ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រី​បា​ឡែ​ន​333​ក្បាលត្រូវ​សម្លា.ប់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន​រាយការណ៍​ថា បណ្តា​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន​បាន​ចូល​មក​កំពង់​ផែ​វិញ​នា​ថ្ងៃ​ទី​៣១ មីនា ក្រោយ​ពី​ចាប់​ត្រី​បា​ឡែ​ន​៣៣៣​ក្បាល​នៅ​មហាសមុទ្រ​អង់តាក់ទិក ដោយ​ពុំ​ជួប​ប្រទះ​នឹង​បាតុកម្ម ឬ​សកម្មភាព​រារាំង​ណាមួយ​របស់​បណ្តា​អង្គ​ការ​ដែល​ប្រឆាំង​នឹង​ការ​នេសាទ​បែប​នោះ​ឡើយ ។ កង​នាវា​ចាប់​ត្រី​បា​ឡែ​ន​ដែល​មាន​នាវា​៥​គ្រឿង…

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​ជប៉ុន​រាយការណ៍​ថា បណ្តា​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន​បាន​ចូល​មក​កំពង់​ផែ​វិញ​នា​ថ្ងៃ​ទី​៣១ មីនា ក្រោយ​ពី​ចាប់​ត្រី​បា​ឡែ​ន​៣៣៣​ក្បាល​នៅ​មហាសមុទ្រ​អង់តាក់ទិក ដោយ​ពុំ​ជួប​ប្រទះ​នឹង​បាតុកម្ម ឬ​សកម្មភាព​រារាំង​ណាមួយ​របស់​បណ្តា​អង្គ​ការ​ដែល​ប្រឆាំង​នឹង​ការ​នេសាទ​បែប​នោះ​ឡើយ ។

កង​នាវា​ចាប់​ត្រី​បា​ឡែ​ន​ដែល​មាន​នាវា​៥​គ្រឿង ចាប់ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​មក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចាប់​ត្រី​បា​ឡែ​ន​ដ៏​ចម្រូងចម្រាស​មួយ​ហៅ​ការ​ចាប់​វិទ្យាសាស្ត្រ​របស់​ជប៉ុន ។

នាវា​ចាប់​ត្រី​បា​ឡែ​ន​៣​គ្រឿង ក្នុង​នោះ​មាន​នាវា​សំខាន់ NISSHIN MARU បាន​មក​ដល់​កំពង់​ផែ SHIMONOSEKI ភាគ​ខាងលិច​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ។ សរុប​នាវា​ចាប់​​ត្រី​បា​ឡែ​ន​៥​គ្រឿង ចាប់​ត្រី​បា​ឡែ​ន​ពូជ​តូច MINKE ៣៣៣​ក្បាលសម្លាប់ ដូច​ការ​គ្រោងទុក​ដោយ​គ្មាន​ការ​រំខាន រារាំង​របស់​ពួក​អ្នកប្រឆាំង​នឹង​យុទ្ធនាការ​នោះ ។

កាលពីមុន​បណ្តា​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​បណ្តា​អង្គការ​ការពារ​សត្វ ពិសេស​អង្គការ SEA SHEPHERD ។

អង្គការ​នោះ​ធ្លាប់​ប្រកាស​កាលពី​ឆ្នាំទៅ​មិ​ញ​ថា ខ្លួន​ពុំ​មាន​គម្រោង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​នា​រដូវ​ចាប់​ត្រី​បា​ឡែ​នេះ​ឡើយ ។

ពលរដ្ឋ​ជប៉ុន​និយម​ចូល​ចិត្ត​បរិភោគ​សាច់​ត្រី​បា​ឡែ​ន​តាំងពី​យូរលង់​មក​ហើយ ព្រមទាំង​នេសាទ​ត្រី​បា​ឡែ​ន​ជា​ច្រើន​សតវត្ស ៕