ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខាងលិច និង​រុ​ស្ស៊ី​ដេញ​អ្នកការទូត​ទៅ​វិញ​ទៅ​មក​សរុប​ប្រមាណ​​300​នាក់​ហើយ

6 ឆ្នាំ មុន

បណ្តា​ប្រទេស​លោក​ខាងលិច​-​ប្រទេស​រុ​ស្ស៊ី ៖ បណ្តា​ប្រទេស​លោក​ខាងលិច និង​អូតង់ បាន​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​១៥០​នាក់ ជា​ការ​សងសឹក​វិញ រុ​ស្ស៊ី​ក៏​បណ្តេញ​អ្នកការទូត​របស់​ពួក​គេ​ក្នុង​ចំនួន​ប្រហាក់ប្រហែល​គ្នា ។ គឺ​អង់គ្លេស​ជា​អ្នក​នាំអាទិ៍​មុន​ដោយ​នា​ថ្ងៃ​ទី​១៤ មីនា…

បណ្តា​ប្រទេស​លោក​ខាងលិច​-​ប្រទេស​រុ​ស្ស៊ី ៖ បណ្តា​ប្រទេស​លោក​ខាងលិច និង​អូតង់ បាន​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​១៥០​នាក់ ជា​ការ​សងសឹក​វិញ រុ​ស្ស៊ី​ក៏​បណ្តេញ​អ្នកការទូត​របស់​ពួក​គេ​ក្នុង​ចំនួន​ប្រហាក់ប្រហែល​គ្នា ។

គឺ​អង់គ្លេស​ជា​អ្នក​នាំអាទិ៍​មុន​ដោយ​នា​ថ្ងៃ​ទី​១៤ មីនា បាន​សម្រេច​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ចេញ​២៣​នាក់ ក្រោយ​ការ​បំពុល​ក្នុង​ប្រទេស​នេះ​អតីត​ចារបុរស​រុ​ស្ស៊ី​លោក SERGUEI SKRIPAL និង​កូនស្រី​គេ​នៅ​ប្រទេស​របស់​ខ្លួន ។ នា​ចុងខែ​មីនា​ប្រទេស​លោក​ខាងលិច​ឯទៀត​ៗ រួម​ទាំង​អ៊ុយ​ក្រែ​ន និង​អូតង់​បាន​ប្រកាស​បណ្តេញ​ពួក​អ្នក​ការទូត​រុ​ស្ស៊ី​ជា​ការ​សម្តែង​សាមគ្គីភាព​ជាមួយ​ក្រុង​ឡុ​ង​ដ៍ ។ មកទល់​​ពេល​នេះ​អ្នកការទូត​រុ​ស្ស្ស៊ី​ជាង​១៥០​នាក់ ត្រូវបណ្តេញចេញ ។ ជា​ការ​សងសឹក​វិញ​ក្រុង​មូ​ស្គូ​បាន​ចាត់​វិធាន​ការ​​ប្រហាក់ប្រហែល​គ្នា​ចំពោះ​ពួកអ្នកការទូត​លោក​ខាងលិច ។ សរុប​អ្នកការទូត​ជិត​៣០០​នាក់​ទាំង​សងខាង​ត្រូវ​បណ្តេញចេញ ។

នៅ​សហរដ្ឋ​អា​មេ​រិ​ក​សេត​វិមាន​ប្រកាស​ថា «​ចារបុរស​» រុ​ស្ស៊ី​៦០​នាក់​ត្រូវ​ចាក​ចេញពី​ដែន​ដី​អាមេរិ​ក ។ នា​ថ្ងៃ​ទី​៣១ មីនា បុរស​នារី និង​កុមារ​ប្រមាណ​៥០​នាក់​គេ​ឃើញ​ចាក​ចេញពី​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​វ៉ា​ស៊ី​ន​តោន​តាម​រថយន្ត​បឺស​មួយ​គ្រឿង​ទៅ​ព្រ​លាន​យន្តហោះ។ សរុប​មនុស្ស​១៧១​នាក់​ត្រូវ​ចាក​ចេញពី​អា​មេរិ​ក ។ យោង​តាម​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ពស់អា​មេ​រិ​កមួយ​រូប​ថា ក្នុង​ចំណោម​អ្នកការទូត​ទាំងនេះ​៤៨​នាក់​ជា​ភ្នាក់ងារ​ស៊ើប​ការណ៍​​ក្នុងស្ថាន​បេសកកម្ម​រុ​ស្ស៊ី​ផ្សេង​ៗ​នៅ​សហរដ្ឋ​អា​មេរិ​ក ហើយ​១២​នាក់​ជា​សមាជិក​នៃ​ស្ថាន​បេស​កកម្ម​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប ។ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​ទៀត​និយាយ​​ថា នេះ​ជាការ​ចាប់​បណ្តេញ​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​រុ​ស្ស៊ីក្នុង​ចំនួន​យ៉ាងច្រើន​ជា​ប្រវត្តិសាស្ត្រ ។

ម្យ៉ាងទៀត ស្ថាន​កុងស៊ុល​រុ​ស្ស៊ី​នៅ​ក្រុង SEATTLE ត្រូវ​បិទទ្វារ ។ រុ​ស្ស៊ី​បន្ទាប់​ពី​ចំណាត់​ការ​អា​មេ​រិ​កបាន​បណ្តេញ​អ្នកការទូត​អា​មេ​រិ​ក​៦០​នាក់​វិញ​ដែរ ព្រមទាំង​បិទ​ស្ថាន​កុង
ស៊ុ​ល​អាមេ​រិ​ក​នៅ​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។ សហរដ្ឋ​អា​មេ​រិ​ក​និយាយ​ថា រក្សា​សិទ្ធិ​តបត​វិញ ដោយពិនិត្យ​លើ​ការ​ជ្រើសរើស​ជា​ច្រើន ។

បន្ទាប់​ពី​អង់គ្លេស ប្រទេស​អឺរ៉ុប​១៨​បាន​ចេញ​បញ្ជា​ឱ្យ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ជាង​៣០​នាក់​គឺ​អា​ល្លឺ​ម៉​ង់​បណ្តេញ​៤​នាក់ បារាំង​៤​នាក់ ប៉ូ​ឡូញ​៤​នាក់ លី​ទុ​យ​អា​នី​៣​នាក់ សាធា​រណរដ្ឋ​ឆេ​ក​៣​នាក់ អេ​ស្ប៉ា​ញ​២​នាក់ អ៊ី​តា​លី​២​នាក់ ហូ​ឡង់​២​នាក់ ដា​ណឺ​ម៉ាក់​២​នាក់ ស៊ុ​យ​អែ​តម្នាក់ ឡេ​តូ​នី​ម្នាក់ រូ​ម៉ា​នី​ម្នាក់ ក្រូ​អាស៊ី​ម្នាក់ ហ្វាំ​ង​ឡង់​ម្នាក់ អេ​ស្តូ​នី​ម្នាក់ ហុង​គ្រី​ម្នាក់ អៀរ​ឡង់​ម្នាក់ បែ​ល​ហ្ស៊ិ​ក​ម្នាក់ ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក DONALD TUSK គូសបញ្ជាក់​ថា បណ្តា​វិធានការ​បន្ថែម​ទៀត​ក្នុង​នោះ​មានការ​បណ្តេញ​ថ្មី​ៗ​ពុំ​បដិសេធ​ឡើយ​នា​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ ។

អង្គការ​អូតង់​ប្រកាស​ដេញ​អ្នកការទូត​ចេញ​៧​នាក់ ហើយ​បដិសេធ​សំណើ​បញ្ជូន​អ្នក​ការទូត​ថ្មី​មក​៣​នាក់ ។ ជនជាតិ​រុ​ស្ស៊ី​៧​នាក់ ត្រូវ​បណ្តេញ​ចេញពី​បែ​ល​ហ្ស៊ិ​ក ។

អ៊ុយ​​ក្រែ​ន​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​១៣​នាក់ កា​ណា​ដា សម្រេច​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៤​នាក់ ហើយ​អូស្ត្រាលី បញ្ជា​ឱ្យ​អ្នកការទូត​រុ​ស្ស៊ី​២​នាក់​ចាកចេញ ។

ប្រទេស​ន័​រ​វែ​ស ម៉ុង​តេ​ណេ​ហ្គ្រោ និង​ម៉ា​សេដ្ឋា​ន​ប្រកាស​បណ្តេញ​ចេញពី​ប្រទេស​នីមួយ​ៗ​អ្នកការទូត​រុ​ស្ស៊ី​ម្នាក់ ។ អាល់​បា​នី​ប្រកាស​ដេញ​២​នាក់ ហើយ​ម៉ុ​ល​ដា​វី​ប្រកាស​ដេញ​៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ