ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​ទៅ​ចូលរួម​អង្គ​រស​ង្ក្រា​ន​នៅ​សៀមរាប​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា រូប​លោក និង​ជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា រូប​លោក និង​ជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​និង​ចូលរួម​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប ។

សម្តេច​តេ​ជោ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​ផ្ញើ​សារ​ទៅ​ជនរួមជាតិ​ថា ៖ «​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ច្បាស់​ណាស់​បងប្អូន​ជនរួមជាតិ​ប្រាកដជា មាន​គម្រោង​ទៅ​កម្សាន្ត​សប្បាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​ក៏​ជា​ឱកាស​ចំពោះ​កូនក្មួយ​យុវជន និង​ទេសចរ​បរទេស​ដែល​ចង់​ស្វែង​យល់​អំពី​បុណ្យប្រពៃណី​ទំនៀមទម្លាប់​របស់​កម្ពុជា ។

សូម​អញ្ជើញ​ចូលរួម​មក​កម្សាន្ត​សប្បាយ​គ្រប់​ៗ​គ្នា​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា​៖ «​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន ខ្ញុំ​និង​ភរិយា​នឹង​ទៅ​ចូលរួម​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ។ សង្ឃឹមថា បងប្អូន​នឹង​ចូលរួម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា​នៅ​លើ​ទឹកដី​អង្គរ​ដ៏​បរ​វរ​របស់​យើង​» ។ សន្តិភាព​កាន់តែ​ស្ថិតស្ថេរ ឱកាស​កាន់តែ​មាន​ទ្វេភាព ភាព​សុខដុម​រម្យ​នា​ក៏​កាន់តែ​រឹង​មាំ​យូរអង្វែង ។ អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​កម្ពុជា​មានឱកាស​អភិវឌ្ឍន៍​រីក​ចម្រើន ។

សម្តេច​ក៏​បាន​បញ្ជាក់​ថា នៅ​រសៀល​នេះ សម្តេច​នឹង​ទៅ​ដង្ហែ​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ​សម្តេច​យាយ សម្តេច​យាយទួត នៃ​យើង​យាង​វិល​ត្រឡប់​ពី​ទីក្រុង​ប៉េ​កាំ​ង​មក​កម្ពុជា​វិញ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ