន្ត​៥០% ត្រូវ​ផលិត​នៅ​សហរដ្ឋអាមេរិក ។

ជាមួយ​គ្នា​នេះ ប្រភព​មួយទៀត​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ពិចារណា​ដាក់​ប្រាក់បៀវត្សរ៍​អប្បបរមា​ត្រឹម​១៥​ដុល្លារ​ក្នុង​១​ម៉ោង​សម្រាប់​កត្តា​នេះ ។ ប៉ុន្តែ​វា​អាច​នឹង​ទាប​ជាង​នេះ ប្រសិនបើ​កិច្ច​សម្រេច​ព្រមព្រៀង ។

អ្នកតំណាង​វិស័យ​យានយន្ត​ម្នាក់​របស់​សហរដ្ឋអាមេរិក និយាយ​ថា ក្រុមហ៊ុន​កំពុង​តែ​ព្យាយាម​ឈ្វេងយល់​ពី​សំណើ​នេះ ។ អ្នកតំណាង​ថា ៖« វា​ប្រៀប​បានជា​ការ​ច្នៃ​ឡើង​សម្រាប់​ដាក់​សម្ពាធ​លើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឲ្យ​បង្កើន​ប្រាក់បៀវត្សរ៍ ។ វា​ក៏​អាច​ជំរុញ​ឲ្យ​កាត់​បន្ថយ​ការ​នាំ​ចេញ​យានយន្ត​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ » ។

ការ​តម្រូវ​ឲ្យ​មាន​កម្រិត​ប្រាក់បៀវត្សរ៍​ណាមួយ​សម្រាប់​សកម្មភាព​មួយ​ចំនួន នឹង​បង្ក​ផល វិបាក​ដល់​យានយន្ត​ដែល​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ការ​ចៀស​ផុត​ពី​ពន្ធ ខណៈ​យាន យន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក និង​កា​ណា​ដា មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ