ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រយ័ត្ន​ចំពោះ​ការ​លាប​សក់ កុំ​ដូច​ស្ត្រី​នេះ​គឺ​ហួសពេល​ហើយ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​តែ​ទម្លាប់​លាបថ្នាំ​សក់​ជា​រៀង​រាល់​ខែ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ អ្នកស្រី…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​តែ​ទម្លាប់​លាបថ្នាំ​សក់​ជា​រៀង​រាល់​ខែ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។

អ្នកស្រី Chen ចាប់ផ្តើម​លាប​សក់​តាំងពី​គាត់​ឡើង​ស្កូវ​ក្បាល​នៅ​អាយុ​៤០​ឆ្នាំ​។ សក់​របស់​​គាត់​ចេះ​តែ​ឆាប់​ឡើង​ស​ពេក ទើប​គាត់​ចេះ​តែ​ទៅ​ឲ្យ​គេ​លាប​សក់​ជា​រៀង​រាល់​ខែ​។ ការ​ធ្វើ​បែប​នេះ គឺ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។

កាលពី​២​ខែ​មុន គាត់​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ហត់​ខុស​ប្លែក​ពី​ធម្មតា​។ ប្តី​គាត់​ឃើញ​ស្បែក​​ឡើង​លឿង ទើប​បញ្ជូន​គាត់​មក​មន្ទីរពេទ្យ​ខាង​ផ្នែក​ជំងឺឆ្លង​នៅ Harbin​។ គ្រូពេទ្យ​រក​ឃើញ​ថា​សារធាតុ​ប៊ី​លី​រូ​ប៊ី​ន ដែល​មាននៅ​ក្នុង​ថ្លើម មានការ​កើនឡើង​ក្នុង​ឈាម​គុណ​នឹង​១០​។ ក្រោយ​ពី​បានដឹង​ថា អ្នកស្រី Chen មិន​ដែល​ផឹកស្រា ឬ​ញ៉ាំ​ថ្នាំ​អ្វី​ផ្តេសផ្តាស​ទេ​នោះ ក្រៅពី​លាប​សក់​ពណ៌​ជា​រៀង​រាល់​ខែ គ្រូពេទ្យ​ក៏​សន្និដ្ឋាន​ថា វា​មក​ពីសារ​ធាតុគីមី​នៅ​ក្នុង​ថ្នាំលាបសក់​។ ក្រោយ​ពី​ឲ្យ​ថ្នាំ​បាន​២០​ថ្ងៃ​រួច​មក អ្នកស្រី Chen ក៏​បាន​ធូរ​។ តែ​សារធាតុ​គីមី​នៅ​ក្នុង​ខ្លួន​មិន​ទាន់​អស់​នៅឡើយ​ទេ ហើយ​សាច់​ថ្លើម​ក៏​មិន​អាច​ដូច​ដើម​ដែរ​។

សារធាតុ​គីមី​ទាំងនោះ​មាន​ដូច​ជា Nitrobenzene និង Aniline​។ គ្រូពេទ្យ​បាន​ណែនាំ​ថា ប្រសិនបើ​ចង់​លាប​សក់ យើង​គួរតែ​ប្រើប្រាស់​ថ្នាំ​ដែល​ចម្រាញ់​យក​ពី​ដើមឈើ​ធម្មជាតិ​។ តែ​ប្រសិនបើ​រក​មិន​បាន​ទេ យើង​អាច​លាបថ្នាំ​គីមី​បាន តែ​សូម​លាប​យ៉ាងច្រើន​៦​ខែ​ម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ