ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ជួយ​បុណ្យ​៧​ថ្ងៃ​សាច់ញាតិ ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ស្លា.ប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក់​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​កន្លែង​លក់​ផ្លែ​ឈើ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក់​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​កន្លែង​លក់​ផ្លែ​ឈើ ខាងលិច​ផ្លូវបំបែក​ស្រែអំបិល ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣ លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ចម្ការ​ហ្លួង ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ក្មេង​ស្រី​រង​គ្រោះ​វ័យ​មានឈ្មោះ ឌឿ​ន ឡា​វី​ហ្សា បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មាន​អាយុ​១៦​ឆ្នាំ ។ ឯ​ម៉ូតូ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ាក វ៉េវ ពាក់​ស្លាក​លេខ កោះកុង 1A-0089 ទិស​ដៅ​ទៅ​ភ្នំពេញ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត (​មិន​ស្គាល់​អត្តសញ្ញាណ​) បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច ទិស​ដៅ​ទៅ​ភ្នំពេញ ។

ពាក់ព័ន្ធ និង​ករណី​នេះ តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា មុន​ស្លាប់​ក្មេង​ស្រី​រង​គ្រោះ​បាន​កំពុង​រត់​ធ្វើ​ការងារ​ផ្សេង​ៗ ជួយ​ក្នុង​ពិធី​បុណ្យសព អ្នក​ភូមិ​មួយ​គ្រួសារ​មាន​ចំនួន​៤​នាក់ ដែល​ជា​បុណ្យ​គម្រប់​៧​ថ្ងៃ ដែល​បាន​ស្លាប់​ដោយ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឯ​ខេត្តបន្ទាយមានជ័យ កាលពី​ស​ប្តា​ហ៍​មុន ដែល​មាន​រោង​បុណ្យ​នៅ​កន្លែង​លក់​ផ្លែ​ឈើ​ជាប់​ផ្លូវជាតិ ប្រហែល​១០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ និង​ក្មេង​រង​គ្រោះ​ក៏​ត្រូវជា​សាច់ញាតិ​ជាមួយ​ក្រុម​គ្រួសារ​សព អ្នក​ភូមិ​៤​នាក់​នោះ​ផង​ដែរ ។ ដោយឡែក​រថយន្ត​ក្រោយ​កើតហេតុ បាន​បន្ត​បើក​ទៅ​មុខ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ