រុស្ស៊ី ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ស្ត្រីអាយុ២៤ឆ្នាំជាប្រពន្ធបានរកឃើញថា ប្តីរបស់ខ្លួនអាយុ២៧ឆ្នាំមានស្រី ក្រោយពេលប្រទះឃើញសត្វឆ្មារបស់ខ្លួននៅលើរូបដែលបង្ហោះដោយស្រីផ្សេង។
ស្ត្រីជាប្រពន្ធឈ្មោះ Anna Rudenok ឃើញរូបរបស់មនុស្សស្រីម្នាក់ទៀតឈ្មោះ Emilia Ignatova ដែលជាសិស្សរបស់ប្តីនាងឈ្មោះ Dmitry នៅក្នុងផ្ទះរបស់នាង។ នេះពិតជាស្តែងណាស់ ដែលឃើញស្រីឈ្មោះ Emilia ថតក្នុងសម្លៀកបំពាក់ដែលនាងជាប្រពន្ធធ្លាប់ស្លៀក ក្នុងផ្ទះរបស់នាងជាប្រពន្ធ។
ដំបូងឡើយ Anna គ្រាន់តែមានការសង្ស័យ ពេលឃើញប្តីរបស់នាង Like រូបរបស់នាង Emilia ច្រើនដងពេកនៅលើ Instagram និងបណ្តាញសង្គមផ្សេងទៀត ខណៈដែលនាងនោះ គឺត្រឹមតែជាសិស្សស្រី ដែលប្តីនាងបង្រៀនសោះ។ ដល់ពេល Anna ចូលឆែកមានរូបថតលើគណនីInstagram របស់នាង Emilia ទៅ ទើបឃើញរូបមួយដែល Emilia ស្លៀកក្នុងសម្លៀកបំពាក់របស់នាង ហើយនៅក្នុងបន្ទប់របស់នាង។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ប្រទះឃើញរូបឆ្មារបស់នាងនៅលើ Story របស់ Emilia ទៀត។ នេះពិតជាស្តែងច្បាស់ក្រឡែត!
ដល់ពេលនាងសួរប្តីរបស់នាងពីរឿងនេះ ប្តីរបស់នាងបានបិទគណនី Instagram របស់ខ្លួនចោល ហើយនាង Emilia ក៏ដាក់គណនីឲ្យទៅជា Private ផងដែរ។ ហើយសហាយញីឈ្មោលជាគ្រូ និងសិស្ស ក៏បានគំរាមរកសម្លាប់នាងជាប្រពន្ធស្របច្បាប់ថែមទៀត បើទោះបីជានាងខំបង្កើតកូនឲ្យក៏ដោយ។ Anna ប្រាប់ថា នាងនឹងទៅប្តឹងប៉ូលិស ប្រសិនបើពួកគេនៅតែបន្តគំរាមនាងតទៅទៀត៕
ចែករំលែកព័តមាននេះ