ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​​ស្លា.ប់​​16​នាក់

5 ឆ្នាំ មុន

ប្រទេស​អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​សរសើរ​កងទ័ព​លោក​ដែល​បានការ​ពារ​ព្រំដែន​របស់​ប្រទេស​ក្នុង​ឱកាស​នៃ​បាតុកម្ម​មួយ​នា​ពេល​មុន​នេះ​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​នៅ​ទីនោះ​ជន​ប៉ា​ឡេ​ស្ទី​ន​១៦​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ក្បែរ​ព្រំដែន ។ ក្នុង​សេចក្តី​ប្រកាស​មួយ…

ប្រទេស​អ៊ីស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​សរសើរ​កងទ័ព​លោក​ដែល​បានការ​ពារ​ព្រំដែន​របស់​ប្រទេស​ក្នុង​ឱកាស​នៃ​បាតុកម្ម​មួយ​នា​ពេល​មុន​នេះ​នៅ​ជ្រោយ​ហ្គា​ហ្សា​ដែល​នៅ​ទីនោះ​ជន​ប៉ា​ឡេ​ស្ទី​ន​១៦​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ក្បែរ​ព្រំដែន ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក​នេ​តាន់​យ៉ា​ហ៊ូ សរសេរ​ថា «​ជយោ​! កង​ទាហាន​របស់​យើង​» ។ អ៊ីស្រា​អែ​ល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ និង​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​របស់​ពលរដ្ឋ​យើង ។

កាលពី​ថ្ងៃ​ទី​៣០ មីនា បាតុករ​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើន​ពាន់​នាក់ ពិសេស​នារី​ៗ និង​កុមារ បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ជ្រោយ​ហ្គា​ហ្សា និង​អ៊ីស្រា​អែ​ល​នា​ឱកាស​នៃ
ចលនា​តវ៉ា​មួយ​ដែល​មាន​រយៈពេល​ដល់​៦​ស​ប្តា​ហ៍ ដើម្បី​ទាមទារ​សិទ្ធិ​វិល​ត្រឡប់​វិញ​របស់​​បណ្តាជន​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន ហើយ​បរិហារ​ពី​ការ​ហ៊ុម​ព័ទ្ធ​ជ្រោយ​ហ្គា​ហ្សា​ដោយ​អ៊ី​ស្រា​អែ​ល ។

កងទ័ព​អ៊ី​ស្រា​អែ​ល​អះអាង​ពី​ភាព​ចាំបាច់​ប្រឆាំង​ពួក​បាតុករ​ដែល​គប់​ដុំ​ថ្ម និង​ដប​សាំង​ដុត​លើ​កង​ទាហាន​របស់​ខ្លួន ។ កងទ័ព​អះអាង​ទៀត​ថា បាតុករ​មួយ​ចំនួន​ប៉ុនប៉ង​បំផ្លាញ​របាំង​ព្រំដែន ហើយ​ចូលលុក​លុយ​មក​ក្នុង​ដែនដី​អ៊ីស្រា​អែ​ល ។

យោង​តាម​ក្រសួងសុខាភិបាល​តំបន់​ហ្គា​ហ្សា​ថា ជន​ប៉ា​ឡេ​ស្ទី​ន​១៦​នាក់​ស្លាប់ ហើយ​ជាង​១.៤០០​នាក់​រង​របួស​ក្នុង​នោះ​៧៥៨​នាក់ ដោយសារ​ការ​បាញ់​គ្រាប់​ពិត ។ ខាង​ភាគី​អ៊ី​ស្រា​អែ​ល​ពុំ​មាន​សេចក្តីរាយការណ៍​ពី​អ្នក​ស្លាប់ ឬ​អ្នក​របួស​ម្នាក់​ណា​ឡើយ ។

ពួក​ប៉ា​ឡេ​ស្ទី​ន​ចោទប្រកាន់​អ៊ីស្រា​អែ​ល​ថា ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ ហើយ​បណ្តា​អង្គការសិទ្ធិមនុស្ស​បរិហារ​ពី​ការ​បាញ់​គ្រាប់​ពិត ។

ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​ហ៍​មូ​ដ​អាប់​បាស់ ប្រកាស​ថ្ងៃ​ទី​៣១ មីនា ជា​ថ្ងៃ​កាន់​មរណទុក្ខ​ជាតិ ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ីស្រា​អែ​ល​ចំពោះ​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ