ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ដ​ដឹក​ជ្រូក​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ជែង​រថយន្ត​លាយ​បេតុង​មួយ​គ្រឿង​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង​ចំកាង​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយ​កាង​រថយន្ត​នោះ​អូស​ជា​ច្រើ​ម​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ជែង​រថយន្ត​លាយ​បេតុង​មួយ​គ្រឿង​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង​ចំកាង​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយ​កាង​រថយន្ត​នោះ​អូស​ជា​ច្រើ​ម​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១ មេ​សា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា​បុរស​រង​គ្រោះ​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ១​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-7286​។ ចំណែក​រថយន្ត​ដឹក​ជ្រូក ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0012 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឆ​ន រាជ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ព្រោះតែ ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ភាគី​ទាំង​សងខាង​ខ្វះ​កា​រប​ប្រុង​ប្រយ័ត្ន មិន​បាន​បន្ថយល្បឿន នៅ​ចំណុច​ផ្លូវ​ខ្វែង​។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​បាន​ជែង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង​ដែល​កំពុង​បើ​បរ​នៅ​ខាង​មុខ ដោយ​មិន​បានដឹង​ថា​មើលមុខមើលក្រោយ​នោះ​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ជ្រូក​ចំកាង​ក្នុង​ពេល​ដែល​រថយន្ត​នេះ​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដែរ​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃចង្កូត​ម៉ូតូ​ទាក់​ជាមួយ​កាង​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​បុរស​នោះ​រង​របួសធ្ងន់​តែ​ម្ដង​បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕
https://youtu.be/RsampI_amt8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ