ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស់​ទទួលស្គាល់​សមាជិក​បក្ស​ប្រជាជន​ចំនួន​២៧១​នាក់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស់​ទទួលស្គាល់​សមាជិក​បក្ស​ប្រជាជន​ចំនួន​២៧១​នាក់​ក្នុង​វត្ត​មហា​គន្ធ​កុដិ ប៊ុត សា​វង្ស សង្កាត់​រត​នះ ក្រុង​បាត់ដំបង​ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល សមាជិក​គណកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា…

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស់​ទទួលស្គាល់​សមាជិក​បក្ស​ប្រជាជន​ចំនួន​២៧១​នាក់​ក្នុង​វត្ត​មហា​គន្ធ​កុដិ ប៊ុត សា​វង្ស សង្កាត់​រត​នះ ក្រុង​បាត់ដំបង​ក្រោម​អធិបតីភាព​លោក ច័ន្ទ សុផល សមាជិក​គណកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​ខេត្តបាត់ដំបង​លោក ឯក សំ​អូន សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​រត​នះ ដោយ​បាន​ធ្វើ​ឡើង​វេលា​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។

លោក ផេង សិ​ទ្ឋី ប្រធាន​គណកម្មការ​បក្ស​ប្រជាជន​ក្រុង​បាត់ដំបង​បាន​អាន​សេចក្តីសម្រេច​ប្រកាស់​បញ្ចូល​សមាជិក​បន្ថែម​ទៀត​ក្នុង​ក្រុង​បាត់ដំបង​មាន​១០​សង្កាត់​មាន​សមាជិក​ចាស់​ចំនួន​៤០៤៧​នាក់ ហើយ​ពេល​នេះ​ត្រូវ​បញ្ចូល​បន្ថែម​ទៀត​តាម​ការ​ស្ម័គ្រចិត្ត ហើយ​មានការ​ជឿជាក់ ដើម្បី​រួម​គ្នា​ថែរ​រក្សា​សន្តិសុខ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​មាន​ក្តី​សុខ​មិន​ឲ្យ​មាន​ជួប​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ។

បន្ទាប់​មក​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​រត​នះ​បាន​ថ្លែង​ថា គោលបំណង​ការ​ប្រកាស​សមាជិក​បន្ថែម​ទៀត​នេះ​គឺ បន្ថែម​ពីលើ​ការងារ​ចាស់​កាលពី​ឆ្នាំ​២០១៧​ដោយ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ជួប​ការ​លំបាក​ខ្វះខាត​នៅឡើយ ហើយ​កន្លង​មក​យើង​បាន​ចុះ​ធ្វើ​ជា​សៀវភៅ​គ្រួសារ​បក្ស​ប្រជាជន​បាន​ចំនួន​១៦៦០​គ្រួសារ ដែល​មាន​ចំនួន​មនុស្ស​៤៤៦៥​នាក់ ចំណាយ​ថវិកា​អស់​៥០​លាន​រៀល រួច​មក​ហើយ​ដែល​មានការ​ទុកចិត្ត និង​សង្កេត​ពី​អតីតកាល មក​បច្ចុប្បន្ន​កាលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ចាក​ផុត​ពី​បន​ប្រល័យពូជសាសន៍ និង​ការ​ចាកចេញ​វិល​ត្រឡប់​ពី​គណបក្សប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ